ដោយ​យល់​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ចំពោះ​សង្គម ជាពិសេស​ការជួយ​ដល់​ជន​ងាយ​រងគ្រោះ គំនិត​ផ្តួចផ្តើម​គម្រោង​ទំនួល​ខុសត្រូវ (CSR) ទាំងមូល របស់​ធនាគារ ABA ជួយ​ជំរុញ​កំណើន​បរិ​យា​ប័ន្ន លើកកម្ពស់​សង្គម និង​ការកសាង​សហគមន៍​។

ទន្ទឹមនឹង​ភាពជា​ដៃគូ​យូរអង្វែង​ជាមួយ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គម្រោង CSR ដែល​ផ្តោត​សំខាន់​លើ​ប្រជាជន​ក្នុង​វិសាលភាព​ចម្រុះ​របស់ ABA ជួយ​ជំរុញ​បន្ថែម​ដល់​ធុរកិច្ច​ធនាគារ​ប្រចាំថ្ងៃ​របស់ខ្លួន​។

ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​នេះ ក៏បាន​គាំទ្រ​ដល់​មន្ទីរពេទ្យ​ក្នុងស្រុក ដូចជា​មន្ទីរពេទ្យ​គន្ធបុប្ផា អង្គការក្រៅរដ្ឋាភិបាល ដែល​ជួយ​ដល់​កុមារ​ក្រីក្រ ក្នុងនោះ​ក៏មាន​ព្រឹត្តិការណ៍​ជួយ​ដល់​ធុរកិច្ច​ថ្មី​កំពុង​អភិវឌ្ឍ អ្នក​ស្រឡាញ់​វិស័យ​ឌីជីថល និង​បុព្វហេតុ​សំខាន់​ផ្សេងៗ​ទៀត​។

ជាមួយនឹង​មនសិការ​សង្គម ធនាគារ ABA ក៏​ជួយ​ដល់​សង្គម​ពេល​ជួប​ទុក្ខលំបាក​ផងដែរ ជាពិសេស​ជួយ​សម្រាល​ការលំបាក​របស់​ពលរ​ដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ និង​ពី​គ្រោះធម្មជាតិ​នៅ​តំបន់​ជនបទ​៕​