លោក Stéphane Bigorre នាយក​គ្រប់គ្រង​ក្រុមហ៊ុន LBL International បង្ហាញ​ពី​ចំណុច​សំខាន់ៗ​នៅក្នុង​ដំណើរការ​រយៈ​ពេល​ ៣០ ​ឆ្នាំ​របស់​ក្រុមហ៊ុន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​សាងសង់​សំណង់​ឈានមុខ​គេ​នៅ​កម្ពុជា​!

​តើ​អ្វី​ជា​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន LBL ក្នុង​រយៈពេល​ ៣​ ទសវត្សរ៍​មកនេះ​?

​ក្រុមហ៊ុន LBL បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់នូវ​ផលិតផល​ដែលមាន​គុណ​ភាព​ដល់​អតិថិជនរ​បស់​ខ្លួន ហើយ​កេរ្តិ៍ឈ្មោះ​សាជីវកម្ម​របស់​យើង តែង​តែ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ពាក្យ​​ស្លោក ​«​ខិតខំ​ប្រឹងប្រែង​ដើម្បី​ភាពល្អ​ឥតខ្ចោះ​» ចាប់តាំងពី​ថ្ងៃ​ដំបូង​។

​សម្រាប់​រូបខ្ញុំ​ផ្ទាល់ បាន​ចូលរួម​ជាមួយ LBL ក្នុង​ឆ្នាំ ​២០១៤ ហើយ​ខ្ញុំ​បាន​ចូលរួម​ជាមួយនឹង​សកម្មភាព​ជាច្រើន ចាប់តាំងពី​ក្រុមហ៊ុន​បាន ចាប់ផ្តើម នៅ​ចុងឆ្នាំ​ ១៩៩១​។

​សម្រាប់​រូបខ្ញុំ ការប្រកាន់​ខ្ជាប់​នូវ​បាវចនា​នេះ គឺជា​អ្វីដែល​ខ្ញុំ​កំពុង​ចែករំលែក​នូវ​ចក្ខុវិស័យ និង​គោល​បំណង​ដូចគ្នា​។ ទោះបី​ការអនុវត្ត​ជាក់ស្តែង​មិនអាច​សម្រេចបាន តាម​ការចង់បាន​ទាំងស្រុង ប៉ុន្តែ​យើង​តែង​ព្យាយាម​សម្រេច​ឱ្យបាន​តាម​គោលដៅ​។​

ទាំងនេះ​មិនមែន​គ្រាន់តែ​ជា​ពាក្យសម្តី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​កំណត់​របៀប​នៃ​ការប្រតិបត្តិ​អាជីវកម្ម​របស់​យើង និង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​អតិថិជន ដែល​ទាក់ទង​នឹង​សុចរិត​​ភាព និង​ភាពជឿជាក់ ជា​តម្លៃ​ស្នូល​ចំនួន ​២ ដែល​យើង​កំពុង​ការពារ​ជាប្រចាំ និង​បង្ហាញ​ជា​ប្រព័ន្ធ​។

តើ LBL ធ្វើការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​នៅ​អាស៊ី​ផ្សេងទៀត​នៅលើ​ទីផ្សារ​យ៉ាងដូចម្តេច​?

​ភាព​គង់វង្ស​យូរអង្វែង​របស់​យើង គឺ​ភ្ជាប់​មកជា​មួយ​រឿងរ៉ាវ និង​កំណត់ត្រា​ជាច្រើន ក៏ដូចជា​ចំណេះដឹង និង​ការ​​យល់ដឹង​អំពី​ទីផ្សារ​ក្នុងស្រុក និង​បរិបទ​របស់​វា ដែលជា​ទ្រព្យសម្បត្តិ​

​ដ៏​សំខាន់បំផុត​របស់​យើង សម្រាប់​ទីផ្សារ​ប្រកួតប្រជែង​។​

​គម្រោង​ប្រមាណ ​៤០០ ត្រូវបាន​បញ្ចប់ វា​គឺជា​ទំនុកចិត្ត​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ភាគច្រើន​នៃ​គម្រោង​នោះ គឺជា​របស់​អតិថិជន​ធំៗ ហើយ​ពួកគេ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ណែនាំ​ពី​យើង​។ វា​ជាការ​ផ្សព្វ​​ផ្សាយ និង​ជា​ឧបករណ៍​ពាណិជ្ជកម្ម​ដ៏​ល្អ​បំផុត​របស់​យើង សម្រាប់​វិធីសាស្ត្រ​ក្នុងការ​ទាក់ទង និង​ចរចា​កិច្ចសន្យា​ជាមួយ​អតិថិជន​ថ្មី និង​ឱ្យ​ពួកគេ​មក​មើល​ទាំង​គម្រោង​ដែល​បានបញ្ចប់ និង​គម្រោង​ដែល​កំពុង​សាងសង់​។

​ប្រាកដ​ណាស់ វិស័យ​សំណង់​រីក​ចម្រើន ប៉ុន្តែ​ការប្រកួតប្រជែង​ក៏មាន​កាន់តែខ្លាំង​ដែរ​។ មាន​ដៃគូ​ប្រកួតប្រជែង​ក្នុងស្រុក​ជាច្រើន ហើយក៏​មានការ​ប្រកួត​ប្រជែង​មួយចំនួន​មកពី​ក្រៅប្រទេស​ផងដែរ​។

​មាន​បញ្ហា​ប្រឈម​ជាច្រើន ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូ​វីដ​ ១៩ សម្រាប់​វិស័យ​ជាច្រើន តើ LBL ដោះស្រាយ​បញ្ហា​ទាំងនេះ​ដូចម្តេច​?

​យើង​មានសំណាង​ណាស់ ដែល​សម្រេចបាន​ការងា​រ​មួយចំនួនធំ មុនពេល​មាន​ជំងឺ​រាតត្បាត ហើយ​វា​បាន​ជួយ​យើង​យ៉ាងច្រើន​ក្នុងការ​ទ្រទ្រង់​ប្រតិបត្តិការ ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​។

​ការដែល​យើង​មានការ​ងារ​មួយ ចំនួន​នៅក្នុង​ដៃ​ជា​បន្តបន្ទាប់ គឺជា​អត្ថប្រយោជន៍​មួយ ដោយសារ​យើង​អាច​ផ្តោតទៅលើ​វិធី​ដោះស្រាយ និង​ប្រតិបត្តិការ​នៅក្រោម​បរិបទ និង​កាលៈទេសៈ​ទាំងនោះ​។

​អត្ថប្រយោជន៍​ចម្បង​របស់​កម្ពុជា បើ​ធៀប​នឹង​ប្រទេស​ផ្សេងៗ​ទៀត (​ដូចជា​នៅ​អឺរ៉ុប​) គឺថា​ កម្ពុ​ជាមាន​ពេល​មួយរយៈ ខណៈ​ប្រទេស​ផ្សេង​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​។ ពេលនោះយើង​មានពេលខ្លះ​ដើម្បី​ស្វែង​​យល់ និង​សិក្សា​ពី​ផលវិបាក​នៃ​ការ​​គ្រប់គ្រង​វិបត្តិ​នេះ និង​ការអនុវត្ត​វិធានការ​ផ្សេងៗ​។ ក្នុងន័យនេះ យើង​បាន​រៀបចំខ្លួន​បាន​កាន់តែច្រើន យ៉ាង​​ហោចណាស់​ក៏​ត្រៀម​ខាង​ផ្លូវចិត្ត នៅពេលដែល​រឿង​ស្រដៀង​គ្នា​នេះ​បានចាប់ផ្តើម​កើតឡើង​នៅ​កម្ពុជា​។

​យើង​បាន​គិតគូរ​អំពី​បញ្ហា​ជំងឺ​កូ​វីដ ១៩ នេះ​យ៉ាង​យកចិត្តទុកដាក់ តាំងពី​ដំបូង​មក​ម្លេះ ហើយ​កាន់តែ​សកម្ម​ជាង​មុន​ក្នុងការ​អនុវត្ត​វិធានការ​បង្ការ​នៅ​គ្រប់​ការដ្ឋាន​សាងសង់ និង​គោល​នយោបាយ​ផ្ទៃក្នុង​របស់​យើង​។

​ក្នុង​វិបត្តិ​រ៉ាំរ៉ៃ ដូច​ជំងឺ​កូ​វីដ ​១៩ នេះ វា​តែងតែមាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​រង​ផលប៉ះពាល់​។ ការឆ្លើយតប​ចំពោះ​ផលវិបាក​ទាំងនេះ គឺ​យើង​ត្រូវធ្វើឱ្យបាន​ច្រើន​បំផុត​តាមតែ​អាចធ្វើ​បាន និង​ត្រៀមខ្លួន​ឱ្យ​បានល្អ​បំផុត សម្រាប់​ព្រឹត្តិការណ៍​បន្ទាប់​ដែល​អាច​កើតមាន​។ មុនពេល​មាន​ករណី​ដំបូង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​យើង គឺ​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទប់ទល់ ហើយ​យើង​មិនចាំបាច់​ធ្វើការ​សម្រេចចិត្ត​ដោយ​ប្រញាប់ប្រញាល់​ទេ​។​

​យើង​ដឹង​យ៉ាង​ប្រាកដថា យើង​ត្រូវ​​តែ​ការពារ​បុគ្គលិក និង​កម្លាំង​ការងារ​របស់​យើង ដែលជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់បំផុត​របស់​យើង ខណៈ​ពួកគេ​ធ្វើការ​នៅ​ការដ្ឋាន ដែលមាន​មនុស្ស​ច្រើន​។ ក្នុងអំឡុងពេល​បិទ​ខ្ទប់ និង​ការបញ្ឈប់​ជា​បន្តបន្ទាប់​នៃ​ការដ្ឋាន​របស់​យើង​ដោយសារ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​ ១៩ យើង​តែងតែ​ជួយ​ដល់​បុគ្គលិក​របស់​យើង ហើយ​មិនបាន​បញ្ឈប់​នរណាម្នាក់​ទេ ហើយក៏​មិន​កែប្រែ​ប្រាក់ខែ​របស់​ពួកគេ​ដែរ​។

​តើ​ការ​រាតត្បាត​ជំងឺ​កូ​វីដ ​១៩ បាន​ផ្លាស់ប្តូរ​ទិសដៅ​របស់​វិស័យ​សំណង់​ដែរឬទេ​?

​ជំងឺ​កូ​វីដ ​១៩ នៅតែ​បន្ត​អូសបន្លាយ និង​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ និង​ប្រតិបត្តិការ​របស់​យើង បើទោះបីជា​យើង​សង្ឃឹមថា​អ្វីៗ អាច​នឹង​ប្រសើរ​ឡើង​ក៏ដោយ​។ រឿង​មួយ​ដ៏​ប្រាកដ​គឺថា ​ជំងឺ​រាតត្បាត​នេះ​បាន​ជះឥទ្ធិពល​អាក្រក់​ដល់​វិស័យ​សំណង់ និង​បង្អាក់​សម្ទុះ​របស់​វិស័យនេះ​។​

​វិស័យនេះ​បាន​រីកចម្រើន​យ៉ាង​​ឆាប់រហ័ស ហើយ​សញ្ញា​កំពុង​ចង្អុល​​បង្ហាញ​ពី​ការកើនឡើង​តិចជាង​កាលពី​ ២ ​ឆ្នាំមុន​។ ប៉ុន្តែ​ការពិត គឺថា​ចំនួន​គម្រោង​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចាប់តាំងពី ខែកុម្ភៈ ឆ្នាំ​ ២០២០ ដែលជា​កំណត់ត្រា​មួយ​​ដ៏​ទាប ធៀប​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

​វិនិយោគិន​ជាច្រើន បាន​ពន្យារពេល​គម្រោង​របស់​ពួកគេ ឬ​បញ្ឈប់​គម្រោង​របស់​ពួកគេ ដោយ​រង់ចាំ​ភាព​ប្រាកដ​​ប្រជា និង​ច្បាស់លាស់​បន្ថែមទៀត អំពី​ផលវិបាក​នៃ​វិបត្តិ​ដែល​ធ្វើឱ្យ​ប៉ះ​ពាល់​ដល់​ផែនការ និង​ការរំពឹងទុក​របស់​ពួកគេ ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង​។ យើង​សង្ឃឹមថា វា​នឹងមិន​ចំណាយពេល​ច្រើនពេក​ទេ មុនពេល​កម្រិត​នៃ​ទំនុកចិត្ត​សម​​ហេតុផល​ត្រូវបាន​ស្ដារឡើងវិញ ដូច្នេះ​អាជីវកម្ម​អាច​ដំណើរការ​ឡើងវិញ​តាមរបៀប​ធម្មតា​។

​ចំពោះ​ខាងយើង យើង​សង្កេតឃើញថា ខណៈ​តម្រូវការ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ចូលមក​ប្រទេស​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​ ១៩ គ្រប់​ដូ​ស ត្រូវបាន​លើកលែង នៅក្នុង​ខែវិច្ឆិកា ភ្លាមៗ​យើង​ក៏បាន​ទទួល​ការ​​សួរនាំ​បន្ថែម ដូច្នេះ​យើង​សង្ឃឹមថា គម្រោង​មួយចំនួន​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​។

​តើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​ដូចម្តេច​ដែរ​? តើ​វា​ទាមទារ​ឱ្យមាន​បុគ្គលិក​ជំនាញ​បន្ថែម ឬ​យ៉ាងណា​?

​កង្វះ​បុគ្គលិក​ជំនាញ និង​ការរក្សា​បុគ្គលិក គឺជា​បញ្ហា​ប្រឈម​ពិតប្រាកដ​មួយ​។ នៅក្នុង​បរិបទ​តម្រូវការ​លើស​ការផ្គត់ផ្គង់ នៅក្នុង​ន័យ​ធនធាន​​មនុស្ស​, បុគ្គលិក​ដែលមាន​សមត្ថភាព (​ដូចជា វិស្វករ ប្រធាន និង​អ្នក​គ្រប់​​គ្រង​) គឺមាន​តម្រូវការ​ខ្ពស់ និង​មានឱកាស​ការងារ​ច្រើន​។

​សម្រាប់​កម្លាំង​ពលកម្ម​ក៏​ដូចគ្នា​ដែរ ក្រុមហ៊ុន​មួយចំនួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ផ្តល់ប្រាក់​ឈ្នួល​ខ្ពស់ ដើម្បី​ទាក់ទាញ​កម្លាំង​ពលកម្ម ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ពួកគេ​អាច​បញ្ចប់​គម្រោង​របស់​ពួកគេ​បាន​ទាន់ពេលវេលា​។ ការដំឡើង​ប្រាក់ខែ អាចជួយ​បាន​ក្នុង​កម្រិត​មួយ ប៉ុន្តែ​វា​មិនអាច​ដោះស្រាយ​ឫសគល់​នៃ​បញ្ហា​បានទេ ពីព្រោះ​វា​មិនមាន​ផលចំណេញ​ខាង​សេដ្ឋកិច្ច ហើយ​អ្នកផ្សេង​អាច​នឹង​ទាម​​ទារ​បន្ថែម​។

​យើង​មិន​អាចធ្វើ​អ្វី​បាន​ច្រើន​ទេ​នៅក្នុង​បរិបទ​នេះ ប៉ុន្តែ​យើង​ប្រាប់​បុគ្គលិក​ថា យើង​តែងតែមាន​ភាព​​យុត្តិធម៌ ហើយ​យើង​ត្រូវបាន​គេ​ស្គាល់ ​និង​គោរព​នៅក្នុង​ទីផ្សារ និង​អាច​ផ្តល់ឱកាស និង​ផែនការ​អាជីព​ជាច្រើន​នៅក្នុង​ក្រុមហ៊ុន​។

​យើង​មានការ​គាំទ្រ​ពី​បុគ្គលិក​ជាន់ខ្ពស់​របស់​យើង ដែល​អ្នកខ្លះ​បានធ្វើការ​ជាង​​ ២០​ ឆ្នាំ មកហើយ ហើយ​អ្នកខ្លះ​បានទទួល​តំណែង​កំពូល គឺ​ដោយសារតែ​ការលះបង់ និង​ភាពស្មោះត្រង់ គឺជា​ជំនួយ​ដ៏​ល្អ​ក្នុង​កាលៈទេសៈ​បែបនេះ​។

ក្រុមហ៊ុន LBL កាន់​តែមានភាព​រឹងមាំ​នៅក្នុង​ដំណើរការរយៈពេល ៣០ ឆ្នាំមកនេះ។

​តើ LBL បាន​ចូលរួមចំណែក​យ៉ាងដូចម្ដេច​ចំពោះ​កំណើន​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​?

​ដោយបាន​ដំណើរការ​អស់​រយៈ​​ពេល ​៣០ ​ឆ្នាំ មកហើយ​នោះ ក្រុមហ៊ុន LBL ទទួលបាន​ទាំង​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា និង​បាន​ចូលរួម​នៅក្នុង​ការរីកចម្រើន តាមរយៈ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​អាជ្ញាធរ​អន្តរកាល​សហប្រជាជាតិ​នៅ​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដំបូង ដូចជា​ផ្លូវថ្នល់ ស្ពាន និង​បន្ទាយ​ជាដើម​។

​យើង​បាន​ចូលរួម​នៅក្នុង​វិស័យ​មួយចំនួន​ដូចជា ទូរគមនាគមន៍ (​ការដំឡើង​ខ្សែកាប​អុ​ប​ទិ​ក​សម្រាប់​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​​នាគ​មន៍/ALCATEL ពី​រាជធានី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​), ការងារ​ផ្លូវថ្នល់ (​ផ្នែក​ផ្លូវ និង​ស្ពាន​តូចៗ សម្រាប់ USAID), មន្ទីរពេទ្យ (​មហាវិទ្យាល័យ ឱសថស្ថាន​សម្រាប់​ក្រសួងសុខាភិបាល​/Foundation Fabre-Merieux), សាលារៀន (​ការជួសជុល​ទាំងស្រុង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​, ជួសជុល​សាលា​ភូមិន្ទ​រដ្ឋបាល​កម្ពុជា​)​។ ហើយ​នៅក្នុង​វិស័យ​វប្ប​ធ​ម៍​មាន ​(​ស្ថាបត្យកម្ម​និង​ការជួសជុល «​សារមន្ទីរ​តូច​» វត្តភ្នំ​), ការសាងសង់​បរិវេណ​យោធា/ជួសជុល​សម្រាប់​ក្រសួងការពារជាតិ និង​មាន​ជាច្រើន​ទៀត​។

​យើង​ក៏បាន​ចូលរួម​នៅក្នុង​វិស័យ​ថាមពល​ផងដែរ គឺ​គម្រោង​ផ្គត់ផ្គង់​ថាមពល ដែល​បានធ្វើ​នៅ​ខេត្តកំពត​ក្នុង​ឆ្នាំ ​២០០៤ និង​គម្រោង​រោងចក្រ​ថាមពល​ក្រុងព្រះសីហនុ​។

​ប៉ុន្តែ​ខ្ញុំ​អាច​និយាយបានថា ការចូលរួមចំណែក​ដ៏​ធំ​បំផុត​របស់​យើង ​គឺ​សម្រាប់​ការដឹកជញ្ជូន​ដ៏​ច្រើន តាមរយៈ​ការចូលរួម​យ៉ាង​ស៊ីជម្រៅ​របស់​យើង​ក្នុងការ​សាងសង់ និង​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានីយ​អាកាស​​យានដ្ឋាន​សំខាន់ៗ ចំនួន​ ៣​ នៅ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ខេត្ត​ព្រះសីហនុ​។​

​យើង​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​ព្រលានយន្តហោះ​ទាំងនោះ មិន​ថា​ជា​អ្នកម៉ៅការ​បន្ត​ពី​គម្រោង Vinci Construction Grand Projets ឬ​ជា​អ្នកម៉ៅការ​ផ្ទា​ល់ពី​ក្រុមហ៊ុន Société Concessionaire des Aéroports នោះទេ គឺ​ទាំង​ការ​រចនា និង​សាងសង់ ឬ​សាងសង់​គម្រោង​។​

LBL បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​គម្រោង​ជាង ៤០០​។ តើ​វា​បានបង្ហាញ​អំពី​អ្វី​?

​តួរ​លេខ​នេះ​បង្ហាញថា​ យើង​កំពុង​រឹងមាំ​បន្តិច​ម្តងៗ ហើយ​កេរ្តិ៍ដំណែល​របស់​យើង គឺ​ទទួល​គម្រោង​ជា​បន្តបន្ទាប់ ជាមួយ​ការតាំង​ចិត្ត និង​ការព្យាយាម ដែល​យើង​កំពុង​ប្រើ​​ប្រាស់​ជាប្រចាំ​នៅក្នុង​សកម្មភាព​សាងសង់​របស់​យើង​។

​ប៉ុន្តែ​វា​ទាក់ទង​រឿងរ៉ាវ​ដ៏​វែងឆ្ងាយ និង​សំខាន់បំផុត​អំពី​ភាគី​ពាក់ព័ន្ធ​នានា​។ ទាំងនេះ​គឺ​ទាក់ទង​ និង​ធនធានមនុស្ស ដែល​បានធ្វើឱ្យ​សមិទ្ធផល​ដ៏​អស្ចារ្យ​នេះ​អាច​សម្រេចបាន ហើយ​ខ្ញុំ​សូម​ប្រើ​ឱកាស​នេះ ដើម្បី​បង្ហាញ​ពី​ការដឹងគុណ​ដ៏​ស្មោះ ចំពោះ​ពួកគេ​ទាំងអស់គ្នា​។

​ចំពោះ​អតិថិជន​របស់​យើង ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការជឿជាក់​របស់​ពួកគេ​មកលើ​យើង​អស់ រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ និង​ធ្វើឱ្យ​យើង​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម​របស់​យើង​។

យើង​មាន​កិត្តិយស​ណាស់ ដែល​ទទួលបាន​ការជឿ​ជាក់​ពី​លោកអ្នក​ហើយ​យើង​នឹង​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​បន្តការងារ​របស់​យើង​ដោយ​មិន​ខ្លាយ​នឿយហត់​។​

​ចំពោះ​បុគ្គលិក​ទាំងអស់ ខ្ញុំ​សូម​ថ្លែងអំណរគុណ ដែល​ខ្ញុំ​មានឱកាស​ធ្វើការ​ប្រចាំថ្ងៃ​ជាមួយ​អ្នក​ទាំងអស់គ្នា​។ អ្នក​ទាំងអស់គ្នា​គឺជា​មិត្ត​រួម​ការងារ​ដែលមាន​ទេពកោសល្យ មានការ​លះបង់​ខ្ពស់ និង​មាន​ភាព​មោះមុត​ក្នុង​ការងារ និង​ការប្តេជ្ញាចិត្ត​របស់​អ្នក​ទាំងអស់គ្នា​ចំពោះ​អតិថិជន​ជា​អ​ទិ​​ភាព​ចម្បង​របស់​ក៏ដូចជា​ប្រកាន់ខ្ជាប់​ចំពោះ​តម្លៃ​សាជីវកម្ម​របស់​យើង ដែលជា​វឌ្ឍនភាព និង​ភាពជោគជ័យ​របស់ LBL នាពេល​កន្លងមក​។​

​ចំពោះ​ដៃគូ​របស់​យើង ដោយ​ស្ថិតនៅក្នុង​អាជីវកម្ម​អស់​រយៈពេល ​៣០ ​ឆ្នាំ​មកនេះ យើង​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការបង្កើត​ភាពជា​ដៃគូ ដែល​សហការគ្នា​ប្រកបដោយ​ផ្លែផ្កា ដែល​អាច​នាំមក​នូវ​គុណ​តម្លៃ​ដ៏​អស្ទារ្យ​ដល់ LBL និង​អតិថិជន​របស់​យើង​។ យើងខ្ញុំ​សូម​អរគុណ​ដល់​ដៃគូ​ទាំងអស់ ចំពោះ​ការប្តេជ្ញាចិត្ត ការប្រើប្រាស់​ទេព​កោ​ល្យ និង​ជំនាញ ដើម្បី​ជួយ​យើង​ក្នុង​ការបម្រើ​អតិថិជន និង​បញ្ចប់​គម្រោង​ទាំងអស់​ជាមួយគ្នា​ដោយ​ជោគជ័យ​៕