​តើ​ពេលណា​ដែល​ធនាគារ ABA បានចាប់ផ្តើម​អនុវត្ត​សេវា​ធនាគារ​ឌីជីថល និង​មូល​ហេតុអ្វី​? តើ​វា​បានរួម​ចំណែក​ដល់​ភាពជោគជ័យ​របស់ខ្លួន​យ៉ាងដូចម្តេច​?

​ធនាគារ ABA បានកំណត់​យុទ្ធ​​សាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ថ្មី​របស់ខ្លួន​ក្នុង​ឆ្នាំ ​២០០៩​។ ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នោះ ធនាគារ​បានធ្វើការ​ស្រាវជ្រាវ និង​វិភាគ​យ៉ាង​ស៊ីជម្រៅ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​អតិថិជន ដើម្បី​ធ្វើឱ្យ​បទពិសោធ​ប្រើប្រាស់​សេវា​ធនាគារ​របស់​ពួកគេ​កាន់តែ​ងាយស្រួល​។​

​ការស្រាវជ្រាវ​នោះបាន​បង្ហាញ​យើង​ថា ដោយសារតែ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច និង​សកម្មភាព​អាជីវកម្ម​នៅក្នុង​ប្រទេស តម្រូវការ​លើ​សេវា​ធនាគារ​ដែលមាន​ល​ក្ខ​ណៈ​ងាយស្រួល លឿន​រហ័ស នឹង​បន្ត​កើនឡើង​។

​ផ្អែកលើ​ចំណុច​នេះ ABA បានសម្រេច​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​ដ៏​រឹងមាំ ដែល​នៅ​ទីបំផុត​បានក្លាយ​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ស្វ័យប្រវត្តិកម្ម​នៃ​ដំណើរការ​អាជីវកម្ម និង​អនុញ្ញាតឱ្យ​យើង​ផ្តល់ជូន​អតិថិជន​នូវ​ដំណោះ​​ស្រាយ​ធនាគារ​ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​។​

​តើ​ផលិតផល​ធនាគារ​ឌីជីថល​របស់ ABA បាន​បង្កើន​លទ្ធភាព​ប្រើប្រាស់​សេវា​ធនាគារ​របស់​ប្រជា ជនកម្ពុជា​យ៉ាងដូចម្តេច​? ហើយ​តើ​វា​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​យ៉ាងដូចម្តេច​?

​ការយល់ដឹង​អំពី​តម្រូវការ​ និង​កង្វល់​របស់​អតិថិជន​នៅពេល​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​ធនាគារ​ គឺជា​កត្តា​ជោគជ័យ​ដ៏​សំខាន់ ក្នុងការ​ធ្វើឱ្យ​សេវាកម្ម​របស់​យើង​មាន​ភាព​ងាយ​ស្រួល​ទទួលបាន សម្រាប់​ប្រជាជន​កម្ពុជា​។

​ពេល​យើង​កំពុង​អភិវឌ្ឍ​ផលិតផល​ឌីជីថល​នៅ ABA យើង​ផ្ដល់​អាទិភាព លើ​បទពិសោធ​ដ៏​ប្រសើរ​សម្រាប់​អ្នកប្រើប្រាស់​។ អំឡុងពេល​រចនា​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ យើង​ផ្តោត​ជា​ចម្បង​លើ​ការធ្វើឱ្យ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ​កាន់តែ​ពិសេស ងាយស្រួល​យល់ លឿន​រហ័ស និង​មាន​សុវត្ថិភាព​។ ហើយ​ទាំងអស់នោះ​គឺ​រួមចំណែក​ដល់​បទពិសោធ​ដ៏​ប្រសើរ​របស់​អតិថិជន​។

​ផ្អែកលើ​គោលការណ៍​ស្នូល​ទាំងនេះ យើង​អនុញ្ញាតឱ្យ​អតិថិជន​ធ្វើ​ប្រតិ​​ប​ត្តិ​ការ ឬ​ប្រើប្រាស់​សេវា​ធនាគារ ABA បាន​គ្រប់ពេលវេលា 24/7 នៅ​គ្រប់​ទីកន្លែង មាន​ជាអាទិ៍ ការផ្ទេរ​ប្រាក់​នៅ​ជុំវិញ​ពិភពលោក​បាន​ភ្លាមៗ និង​ធ្វើការ​ទូទាត់​តាម​អន​ឡាញ និង​ក្នុង​ហាង​យ៉ាង​ងាយស្រួល​។​

​ប្រព័ន្ធ​អេកូ​បច្ចុប្បន្ន​របស់ ABA អាចបំពេញ​តម្រូវការ​អតិថិជន​គ្រប់​ប្រភេទ មិន​ថា​យុវជន ឬ​អតិថិជន​សាជីវកម្ម​ធំៗ ដែលមាន​តម្រូវការ​ពិសេស​នោះទេ​។ អតិថិជន​របស់​យើង​អាច​ទទួលបាន​អត្ថប្រយោជន៍​ពីបទពិសោធ​រួម និង​ស្ទាត់ជំនាញ​នៅ​គ្រប់​បណ្តាញ​បម្រើសេវា​របស់​ធនាគារ ABA ក្នុងពេល​តែមួយ​។

​តើ​ផលិតផល​ឌីជីថល​របស់ ABA មួយណា​ដែល​បង្ហាញថា ​មាន​ប្រជាប្រិយ​បំផុត​?

​នៅ​ផ្នែក​សេវា​ធនាគារ​បុគ្គល កម្មវិធី ABA Mobile គឺជា​ផលិតផល​ដែលមាន​ប្រជាប្រិយ​បំផុត​។ វា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ក្នុងចំណោម​កម្មវិធី​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​នៅក្នុង Apple App Store និង Android Play Market ។​

​ទន្ទឹមនឹង​នេះដែរ លក្ខណៈពិសេស​នៃ​មុខងារ​ទូទាត់ ABA PAY របស់​យើង​គឺជា​ផលិតផល​ដែលមាន​តម្រូវ​​ការ​ខ្ពស់បំផុត​នៅ​ផ្នែក​សេវា​ធនាគារ​អាជីវកម្ម ដែល​ឥឡូវនេះ​មាន​អាជីវករ​ជិត ​២០​ម៉ឺន​នាក់ ​នៅ​ទូទាំងប្រទេស រួមទាំង​តាម​អន​ឡាញ​ និង​ក្នុង​ហាង​។​

​ឥឡូវ យើង​និយាយ​អំពី​ផ្នែក​អាជីវ​​កម្ម​ខ្នាត​មធ្យម ​និង​ខ្នាត​ធំ ដែល​ត្រូវការ​រចនា​សម្ពន្ធ​ប្រតិបត្តិការ​សាច់ប្រាក់​​របស់​ពួកគេ​បន្ថែម និង​ស្នើសុំ​លក្ខណៈ ពិសេស​បន្ថែម​ដើម្បី​ដំណើរការ​ហិរញ្ញ​​វត្ថុ​របស់​ក្រុមហ៊ុន​។ ត្រង់នេះ ខ្ញុំ​សូម​ណែនាំ​អំពី​ធនាគារ​អន​ឡាញ iBanking (IBB) សម្រាប់​អាជីវកម្ម ដ៏​ទំនើប​របស់​យើង​។​

​អាជីវកម្ម​កាន់តែច្រើន​ឡើងៗ ដែលមាន​ទំហំ​ខុសៗ​គ្នា បាន​ភ្ជាប់​គណនី​ធនាគារ ABA របស់​ពួកគេ​ទៅ​ធនាគារ​អន​ឡាញ IBB ដើម្បី​ដំណើរការ​ការទូទាត់​អាជីវ​កម្មបាន​ឆាប់រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​។

​យើង​អាច​និយាយបានថា​ ផលិត​​ផល​ឌីជីថល​របស់​យើង​ទាំងអស់ត្រូវបាន​ត​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ហើយ​បច្ចុប្បន្ន​បង្កើតបានជា​ប្រព័ន្ធ​អេកូ​ឌីជីថល ABA​។​

​តើ​តាម​វិធី​ណា​ដែល​ផលិតផល​ឌីជីថល​របស់​ធនាគារ ABA ធ្វើឱ្យ​សកម្មភាព​ហិរញ្ញវត្ថុ​របស់​ប្រជាជន​កម្ពុ​ជាមាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព ទាំង​សម្រាប់​ជីវិត​ប្រចាំថ្ងៃ និង​រយៈពេល​វែង​?

​បច្ចុប្បន្ន ធនាគារ ABA ផ្តល់ជូន​នូវ​សេវាកម្ម​និង​ផលិតផល​ឌីជីថល​យ៉ាង​ទូលំទូលាយ​ដល់​ទាំង​អតិថិជន​ជា​បុគ្គល និង​អាជីវកម្ម ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ពួកគេ​ដោះស្រាយ​តម្រូវការ​ការប្រើប្រាស់​ហិរញ្ញវត្ថុ​ប្រចាំ​​ថ្ងៃ និង​សម្រាប់​តម្រូវការ​អាជីវ​កម្ម​។​

​សំខាន់​ជាងនេះទៀត តាមរយៈ​ប្រព័ន្ធ​អេកូ​បច្ចុប្បន្ន ធនាគារ ABA ភ្ជាប់​អាជីវកម្ម​និង​អតិថិជន​ជា​បុគ្គល​ជាមួយគ្នា និង​ជួយ​ពួកគេ​ឱ្យសម្រេចបាន​នូវ​គោលដៅ​អាជីវកម្ម​ និង​គោល​​ដៅ​ជីវិត​ប្រចាំថ្ងៃ​។​

​ជាមួយនឹង​កម្មវិធី​សម្រាប់​អាជីវកម្ម​ដ៏​ទំនើប​ជឿនលឿន​របស់​យើង ដូចជា​ធនាគារ​អន​ឡាញ សម្រាប់​អាជីវកម្ម (iBanking), PayWay ដែល​កម្មវិធី​ទូទាត់​មាន​គ្រប់​តម្រូវការ​, និង​ប្រព័ន្ធ​ទូទាត់​វិក្កយបត្រ BillZone ធ្វើឱ្យ​ធនាគារ ABA បំពេញ​តាម​រាល់​តម្រូវការ សូម្បីតែ​អាជីវកម្ម និង​សាជីវកម្ម​ដែលមាន​តម្រូវការ​ខ្ពស់បំផុត​ក៏ដោយ​។

​ការត្រួតពិនិត្យ​និង​គ្រប់គ្រង​ប្រតិ​​ប​ត្តិ​ការ​បាន​ភ្លាមៗ​តាម​ពេលវេលា​ជាក់ស្តែង ការចេញ​វិក្កយបត្រ ការ​ទូទាត់​តាម​អន​ឡាញ និង​នៅក្នុង​ហាង ការប្រមូល​វិក្កយបត្រ និង​តម្រូវការ​ផ្សេងៗ​ជាច្រើន​ទៀត​! ខ្ញុំ​ជឿជាក់ថា​ អាជីវកម្ម​នឹង​អាច​ទទួលបាន​អត្ថ​​ប្រយោជន៍​ពី​ដំណោះស្រាយ និង​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​យើង ដែល​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​ឈាន​​មុខ​គេ​លើ​ពិភពលោក​។

​សម្រាប់​អតិថិជន​ជា​បុគ្គល ធនាគារ ABA ផ្តល់ជូន​នូវ​ផលិតផល​ដ៏​លេចធ្លោ​របស់ខ្លួន ​គឺ​កម្មវិធី ABA Mobile រួមជាមួយ​បណ្តាញ​ទីតាំង​ស្វ័យ​សេវា ABA 24/7​។ ជាមួយនឹង​បណ្តាញ​ធនាគារ​ដ៏​ទូលំទូលាយ​ទាំងនេះ អតិ​​ថិ​ជន​របស់​យើង អាច​ទូទាត់​វិក្កយបត្រ បង់ប្រាក់​នៅក្នុង​ហាង និង​តាម​អន​ឡាញ ផ្ទេរ​និង​ទទួល​ប្រាក់ ក្នុង​និង​ក្រៅប្រទេស ហើយ​ប្រើពេល​ត្រឹម​ប៉ុន្មាន​វិនាទី​តែប៉ុណ្ណោះ អាច​បើក​គណនី​ថ្មី ទទួល​ប្រាក់កម្ចី ដាក់​ប្រាក់ ដក​ប្រាក់ និង​មុខងារ​សំខាន់ៗ​ជាច្រើន​ទៀត​។​

​ខ្ញុំ​គិតថា ​រាល់​សេវាកម្ម​របស់ ABA និង​បទពិសោធ​របស់​អ្នកប្រើប្រាស់​ គឺ​ធ្វើឱ្យ​ការ​ទុកដាក់​លុយ ប្រើប្រាស់ ចាត់ចែង​លុយកាក់​របស់​ប្រជាជន​កម្ពុ​ជាមាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​៕