ទំនុកចិត្ត​របស់ Sunwah Group ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​លើ​សក្តានុពល​នៃ​កំណើន​របស់​កម្ពុជា មិនមាន​ការផ្លាស់ប្តូរ​ឡើយ ចាប់តាំងពី​ក្រុមហ៊ុន​បាន​ឈាន​ជើង​ចូលមក​កម្ពុជា​លើកដំបូង​ក្នុង​ឆ្នាំ​ ១៩៩៥​។

ដោយ​មើលឃើញ​ពី​អំណោយផល​នៃ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ Sunwah បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​អាហារ​សមុទ្រ ទៅ​ការអភិវឌ្ឍ​ខុនដូ ដើម្បី​បម្រើ​ដល់​អតិថិជន​ដែល​កំពុង​កើនឡើង​។

សេដ្ឋកិច្ច​ប្រើប្រាស់​ប្រាក់​ដុល្លារ​របស់​កម្ពុជា ទីតាំង​យុទ្ធសាស្ត្រ ការកាត់បន្ថយពន្ធ​សាជីវកម្ម និង​គោលនយោបាយ​គាំទ្រ​វិនិយោគិន​បរទេស បាន​បន្ត​ទាក់ទាញ​អ្នកវិនិយោគ​បរទេស​ដូចជា Sunwah ដែល​បានធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​អាជីវកម្ម​របស់​ពួកគេ​អស់​ជាច្រើន​ទសវត្សរ៍​។

ក្រុមហ៊ុន​បាន​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ពី​ការវិនិយោគ​ដំបូង​របស់ខ្លួន​នៅក្នុង​អាជីវកម្ម​អាហារ​សមុទ្រ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ មក​អភិវឌ្ឍ​អចលនទ្រព្យ បន្ទាប់ពី​ពិបាក​រក​ប្រភព​វត្ថុធាតុដើម​អាហារ​សមុទ្រ​ដូចជា​បង្គា​មឹក​ និង​ត្រី ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​នាំចេញ​របស់ខ្លួន​។

Sunwah បាន​សាងសង់​រោងចក្រ​កែច្នៃ​គ្រឿង​សមុទ្រ​នៅលើ​ផ្ទៃដី​ ១០ ​ហិកតា​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ក្នុង​ឆ្នាំ​ ១៩៩៥ ដែល​ពេលនោះ​ត្រូវបាន​ចាត់ទុកថា​ជា​រោងចក្រ​កែច្នៃ​គ្រឿង​សមុទ្រ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។

«​យើង​ធ្លាប់​នាំចេញ​អាហារ​សមុទ្រ​ប្រមាណ​ ៦ ​កុងតឺន័រ​ទៅកាន់​ហុងកុង​ និង​ចិន​ហើយ​បាន​ជួល​កម្មករ​ក្នុង ស្រុក​ជាង​ ១០០ ​នាក់​។ ប៉ុន្តែ​រោងចក្រ​នេះ​បាន​បញ្ឈប់​ប្រតិបត្តិការ​នៅពេល​មិនអាច​ស្វែងរក​វត្ថុធាតុដើម​គ្រប់គ្រាន់​ពី​អ្នកនេសាទ​ក្នុង​ស្រុក​ ដើម្បី​គាំទ្រ​ដល់​តម្រូវការ​កើនឡើង​»​។

លោក Jesse Choi ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Sunwah មានប្រសាសន៍ថា​៖ «​ក្រោយមក​យើង​ផ្លាស់​ទៅ​អភិវឌ្ឍ​អចលនទ្រព្យ​វិញ​នៅពេល រដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​ច្បាប់​កម្មសិទ្ធិ​របស់​ជនបរទេស​នៅ​ឆ្នាំ​ ២០១០​។ ហើយ​គម្រោង​ខុនដូ Sunwah Pearl ​របស់​យើង​នៅ​ភ្នំពេញ គ្រោង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនេះ​អាស្រ័យ​លើ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩»​។

ប្រវត្តិសាស្ត្រ​សាជីវកម្ម​របស់​ក្រុមហ៊ុន​មាន​តាំងពី​ឆ្នាំ​ ១៩៥៧ នៅពេល​ Sunwah បង្កើតឡើង​នៅ​ទីក្រុង​ហុងកុង​ជាមួយនឹង​ការបើក​ដំណើរការ​ក្រុមហ៊ុន​កែច្នៃ​អាហារ​សមុទ្រ Macau Seafood Processing​។

បច្ចុប្បន្ន​ក្រុមហ៊ុន​ផ្តោតលើ​វិស័យ​ស្នូល​ចំនួន​ ៨ រួមមាន​អាហារ​សមុទ្រ​ម្ហូបអាហារ អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការអប់រំ​ និង​បណ្តុះបណ្តាល បច្ចេកវិទ្យា​បៃតង និង​ការថែទាំ​សុខភាព​។

«​បន្ទាប់ពី​ចាប់ផ្តើម​អាជីវកម្ម​អាហារ​សមុទ្រ​នៅ​ឆ្នាំ​ ១៩៩៥ យើង​បាន​មើលឃើញ GDP បាន​កើនឡើង​ប្រមាណ​ ៧% ពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ២០១៩ ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​មួយ ដូច្នេះ​យើង​ជឿជាក់ថា​មាន​សក្តានុពល​ច្រើន​នៅ​កម្ពុជា​»​។

លោក Jesse Choi បាន​បន្តថា​៖ «​លើសពីនេះ គឺ​ស្ថិរភាព​នយោបាយ​ និង​ទីតាំង​យុទ្ធសាស្ត្រ​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ និង​វៀតណាម ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ដ៏ល្អ​សម្រាប់ Sunwah ដើម្បី​បង្កើត​អាជីវកម្ម​របស់ខ្លួន​ និង​ឈានទៅដល់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ផ្សេងទៀត​»​។ គម្រោង​ខុនដូ​ប្រណីត Sunwah Pearl របស់ Sunwah មាន​កម្ពស់ ៦២ ​ជាន់ មាន​ទីតាំងនៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ នៅ​ជិត​កាស៊ីណូ​ណាហ្កាវើល​។

លោក​ថ្លែងថា​៖ « ប្រសិនបើ​តម្រូវការ​នៅ​ដំណាក់កាល​ទី​ ១ ​ល្អ យើង​នឹង​បើក​ដំណើរការ​ដំណាក់កាល​ទី​ ២ ​ទៀត​»​។

Sunwah ក៏បានផ្តល់​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ប្រជាជន​កម្ពុជា​ផងដែរ​។ ក្រុមហ៊ុន​បាន​ចុះ MoU ជាមួយ​ក្រសួង​អប់រំ​ក្នុង​ឆ្នាំ​ ២០២០ ដើម្បី​ផ្តួចផ្តើម​កម្មវិធី​បណ្តុះបណ្តាល​។

«​យើង​សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ឱ្យ​សិក្សា​ភាសា​ចិន​ ឬ​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ Nanking University ឬ​សាកលវិទ្យាល័យ​???..​។ រហូត​មក​ដល់​ពេលនេះ​យើង​បាន​ឧបត្ថម្ភ​និស្សិត​ចំនួន?

លោក Jesse Choi បន្តថា​៖ «​ជីតា​របស់ខ្ញុំ​បានធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ពី​ចិន​មក​វៀតណាម​ និង​កម្ពុជា​ និង​មកកាន់​ប្រទេស​អាស៊ីអាគ្នេយ៍​ដទៃទៀត​។ នៅពេលដែល​គាត់​មកដល់​ប្រទេស​កម្ពុជា​គាត់​បានចាប់ផ្តើម​អាជីវកម្ម​អាហារ​សមុទ្រ ហើយ​ចាប់តាំងពី​ពេល​នោះមក​យើង​បាន​បន្តធ្វើ​អាជីវកម្ម​របស់​យើង​នៅ​កម្ពុជា វា​គឺជា​ដំណើរ​ដ៏វែងឆ្ងាយ​»៕