ធនាគារ​កាណាឌីយ៉ា​បាន​អភិវឌ្ឍ​ទៅជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ ក្នុង​រយៈពេល​៣​ទសវត្សរ៍​កន្លងមក​នេះ ជាមួយនឹង​ការផ្តោត​លើ​កម្លាំង​ពលកម្ម ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​រឹងមាំ ប្រកបដោយ​ប្រសិទ្ធភាព ហើយ​មនសិការ​សង្គម​របស់​ធនាគារ កាណាឌីយ៉ា ក៏​រីកចម្រើន​ជាមួយគ្នានេះដែរ​!

​បុគ្គលិក​របស់​ធនាគា​រ​កាណាឌីយ៉ា បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការរីក​​ចម្រើន​គួរឱ្យកត់សម្គាល់​របស់​ធនាគារ​ដ៏​ធំ​បំផុត​មួយ​នេះ​របស់​ប្រទេស​កម្ពុជា ហើយ​ចំណុច​នេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់ «Best Company to Work for in Asia 2020» ដែល​ត្រូវបាន​ផ្តល់ជូន​ដោយ​ស្ថាប័ន HR Asia​។

​បន្ទាប់ពី​ភាព​រីកចម្រើន​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដែលមាន​ការិយាល័យ​តែមួយ​កាលពី​ឆ្នាំ ​១៩៩១ រហូត​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ ធនាគារ​ក៏​នៅតែ​មិន​ភ្លេច​ផ្តល់​ការ​តបស្នង​ជូន​សង្គមជាតិ​វិញ ដោយ​ធនាគារ កាណាឌីយ៉ា​បានឈ្នះ​ពានរង្វាន់ ​«Most Socially Responsible Bank in Cambodia» ​ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ International Finance ដ៏​ល្បី​របស់​ចក្រភព​អង់គ្លេស​។​

​ធនាគារ​កាណាឌីយ៉ា ក៏ត្រូវ​បានទទួល​ស្គាល់​ថា​ជា​កន្លែង​បំពេញ​ការ​ងារ​ដ៏​ល្អ​បំផុត​ផងដែរ និង​បាន​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ឧត្តមភាព​នៃ​ប្រតិបត្តិកា​រ​របស់ខ្លួន ជា​កន្លែង​ដែល​ផ្តល់ជូន​បុគ្គលិក និង​ក្រុមការងារ​នូវ​គន្លឹះ​នៃ​ភាពជោគជ័យ​។​

​ការប្តេជ្ញាចិត្ត​នេះ​ត្រូវបាន​បង្ហាញ​តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់ «Best Company to Work for in Asia 2020» ដោយ​ធនាគារ កាណាឌីយ៉ា ត្រូវបាន​ទទួលស្គាល់​ពី​ស្ថាប័ន HR Asia សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ធ្វើជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​សហការី​របស់ខ្លួន​។​

​លោក Raymond Sia នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា បាន​មានប្រសាសន៍ថា​៖ «​ការទទួលស្គាល់ និង​ពានរង្វាន់​ទាំងនេះ​ចំពោះ​ធនាគារ កាណាឌីយ៉ា គឺមាន​សារៈសំខាន់​ដូចគ្នា ពីព្រោះ​វា​បាន​ឆ្លុះបញ្ចាំង​អំពី​ការទទួលស្គាល់​របស់​ធ​នាគារ និង​បុគ្គលិក​របស់ខ្លួន​»​។

​ការអភិវឌ្ឍ​សមត្ថភាព គឺជា​ចំណុច​ស្នូល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ធនាគារ​ក្នុង​ការជំរុញ​ឧត្តមភាព​។ ដើម្បី​លើកកម្ពស់​ប្រតិបត្តិការ កម្មវិធី​​បណ្ដុះបណ្ដាល​ត្រូវបាន​អនុវត្ ត​ដើម្បី​អភិវឌ្ឍ​បុគ្គលិក និង​ផ្តល់ឱ្យ​ពួកគេ​នូវ​ចំណេះដឹង និង​ជំនាញ​ដែល​ល្អ​បំផុត ដើម្បី​ដឹកនាំ និង​ធ្វើការ​ច្នៃប្រឌិត​សម្រាប់​អតិថិជន និង​អាជីវកម្ម​។​

​ដើម្បី​បង្កើត​បទពិសោធ​ល្អ​បំផុត​ដល់​បុគ្គលិក ធនាគារ​កាណាឌីយ៉ា តែងតែ​ទទួលស្គាល់ និង​ផ្តល់រ​ង្វាន់​ដល់​អ្នក​ដែល​ដឹង​ពី​គុណ​តម្លៃ «TOP» របស់​ធនាគារ ការជឿទុកចិត្ត ភាពជា​​ម្ចាស់ ដែល​ជំរុញ​ដោយ​ការអនុវត្ត​។​

​ចំណុច​នេះ​ត្រូវបាន​មើលឃើញថា​ ធនាគារ កាណាឌីយ៉ា បន្ត​ផ្តល់​អត្ថ​​ប្រយោជន៍​ដល់​បុគ្គលិក ជំ​រុញឱ្យ​បុគ្គលិក​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​អន្តរក្រសួង និង​សង្គម និង​កែលម្អ​ផែនការអភិវឌ្ឍន៍​អាជីព​ដែល​ស្របតាម​តម្រូវការ​របស់​បុគ្គលិក​ម្នាក់ៗ ហើយក៏​ផ្តល់នូវ​កម្មវិធី​បណ្តុះបណ្តាល​និង​អភិវឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​ធ្វើការ​ជាមួយ​សហគមន៍​មូល​​ដ្ឋា​ន និង​វិទ្យាស្ថាន​អប់រំ ដើម្បី​បណ្តុះ​​បណ្តាល​ទេពកោសល្យ​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​កន្លែងធ្វើកា​រ​ដែល​មានការ​បំផុសគំនិត ចូលរួម​រៀនសូត្រ និង​ការរីកចម្រើន ដើម្បី​បំពេញ​ក្តី​សុបិន​ក្នុង​អាជីព​ការងារ​។

ធនាគារកាណាឌីយ៉ាផ្តល់កន្លែងការងារដែលមានការបំផុសគំនិតនិងរីកចម្រើន ដើម្បីបំពេញក្តីសុបិនក្នុងអាជីពការងារ។

​ធនាគារ​កាណាឌីយ៉ា បើក​វគ្គប​ណ្តុះ​បណ្តាល​ចំនួន​ ១៤០ ​វគ្គ ផ្អែកលើ​មូលដ្ឋានគ្រឹះ​ប្រចាំឆ្នាំ រាប់​ចាប់ពី​ជំនាញ​ទន់ និង​ជំនាញ​រឹង រហូតដល់​ការបណ្តុះបណ្តាល​ភាសា ការ​បង្វឹក ក៏ដូចជា​ការគាំទ្រ​ការសិក្សា​ចំនួន ៦០-១០០ ភាគរយ ជួយឧបត្ថម្ភ​សម្រាប់​ការបណ្តុះបណ្តាល​នៅក្រៅ​ប្រទេស ជួយ​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ និង​ហរិញ្ញវត្ថុ (CAT/ACCA)​។​

​ធនាគារ​កាណាឌីយ៉ា ក៏បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ China Development Bank ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដើម្បី​ផ្តល់​អាហារូបករណ៍​ដល់​បុគ្គលិក​របស់ខ្លួន សម្រាប់​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​នៅ​ប្រទេស​ចិន​ផងដែរ​។

​ដើម្បី​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បទ​​ពិសោធ​សម្រាប់​បុគ្គលិក​របស់ខ្លួន ធនាគារ​កាណាឌីយ៉ា ធ្វើ​ការស្ទង់មតិ​អំពី​ការចូលរួម​ប្រចាំឆ្នាំ ​ដើម្បី​ប្រមូល​មតិ​កែលម្អ​របស់​បុគ្គលិក ការកំណត់ និង​អភិវឌ្ឍ​កម្មវិធីសិក្សា ដើម្បី​បង្កើត​ឧត្តមភាព​ទៅលើ​បុគ្គលិក និង​អាជីវកម្ម​របស់ខ្លួន និង​ផ្តល់​សេវាកម្ម​បុគ្គលិក​ទាន់ពេល​វេលា​ និង​ងាយស្រួល តាម​​រយៈ​ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​ធនធាន​​មនុស្ស (HRSMIS)។​

​ហេតុដូច្នេះ ធនាគារ​កាណាឌីយ៉ា ខិតខំ​ព្យាយាម​ធ្វើជា​និយោជក​ដែល​ល្អ​បំផុត ជា​កន្លែង​លើកកម្ពស់​បរិ​យា​កាស​សិក្សា​ និង​ការអភិវឌ្ឍ​ចម្រុះ​។

​ធនាគារ កាណាឌីយ៉ា ក៏មាន​មោទន​​ភាព​ផងដែរ ដែល​ត្រូវ​បានទទួលស្គាល់​ជា​ធនាគារ​ដែលមាន​ការ​ទទួល​​ខុសត្រូវ​សង្គម​បំផុត​។

ចាប់តាំងពី​ចាប់​ផ្តើមដំបូង ធនាគារ កាណាឌីយ៉ា មិន​ត្រឹមតែ​បាន​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ផ្លាស់​​ប្តូរ​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ ទៅជា​ប្រព័ន្ធ​ទីផ្សារសេរី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​ជា​បន្តបន្ទាប់​ដល់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាច្រើន​ផងដែរ​។

​ការចូលរួមចំណែក​នេះ មាន​រាប់​ចាប់ពី​ការជួយ​ដល់​កំណើន​សហ​​គ្រាស​ធុន​តូច និង​មធ្យម (SME) ជួយ​ដល់​វិស័យ​កសិកម្ម តាមរយៈ​ការឧបត្ថម្ភ​ដល់​សមាគម​សហគ្រិន​វ័យក្មេង ក៏ដូចជា​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (CWEA)​។ ការ​រៃអង្គាស​ថវិកា​សម្រាប់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​បន្ត​រហូតមកដល់​ឆ្នាំនេះ ដោយ​ធនាគារ​បាន​បន្ថែម​ទឹកប្រាក់​ចំនួន ០,៧៥​ ដុល្លារ​អាមេរិក​ជា​រៀងរាល់ខែ ខណៈ​បុគ្គលិក​ម្នាក់ៗ​នៅ​ធនាគារ កាណាឌីយ៉ា បរិច្ចាគ ០,៥០ ​ដុល្លារ ​ដោយ​ស្វ័យប្រវត្តិ​ពី​ប្រាក់​​ខែ​របស់​ពួកគេ​។

​សម្រាប់​គម្រោង​សប្បុរសធម៌​សង្គម ចុងក្រោយ​បំផុត​ គឺ​ការឧបត្ថម្ភ​រួមគ្នា​ដោយ​ធនាគារ កាណាឌីយ៉ា និង​សាកលវិទ្យាល័យ CamTech University សម្រាប់​កម្មវិធី​ជជែក​ដេញ​​ដោល​យុវជន​ថ្នាក់ជាតិ​។

​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា កម្មវិធី​នេះ​មាន​គោលបំណង​ផ្តល់​ការអប់រំ​ដល់​យុវជន​កម្ពុជា​អំពី​វប្បធម៌​សន្ទនា​តាមរយៈ​ការជជែក​ដេញដោល​។ សិស្ស​វិទ្យាល័យ​ថ្នាក់​ទី​១១ នៅ​ទូទាំងប្រទេស​បាន​ចូលរួម​នៅក្នុង​ការប្រកួត​នេះ ដោយ​ក្រុម​ដែល​ឈ្នះ​នឹងត្រូវ​សម្រេច​ក្នុង​ជុំ​ទី​៤​។

​ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សា​-​ភិ​បាល​នៃ​ធនាគារ កាណាឌីយ៉ា ​អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ បាន​ស្ថិតនៅ​ជួរមុខ​ក្នុងពេលដែល​ប្រទេស​កម្ពុជា ​ជួបប្រទះ​នឹង​ការលំបាក​។ ទន្ទឹមនឹង​ការបរិច្ចាគ​ទឹកប្រាក់​រា​ប់​លាន​ដុល្លារ​ជាប្រចាំ​ដល់​មូលនិធិ​គន្ធបុប្ផា ដើម្បី​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​កុមារ​ទាំង ​៥ ​សាខា អ្នកឧកញ៉ា​បណ្ឌិត ពុង ឃាវ​សែ ក៏បាន​បរិច្ចាគ​ដល់​កាកបាទក្រហមកម្ពុជា និង​សម្រាប់​គ្រោះទឹកជំនន់​ផងដែរ​។​

​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ លោក​បាន​បរិច្ចាគ​ថវិកា​ចំនួន ៦ ​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង និង ​២ ​លាន​ដុល្លារ ​សម្រាប់​ទិញ​មន្ទីរពេទ្យ ​ដើម្បី​ថែទាំ​អ្នកជំងឺ​កូ​វីដ ​១៩​។ ការបរិច្ចាគ​ថវិកា​សរុប​ក្នុង​រយៈពេល ​២ ​ឆ្នាំ​ចុង​ក្រោយនេះ មាន​ជាង​ ១៤​ លាន​ដុល្លារ ហើយ​ច្រើនជាង ៩,៥ លាន​ដុល្លារ ត្រូវបាន​បរិច្ចាគ ក្នុង​ចន្លោះ​ពីថ្ងៃ​ទី ​១ ខែ មេសា ឆ្នាំ ​២០២០ ដល់​ថ្ងៃទី ​៣០ ខែមិថុនា ក្នុងឆ្នាំនេះ ដែលជា​ការបរិច្ចាគ​ធំជាងគេ​នៅក្នុង​វិស័យ​ធនាគារ​៕

ការប្រារព្ធទិវាសិទ្ធិនារីអន្តរជាត​ិនៅ​ការិយាល័យកណ្តាល។ Supplied