Flatiron by Meridian ជា​គម្រោង​អភិវឌ្ឍន៍​ដែល​ទទួលបាន​ពានរង្វាន់ មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ត្រូវ​បាន​រំពឹងថា​នឹង​ទទួលបាន​បណ្ណអនុញ្ញាត​គ្រប់គ្រង​ជា​បណ្តោះអាសន្ន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ដោយ​ទទួល​បានការ​បំផុសគំនិត​ពី​អគារ Flatiron នៅក្នុង​ទីក្រុង​ញូវយ៉ក អគារ​ដែលមាន​រចនា​សម្ព័ន្ធ​ប្រកបដោយ​ភាព​ទាក់ទាញ​មួយ​នេះ​បាន​ក្លាយជា​ចំណែក​មួយ​ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​បណ្តុំ​នៃ​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ជា​អគារ​និមិត្តរូប​មួយ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​ទីក្រុង​។ មាន​កម្ពស់​ ៤១ ​ជាន់ អគារ​អភិវឌ្ឍន៍​ពហុមុខងារ​នេះ នឹងមាន​រួមបញ្ចូល​ទាំង​ការិយាល័យ និង​អាផាតមិន​អូតែល (Apart’ Hotel) ដែល​នឹងត្រូវ​គ្រប់គ្រង​ក្រោម​ម៉ាក​យីហោ​ល្បី​មួយ​ឈ្មោះថា Citadines ក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន The Ascott Limited ដែល​ជា​បុត្រសម្ព័ន្ធ​ផ្តាច់មុខ​នៃ​ក្រុមហ៊ុន CapitaLand Limited ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទៅលើ​សេវាកម្ម​លំនៅឋាន​ស្នាក់នៅ​បែប​ស្តង់ដា​អន្តរជាតិ​។

មាន​ទីតាំង​នៅក្នុង​មជ្ឈមណ្ឌល​នៃ​ទីក្រុង​ភ្នំពេញ អគារ Flatiron by Meridian ស្ថិតនៅ​ក្បែរផ្លូវ​សហព័ន្ធ​រុស្ស៊ី ដែលជា​ទីតាំង​ល្អ​បំផុត​នៃ​រាជធានី​របស់​ប្រទេស​កម្ពុជា​។ វា​មិន​ត្រឹមតែ​ផ្តល់នូវ​ភាពងាយស្រួល​ក្នុង​ការធ្វើ​ដំណើរ​ទៅកាន់​អាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ថែមទាំង​ងាយស្រួល​ក្នុង​ការធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ដ៏គួរ​ឱ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ទៀត​ដូចជា ផ្សារ​ធំថ្មី និង​ទៅកាន់​ផ្សារ​ទំនើប​អ៊ីអន​ផងដែរ​។ Flatiron by Meridian នឹង​ក្លាយទៅជា​លំនៅ​កក់ក្តៅ​សម្រាប់​អ្នកស្នាក់នៅ ដោយមាន​ទីធ្លា​កម្សាន្ត​លម្ហែ និង​ក្លិប​ដែល​បំពាក់​សម្ភារ បរិក្ខារ​ទំនើបៗ រួមមាន អាង​ហែល​ទឹក ក្លឹប​ហាត់ប្រាណ និង​បន្ទប់​យូហ្កា​ថែម​ទៀតផង​។ ទីធ្លា​ប្រើប្រាស់​រួមមួយ​នេះ​នឹង​បម្រើ​ជូន​ដល់​សមាជិក​ដែលមាន​ចំនួន​កំណត់ និង​ផ្តល់​អាទិភាព​ដល់​អ្នកធ្វើការ​នៅក្នុង​ការិយាល័យ​នៃ​អគារ​នេះ​ផងដែរ​។

ចំពោះ​លោកអ្នក​ដែល​ចង់​មាន​ជម្រើស​មុខម្ហូប​ដ៏ច្រើន​សន្ធឹកសន្ធាប់​នឹង​ត្រូវ​បាន​បំពេញ​ជូន​នៅ​អគារ Flatiron by Meridian ផងដែរ ព្រោះថា​ក្រុមហ៊ុន Thalias Hospitality Group នឹង​ក្លាយជា​អ្នកផ្គត់ផ្គង់ និង​ផ្តល់នូវ​បទពិសោធ​នៃ​ការទទួល​ទាន​អាហារ​សម្បូរបែប​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ​។

ម្ហូបអាហារ និង​ភេសជ្ជៈ​ដែល​នឹង​ផ្តល់ជូន​នៅ Flatiron by Meridian សន្យាថា នឹង​ផ្តល់ឱ្យ​អតិថិជន​នូវ​ជម្រើស​ម្ហូបអាហារ​ និង​សេវាកម្ម​ដ៏ល្អ​ដាច់​គេ​។ យីហោ​ល្បីៗ​មួយចំនួន​ដែល​ស្ថិតនៅក្រោម​ក្រុមហ៊ុន​នេះ​នឹង​ត្រូវ​បានដាក់​នៅ Flatiron by Meridian ដែលមាន​ដូចជា ភោជនីយដ្ឋាន​ខេម៉ា (Khéma) ដែល​គេ​ពេញនិយម​ចូលចិត្ត​គ្រប់ពេល និង​ល្បីល្បាញ​ដោយសារ​ការផ្តល់ជូន​សេវាកម្ម ប្រកបដោយ​បដិសណ្ឋារកិច្ច​ខ្ពស់ និង​ហាងខេម៉ាហ្គោ (Khéma Go) ដែល​នឹង​បម្រើ នំ​បែប​អឺរ៉ុប និង​ភេសជ្ជៈ​ជាច្រើន​មុខ​។

ភោជនីយដ្ឋាន​ និង​បារ ស៊ាណា​។ រូបថត Supplied

ក្រុមហ៊ុន​នេះ​ក៏បាន​បង្កើត​នូវ​គំនិត​ភោជនីយដ្ឋាន​ថ្មី​មួយទៀត​គឺ ភោជនីយដ្ឋាន​និង​បារ ឈ្មោះថា ស៊ាណា​ (Siena Restaurant Wine & Bar) ដែល​គ្រោង​នឹង​ចាប់​ផ្តើមដំបូង​នៅក្នុង​គម្រោង​អភិវឌ្ឍន៍​នេះ នៅ​ចំកណ្តាល​ទីក្រុង​ភ្នំពេញ​។

អាហារ​បែប​ថ្មីៗ​ទាំងនេះ​ប្រាកដជា​ក្លាយជា​ជម្រើស​កំពូល​សម្រាប់​អ្នកទទួលទាន​អាហារ​ពេល​ល្ងាច ដែល​កំពុង​ស្វែងរក​អាហារ​ប្រកបដោយ​គុណភាព នៅក្នុង​បរិយាកាស​បែប​ទំនើប និង​លម្ហែ​អារម្មណ៍​។ ការផ្តល់ ជូន​របស់ Thalias Hospitality Group មិនត្រូវ​បានកំណត់​ត្រឹមតែ​ចំពោះ​អតិថិជន​ដែល​មក​ទទួលទាន​នៅ​ទីតាំង​របស់ខ្លួន​នៅ Flatiron by Meridian តែប៉ុណ្ណោះ​ទេ​។ សម្រាប់​អតិថិជន​ដែល​កំពុងស្នាក់នៅ​អាផាតមិន​អូតែល ដែល​ប្រតិបត្តិការ​ក្រោម យីហោ Citadines Apart’ hotel ក៏​នឹង​រីករាយ​ជាមួយ​អាហារ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​នេះ​ក្នុង​ទម្រង់​ជា​អាហារ​ពេលព្រឹក និង​សេវាកម្ម​បម្រើ​អាហារ​ពេល​ល្ងាច​ (Room Service Dinning) ​ថែម​ទៀតផង​។

គម្រោង​អភិវឌ្ឍន៍​ប្រណីត​មួយ​នេះ ក៏​នឹង​ទទួល​ស្វាគមន៍​សាលា Shrewsbury មកជា​អតិថិជន​ជួល​រយៈពេល​វែង​របស់​ខ្លួន និង​ក៏​ជា​វត្តមាន​ដំបូង​របស់​សាលា​ល្បីល្បាញ​មួយ​នេះ ចូលមកក្នុង​វិស័យ​អប់រំ​នៃ​ប្រទេស​កម្ពុជា​។ សាលា​នេះ​ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​ ១៥៥២ ដោយ​ស្តេច អេដវឺដ​ទី​ ​៦ ហើយ​សាលា​នេះ​គឺជា​សាលា​ដ៏ល្អ​បំផុត​មួយ​ក្នុងចំណោម​សាលា​ល្អ​ជាងគេ​ទាំង ​៩ ​នៅក្នុង​ប្រទេស​អង់គ្លេស ក៏​ជា​ថ្នាល​បណ្តុះបណ្តាល​សិស្សានុសិស្ស រួមទាំង​បុគ្គល​ល្បីល្បាញ​ជាច្រើន​ទៀត រួមមាន Charles Darwin នៅក្នុង​ប្រវត្តិសាស្ត្រ​ជាង​ ៥ ​សតវត្សរ៍​របស់ខ្លួន​។

សាលា Shrewsbury ដំបូង​នៅក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​នឹង​មាន​សេវាកម្ម​ថែទាំ​កុមារ និង​ជា​សាលាមត្តេយ្យ​ផងដែរ​។ សាលា​នេះ​មាន​គោលបំណង​ផ្តល់នូវ​ចំណេះដឹង​ភាសា​អង់គ្លេស​ដល់​សិស្សានុសិស្ស ថែទាំ​ពួកគេ ដើម្បី​ឆ្ពោះទៅ​ការអភិវឌ្ឍ​ឥតឈប់ឈរ និង​ផ្តល់នូវ​ឱកាស​លេចធ្លោ​ដល់​ពួកគេ​ទាំង​ក្នុង និង​ក្រៅ​ថ្នាក់រៀន​។

ដើម្បី​អនុវត្ត​នូវ​អរិយធម៌​ទូទៅ និង​គុណតម្លៃ​ស្នូល​របស់​សាលា ការអភិវឌ្ឍ​គម្រោង​មេ​សម្រាប់​ការអប់រំ​នឹងត្រូវ​បានរៀបចំ​ឡើង​។ កម្មវិធីសិក្សា​ភាសា​អង់គ្លេស​រយៈពេល​ ១៥ ​ឆ្នាំនេះ​នឹង​រួមបញ្ចូល​គ្នា​នូវ​យុទ្ធសាស្ត្រ​នៃ​ក្រម​សីលធម៌ និង​គុណ​តម្លៃ​ស្នូល​របស់​សាលា Shrewsbury Cambodia ជាមួយនឹង​បច្ចេកទេស​គរុកោសល្យ​ដែល​បាន​បញ្ជាក់ជូន ដូច្នេះ​ការអប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​អាច​ត្រូវបាន​ផ្តល់ជូន​នៅ​ដំណាក់កាល​ផ្សេងៗ​គ្នា​នៃ​ការអភិវឌ្ឍ​របស់​កុមារ​៕

ភោជនីយដ្ឋាន​ខេម៉ា​មាន​សេវាកម្ម​ប្រកបដោយ​បដិសណ្ឋារកិច្ច​ខ្ពស់​។

Flatiron Club បំពាក់​ដោយ​សម្ភារ​ហាត់​ប្រាណ​ដ៏ទំនើប​។

ភោជនីយដ្ឋាន ខេម៉ាហ្គោ បម្រើ​នំ​បែប​អឺរ៉ុប​ និង​ភេសជ្ជៈ​គ្រប់​ប្រភេទ​។