​ការពង្រឹង​គុណភាព​យ៉ាង​ទូលំទូលាយ​​លើ​បណ្តាញ​សាខា​របស់ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក​

​ក្នុង​រយៈពេល​ដ៏​ខ្លី គឺ​ត្រឹមតែ​ 7 ​ឆ្នាំ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​បង្កើត​នូវ​សមិទ្ធផល​គួរ ឱ្យ​កត់សម្គាល់​នៅក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា ដោយបាន​ពង្រីក​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​យ៉ាង​ឆាប់ រហ័ស និង​មាន​អតិថិជន​ជាង 300,000 នាក់ រួម​ជាមួយនឹង​បណ្តាញ​សាខា​ចំនួន 138 នៅ​ទូទាំងប្រទេស​។ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក បានដាក់​ពង្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឌីជីថល ដើម្បី​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អាច​ទុកចិត្តបាន​ដល់​ប្រជាជន​ទាំង​នៅក្នុង​ទីប្រជុំជន និង​ទីជនបទ ដោយ​គាំទ្រ​ដល់​តម្រូវការ​ហិរញ្ញវត្ថុ​ជា​លក្ខណៈ​បុគ្គល ក៏ដូចជា​វិស័យ​សាជីវកម្ម​ផងដែរ​។ ធនាគារ​ប្រកាន់ខ្ជាប់​នូវ​ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​គោលការណ៍​នៃ​ការ ចែករំលែក​ភាព រីកចម្រើន​ជាមួយគ្នា តាមរយៈ​ការរៀបចំ និង​សិក្សា​ឡើងវិញ​នូវ​លទ្ធភាព​ទូទាត់​ឥណទាន​/​កម្ចី និង​ការ​អន្តរា​គម​មួយចំនួនទៀត ដែល​បាន​អនុវត្ត​ឡើង​ក្នុងអំឡុងពេល​ជួប​បញ្ហា​ប្រឈម​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ឬ​គ្រោះ​មហន្ត​-​រាយ​ធម្មជាតិ ដែល​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​អាជីវកម្ម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ ជាមួយនឹង​អត្តសញ្ញាណ​ថ្មី​នៅ​ឆ្នាំនេះ ក្នុងនាម​ជា​ធនាគារពាណិជ្ជ ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការគាំទ្រ​បន្ថែមទៀត ដល់​អតិថិជន​របស់​ខ្លួន ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​កាន់តែ​សម្បូរបែប​៕