The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជំពូក​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា និង​វៀតណាម




ជំពូក​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា និង​វៀតណាម

Content image - Phnom Penh Post
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​រដ្ឋ​វៀតណាម​លោក ង្វៀន សួនហ៊្វុក នៅក្នុង​ជំនួប​នៅ​ថ្ងៃទី​ ២១ ​ធ្នូ ២០២១​។ រូប SPM

ជំពូក​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា និង​វៀតណាម

ថ្វីបើ​មាន​ការផ្លាស់ប្តូរ និង​បរិវត្តកម្ម​ក្នុង​ប្រទេស និង​អន្តរជាតិ​យ៉ាងណាក្តី ក៏​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​វៀតណាម​បាន​ឆ្លងកាត់​ដំណាក់កាល​សាកល្បង​ហើយ​កាន់តែ​មាន​ភាពធន់​ក្នុង​ការប្រឈមមុខ​នឹង​ព្យុះភ្លៀង​ភូមិសាស្ត្រ​នយោបាយ​បណ្តាល​មកពី​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ដែល​មិន​ច្បាស់លាស់ និង​ផុយស្រួយ​។

ជា​ការពិតណាស់ ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​បាន​ចាក់ឫស​យ៉ាងជ្រៅ​ក្នុង​ប្រវត្តិសាស្ត្រ​យើង​ត្រូវបាន​ដឹកនាំ​ដោយ​បាវចនា​ «​អ្នកជិតខាង​ល្អ​មិត្តភាព​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​និរន្តរភាព និង​យូរអង្វែង​»​។ ការគោរព​គ្នា​ទៅវិញ​ទៅមក ការយោគយល់​គ្នា​ទៅវិញ​ទៅមក ការជឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក និង​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​បាន​ចិញ្ចឹម​បីបាច់ និង​អភិវឌ្ឍ គឺជា​គោលការណ៍​ស្នូល​ក្នុង​ការរក្សា​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ ២​។

ការជឿទុកចិត្ត​ផ្នែក​នយោបាយ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន គឺជា​គ្រឹះ​រឹងមាំ​នៃ​ទំនាក់ទំនង​ផ្អែកលើ​ការទុកចិត្ត​គ្នា​ដែល​ត្រូវបាន​ពង្រឹង​ជា​បន្តបន្ទាប់​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​។ ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​កន្លងមក​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ​បាន​ទទួល​ផលប្រយោជន៍​ពី​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ផ្អែកលើ​លទ្ធផល​លើ​គ្រប់​វិស័យ និង​គ្រប់​លំដាប់ថ្នាក់​។

ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធាន​រដ្ឋ​វៀតណាម​ឯកឧត្តម​ង្វៀន សួនហ៊្វុក មកកាន់​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​ ២១ ​ដល់​ថ្ងៃទី​ ២២ ខែធ្នូ តប​ការអញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី គឺជា​ព្រឹត្តិការណ៍​សំខាន់​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​ទេ្វភាគី​។

ដំណើរ​ទស្សនកិច្ច​នេះ កំណត់​ទិសដៅ​ថ្មី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​របស់​យើង​ឱ្យ​កាន់តែ​ស៊ីជម្រៅ ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​យើង ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ទន្ទឹមនឹង​ការបង្កើត​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ប្រជាជន និង​ពង្រឹង​ឡើងវិញ​នូវ​ស្មារតី​នៃ​មិត្តភាព និង​សាមគ្គីភាព​រវាង​អ្នកដឹកនាំ​ជំនាន់​បច្ចុប្បន្ន និង​ជំនាន់​ក្រោយ​នៃ​ប្រទេស​ទាំង​ ២​។

អំឡុងពេល​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ កិច្ចព្រមព្រៀង​ទ្វេភាគី​ចំនួន​ ៧ ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន រួមមាន​ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​ ២០២២ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម និង​រវាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ ២​។ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​ ១៩ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-វៀតណាម អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ២០២១-២០២៥ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ព្រំដែន​រវាង​ប្រទេស​ទាំង​ ២ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​ ២០២២-២០២៣ រវាង​ក្រសួងយុត្តិធម៌​នៃ​ប្រទេស​ទាំង​ ២​។

កម្ពុជា និង​វៀតណាម​បាន​កែសម្រួល​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​របស់​ខ្លួន​ជានិច្ច ដើម្បី​ឆ្លើយតប​នឹង​តថភាព និង​បញ្ហា​ប្រឈម​ដែល​កំពុង​លេចឡើង​។ យ៉ាងណា​ក៏ដោយ ផលប្រយោជន៍​ជាតិ និង​គោលការណ៍​ស្នូល​របស់​យើង​មិនដែល​ផ្លាស់ប្តូរ​ឡើយ​។ យើង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ​។ បើ​គ្មាន​សន្តិភាព និង​ស្ថិរភាព​ទេ យើង​មិនអាច​អភិវឌ្ឍ​ប្រទេស​រៀងៗ​ខ្លួន​បានទេ​។

កិច្ចសហប្រតិបត្តិការ​សភា​រវាង​ប្រជាជាតិ​ទាំង​ ២ ​ក៏​សម្រេចបាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​ហើយ​ក៏​កំពុង​ទទួលបាន​សម្ទុះ​ថ្មី​។ ជំនួយ​ហិរញ្ញប្បទាន​របស់​វៀតណាម​សម្រាប់​កម្ពុជា​ក្នុង​ការសាងសង់​អគារ​ការិយាល័យ​អគ្គលេខាធិការដ្ឋាន​ថ្មី​របស់​រដ្ឋសភា គឺជា​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំង​ ២​។ ការទូត​សភា​កាន់តែ​មាន​សារៈសំខាន់​ក្នុង​ការរក្សា​សន្តិភាព និង​ស្ថិរភាព លើក​កម្ពស់​ឱកាស​ទាំងអស់​គ្នា និង​ពង្រឹង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដោយ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​។

ដូច​ពាក្យចាស់​ពោលថា «​យើង​អាច​ផ្លាស់ប្តូរ​មិត្ត​បាន ប៉ុន្តែ​មិនអាច​ផ្លាស់ប្តូរ​អ្នកជិតខាង​ទេ​»​។ កម្ពុជា និង​វៀតណាម​បាន​ពឹងពាក់​គ្នា​កាន់តែ​ខ្លាំង​ឡើង​។ សន្តិសុខ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​យើង​មាន​ភាពប្រទាក់ក្រឡា​គ្នា​កាន់តែខ្លាំង​ឡើង​។ ក្នុង​បរិបទ​នេះ យើង​ត្រូវ​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ការពារ​ផលប្រយោជន៍​ស្នូល​រៀងៗ​ខ្លួន​។ ការពឹង​ពាក់​គ្នា​ទៅវិញ​ទៅមក​កាន់តែ​ច្រើន នាំឱ្យ​មានឱកាស​កាន់តែ​ច្រើន​រវាង​ប្រទេស​ទាំង​ ២​។

ដូច្នេះហើយ យើង​ចាំបាច់​ត្រូវ​កសាង​មូលដ្ឋានគ្រឹះ​នៃ​សន្តិសុខ និង​វិបុលភាព​ទៅវិញទៅមក​ឥតឈប់ឈរ នាំមក​នូវ​លទ្ធផល​​បន្ថែមទៀត​សម្រាប់​ប្រជាជន និង​ដាក់​ការជឿទុកចិត្ត និង​ប្រជាជន​នៅ​ពីមុខ និង​ចំ​កណ្តាល​នៃ​ទំនាក់ទំនង​របស់​យើង​។

ជាទីបញ្ចប់​នេះ យើង​ត្រូវ​វិនិយោគ​ធនធាន​បន្ថែមទៀត​ក្នុង​ការជំរុញ​ការផ្លាស់ប្តូរ​ផ្នែក​អប់រំ និង​វប្បធម៌​ជាពិសេស​រវាង​មេដឹកនាំ​វ័យក្មេង​នៃ​ប្រទេស​ទាំង​ ២​។ ខ្ញុំ​ផ្ទាល់​ជឿជាក់ថា មនុស្ស​ជា​កត្តា និង​ជា​តួអង្គ​សំខាន់បំផុត​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​។

ការយក​ឈ្នះ​បេះដូង​ប្រជាជន គឺជា​បេសកកម្ម​សំខាន់បំផុត​នៃ​ការទូត និង​គោលនយោបាយ​ការបរទេស​។ ទំនាក់ទំនង​វប្បធម៌ និង​ប្រជាជន និង​ប្រជាជន បង្កើត​បាន​ជា​ស្ពាន​នៃ​ទំនុកចិត្ត​រវាង​ប្រជាជាតិ​យើង​ទាំង​ ២​។

ខណៈពេល​ដែល​ការដឹកនាំ​ជំនាន់​បច្ចុប្បន្ន ជាពិសេស​រវាង​មេដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច និង​បក្សកុម្មុយនីស្ត​វៀតណាម​មាន​មនោសញ្ចេតនា និង​ទំនាក់ទំនង​បុគ្គល​ដ៏រឹងមាំ​នោះ យើង​ត្រូវខិតខំ​បន្ថែមទៀត​ដើម្បី​ធានាថា អ្នកដឹកនាំ​ជំនាន់​ក្រោយ​នៅតែ​បន្ត​រក្សាបាន មិត្តភាព​ប្រពៃណី​ដ៏មាន​សារៈសំខាន់ និង​អត្ថន័យ​នេះ​។ យើង​ក៏ត្រូវ​ធានាថា មរតក​នៃ​ការគាំទ្រ និង​ជំនួយ​ទៅវិញ​ទៅមក​សម្រាប់​ដំណើរ​ស្វែងរក​អធិបតេយ្យភាព និង​ឯករាជភាព​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ទាំង​ ២ ​នៅតែ​ត្រូវបាន​បន្ត​ថែរក្សា និង​ចិញ្ចឹម​បីបាច់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​៕

លោក សួស យ៉ារ៉ា ជា​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។