«ភាពជាដៃគូក្នុងនាមជាបងប្អូន» របស់លោក Lee Korngvong និងលោក Lee Kongsren បានជំរុញឲ្យមានការអភិវឌ្ឍដល់តំបន់ផាប់ស្ទ្រីតនៅសៀមរាបយ៉ាងខ្លាំង និងបានជួយធ្វើឲ្យវាក្លាយជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងក្រុងសៀមរាប។
នៅក្រោមការដឹកនាំរបស់បងប្អូនកម្ពុជា ២ រូបនេះ ក្រុមហ៊ុន Temple Group បានរីកចម្រើន និងក្លាយជាម៉ាកយីហោមួយ ដែលប្រតិបត្តិការនៅក្នុងវិស័យបដិសណ្ឋារកិច្ច កម្សាន្ត ម្ហូបអាហារ និងភេសជ្ជៈ (F&B) នៅក្នុងវិស័យទេសចរណ៍ដ៏រស់រវើកនៃខេត្តសៀមរាប។
១៧ ឆ្នាំមុន លោក Lee Korngvong អគ្គនាយក និងលោក Lee Kongsren បានធ្វើខិត្តប័ណ្ណតូចៗ ដើម្បីជួយភ្ញៀវទេសចរឲ្យស្គាល់ទីតាំងហាងផាប់ (Pub) នៅតាមបណ្តាយផ្លូវក្បែរផ្សារចាស់ក្នុងក្រុងសៀមរាប។ នៅពេលនោះ គឺជាពេលដែលពាក្យ “ផាប់ស្ទ្រីត“ ត្រូវបានប្រើលើកដំបូងដើម្បីពិព័រណ៍នាអំពីទីតាំងដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្ន។
នៅពេលនោះ តំបន់ផាប់ស្ទ្រីតមានតែអាជីវកម្មតិចតួចប៉ុណ្ណោះ ប៉ុន្តែការបើកហាង Temple Pub ដែលក្រោយមកប្តូរឈ្មោះមកជា Temple Club បានផ្លាស់ប្តូរតំបន់ផាប់ស្ទ្រីតឲ្យក្លាយជាតំបន់ដ៏រស់រវើក និងមានភាពទាក់ទាញបំផុត។
ពីមុនបងប្អូនប្រុសត្រកូល Lee ធ្វើការជាអ្នកបើកបរ បន្ទាប់មកពួកគាត់មានឱកាសបើកផ្ទះសំណាក់តូចមួយឈ្មោះផ្ទះសំណាក់ Get Lucky Guesthouse។ ចាប់តាំងពីពេលនោះមក ពួកគាត់បានកសាងស្លាកយីហោ Temple បន្តិចម្តងៗ។
គិតត្រឹមខែមេសាឆ្នាំនេះ ក្រុមហ៊ុន Temple Group មានបុគ្គលិកជាង ១ ២០០ នាក់ ដែលធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាងគេបំផុតមួយនៅក្នុងខេត្តសៀមរាប និងជាសមាជិកដ៏សំខាន់មួយនៃទិដ្ឋភាពអាជីវកម្មរបស់ទីក្រុងមួយនេះ។
ក្នុងនាមជាបុគ្គលដែលតែងតែចងចាំអំពីអតីតកាលរបស់ខ្លួន ពួកគាត់បានគាំទ្រដល់សហគមន៍មូលដ្ឋានយ៉ាងសកម្ម។ ពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសហគ្រិនខ្មែរ និងតែងតែជួយសហគ្រិនក្នុងស្រុកដើម្បីចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។ ពួកគាត់ក៏ធ្វើការជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកដើម្បីលើកកម្ពស់អាជីវកម្មខ្មែរ និងជួយឱ្យអាជីវកម្មខ្នាតតូចរីកចម្រើនផងដែរ។
បងប្អូនប្រុសទាំង ២ បានបើកអាជីវកម្មម៉ាកយីហោ Temple ដំបូងបង្អស់មានឈ្មោះ Temple Bar (ក្រោយមកប្តូរទៅជា Temple Club) នៅក្នុងឆ្នាំ ២០០២ ដោយបន្ថែមការកម្សាន្ត និងភាពសប្បាយរីករាយនៅតំបន់ផាប់ស្ទ្រីត។
នៅក្នុងឆ្នាំនេះ ពួកគាត់បានបន្ថែមភោជនីយដ្ឋាន Kitchen 2002 ចូលទៅក្នុងខ្សែចង្វាក់ភោជនីយដ្ឋានរបស់ក្រុមហ៊ុន Temple Group ហើយមួយទៀតដែលនឹងចូលមក គឺភោជនីយដ្ឋាន The One by T ដែលក្រុមហ៊ុនអះអាងថា វានឹងក្លាយជាភោជនីយដ្ឋានដ៏ធំបំផុតនៅក្នុងទីក្រុង ដែលមានកន្លែងអង្គុយរហូតដល់ចំនួន ៣០០ នាក់។ វាជាកន្លែងដែលផ្តោតលើការផ្តល់ជូនអាហារដ៏ឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ជាមួយ ការរចនាដ៏ប្រណីតអមដោយសេវាកម្មល្អឥតខ្ចោះ។
កាលពីឆ្នាំមុនភោជនីយដ្ឋាន The Chef 1950 Steak House បានបើកដំណើរការនៅចុងផ្លូវនៃតំបន់ផាប់ស្ទ្រីត។ វាជាហាងលក់សាច់អាំងដ៏ឈ្ងុយឆ្ងាញ់បែប (Brazilian Samba grill) លើកដំបូងនៅក្នុងខេត្តសៀមរាប។ ហាងនេះពេញនិយមក្នុងចំណោមអ្នកចូលចិត្តភាពទាន់សម័យ ដែលការរចនាមានលក្ខណៈដូចទសវត្សរ៍ឆ្នាំ ១៩៥០។
ចំណែកឯភោជនីយដ្ឋាន V Design គឺជាកន្លែងដ៏ពេញនិយមបំផុតមួយផ្សេងទៀតនៅផ្លូវកាច់ជ្រុងទល់មុខភោជនីយដ្ឋាន Temple F&B and Red Piano ។ វាមានបម្រើរអាហារបែបអាស៊ី និងជប៉ុន និងមានការប្រគំតន្ត្រីបំពេអារម្មណ៍ចាប់ពីម៉ោង ៧: ៣០ នាទីយប់តទៅ។
ចំពោះបទពិសោធនៃការទទួលទានអាហារបែបខ្មែរពិតប្រាកដ អតិថិជនអាចអញ្ជើញទៅភោជនីយដ្ឋាន Khmer Family ហើយពួកគាត់ក៏អាចចូលរួមរៀនធ្វើម្ហូបខ្មែរដែលបង្រៀនដោយចុងភៅខ្មែររបស់ភោជនីយដ្ឋានផងដែរ។
ជម្រើសមួយទៀតសម្រាប់អាហារខ្មែរគឺភោជនីយដ្ឋាន Traditional Khmer Food គឺជាភោជនីយដ្ឋានតូចជាងគេនៃសមាជិក F&B របស់ក្រុមហ៊ុន Temple Group ដែលស្ថិតនៅតាមផ្លូវតូចមួយខាងក្រោយផាប់ស្ទ្រីត។
ម្យ៉ាងវិញទៀត សណ្ឋាគារមួយចំនួនដូចជា Golden Temple Retreat, Golden Temple Hotel, Golden Temple Villa, Golden Temple Residence និង Golden Temple Boutique ដែលជាសមាជិកសណ្ឋាគាររបស់ក្រុមហ៊ុន Temple Group សុទ្ធតែបានឈ្នះពានរង្វាន់ពីគេហទំព័រ TripAdvisor៕