
ប្រាសាទអង្គរវត្ដដែលជាបេតិកភណ្ឌពិភពលោកបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។
ចាប់តាំងពីបានបង្កើតឡើងកាលពីខែមេសាឆ្នាំ ២០១៩ ក្លិបទេសចរណ៍សៀមរាប (STC) បានដាក់ចេញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងប្រកបដោយតម្លាភាពនៅក្នុងបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់ និងជំរុញកំណើនវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។
ក្លិបទេសចរណ៍មួយនេះមានចក្ខុវិស័យច្បាស់លាស់ក្នុងការជួយអភិវឌ្ឍតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រាសាទអង្គរវត្តឲ្យមាននិរន្តរភាពជាកន្លែងទេសចរណ៍ពេញនិយមបំផុតនៅក្នុងពិភពលោក។
តាមរយៈការប្រមូលផ្តុំមេដឹកនាំធុរកិច្ច និងសហគមន៍រួមគ្នាបង្កើតបានជាសំឡេង និងបេះដូងរួមគ្នាតែមួយនៅក្នុងឧស្សាហកម្មមួយនេះ ក្លិប STC ផ្តោតលើការកសាងសហគមន៍ដើម្បីសម្រេចបាននូវគោលដៅនៃកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងខេត្ត។ កិច្ចប្រឹងប្រែងនេះត្រូវបានអនុវត្តដោយផ្នែកតាមរយៈការផ្តល់ការអប់រំ និងបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋកម្ពុជា។
STC បានរៀបចំព្រឹត្តិការណ៍បណ្តាញប្រចាំខែ និងព្រឹត្តិការណ៍ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះគឺកិច្ចសន្ទនាពាណិជ្ជកម្ម និងបណ្តាញ STC (Business Dialogue & STC Networking) ។
ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍នេះគឺបទបង្ហាញស្តីពីការបំផុសគំនិត និងផ្តល់ព័ត៌មានដែលធ្វើបទបង្ហាញដោយមេដឹកនាំធុរកិច្ចជាន់ខ្ពស់មកពីប្រទេសកម្ពុជា និងវិនិយោគិនដ៏មានសក្តានុពលមកពីប្រទេសសិង្ហបុរី។

លោក Philip Kao ប្រធានក្លិប STC ។
ក្នុងនោះសណ្ឋាគារ Memoire Hotels & Resorts (MHR) ក៏ជាសមាជិកមួយរបស់ក្លិប STC ផងដែរ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មនៅក្នុងក្លិបទេសចរណ៍មួយនេះ។ ដោយត្រូវបានបង្កើតឡើងដោយអតីតអ្នកជំនាញផ្នែកបដិសណ្ឋារកិច្ចលោក Philip Kao ក៏ជាប្រធានក្លិប STC ផងដែរ។ សណ្ឋាគារ MHR គឺជាជម្រើសកន្លែងស្នាក់នៅសម្រាប់អ្នកចង់ទទួលបទពិសោធនៃការធ្វើដំណើរដ៏ល្អបំផុតរបស់ពួកគេ។
សណ្ឋាគារ MHR នាំមកនូវបទពិសោធដ៏អស្ទារ្យសម្រាប់អ្នកស្នាក់ជាមួយនឹងសេវាកម្មល្អឥតខ្ចោះដែលផ្តល់ដោយអ្នកជំនាញក្នុងស្រុក។ ការផ្តល់ជួននេះគឺដើម្បីធានាថា អ្នកដំណើរទាំងអស់មុនពេលចាកចេញពីទឹកដីខេត្តសៀមរាប ពួកគាត់នឹងមានអនុស្សាវរីយ៍ដ៏រីករាយ និងមានអត្ថន័យដែលមិនអាចបំភ្លេចបាន។
ចំពោះការរចនាទាំងផ្នែកខាងក្នុង និងខាងក្រៅសណ្ឋាគារ Memoire Hotels & Resorts ត្រូវបានរចនាឡើងប្រកបដោយប្រណីតភាពនៃសិល្បៈខ្មែរ។
ដោយទទួលបានការបំផុសគំនិតពីប្រាសាទអង្គរវត្តដ៏អស្ទារ្យដែលជាបេតិកភណ្ឌពិភពលោកនោះសណ្ឋាគារ MHR ត្រូវបានរចនាឡើងប្រកបដោយភាពរស់រវើក និងប្រណីតបំផុតដែលកំពុងក្លាយជាសណ្ឋាគារនាំមុខគេមួយនៅលើទីផ្សារទាំងក្នុងប្រទេស និងក្នុងតំបន់។
ដើម្បីរក្សាទីក្រុងស្អាត និងអភិរក្សបរិស្ថានឲ្យកាន់តែស្រស់បំព្រងសម្រាប់ការរស់នៅប្រកបដោយផាសុកភាព សណ្ឋាគារ MHR បានធ្វើការជាមួយសហគមន៍មូលដ្ឋាន និងអាជ្ញាធរដើម្បីដាំដើមឈើបន្ថែមនៅក្នុងឧទ្យានជាតិអង្គរ និងផ្នែកខ្លះទៀតនៃខេត្តសៀមរាប។
កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានធ្វើឡើងជាមួយនឹងក្តីសង្ឃឹមថានឹងជួយកាត់បន្ថយល្បឿននៃបម្រែបម្រួលអាកាសធាតុសកល និងដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឱ្យមកទស្សនាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុងខេត្តសៀមរាប។
រស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយបញ្ហាប្រឈម ការខិតខំប្រឹងប្រែងដើម្បីជួយដោះស្រាយបញ្ហានៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង គឺជាទង្វើមួយប្រកបដោយគុណធម៌។ ចំពោះសណ្ឋាគារ MHR ការជួយគឺជាកាដូមួយដ៏មានតម្លៃដែលត្រូវចែករំលែក។ ក្នុងនាមជាសមាជិករបស់ក្លិប STC សណ្ឋាគារ MHR តែងតែមានឆន្ទៈក្នុងការចែករំលែកបទពិសោធរបស់ខ្លួននៅក្នុងវិស័យទេសចរណ៍ជាមួយនឹងសហគមន៍នៅក្នុងខេត្តសៀមរាប៕