ការកសាង​សហគ្រិនភាព

​លោក ខេង សុផាន់​ណា​រ៉ា អាយុ​ 33 ​ឆ្នាំ នៅ​ខេត្តកំពង់ស្ពឺ បាន​ប្រកបមុខរបរ​ដោយ​ជោគជ័យ ជាមួយ ភរិយា​របស់គាត់ គឺ​អ្នកស្រី កែវ លក្ខិណា ដែលមាន​អាយុ 33 ​ឆ្នាំ បន្ទាប់ពី​បានទទួល​ប្រាក់កម្ចី​ 2 ​លើក ពី​ធនាគារ អ៊ូ​រី​។ ពួកគាត់​មានកូន ​2​ នាក់ កូនស្រី​អាយុ 3 ឆ្នាំ និង​កូនប្រុស​អាយុ 1 ​ឆ្នាំ​។​

​មុនពេល​ដែល​គាត់​សម្រេចចិត្ត​យក​កម្ចី​ប្រាក់​ពី​ធនាគារ អ៊ូ​រី គាត់​បាន​បើក​អាជីវកម្ម​ដំបូង​របស់គាត់​ដែលមាន​ឃ្លាំង​ស្តុក​ស័ង្កសី​តូច​មួយ​នៅ​ខែមិថុនា ឆ្នាំ​ 2020​។ អាជីវកម្ម​របស់គាត់​មិនអាច​ផ្គត់ផ្គង់​បរិមាណ​បញ្ជា​ទិញ​បាន​ច្រើន​នោះទេ​។ ដូច្នេះ គាត់​អាច​រកប្រាក់​ចំណូល​បាន​ប្រមាណ 3,000​ ដុល្លារ ក្នុង​ 1​ ខែ​។

​ដោយ​មើលឃើញ​ពី​តម្រូវការ​គួរឱ្យកត់សម្គាល់​ពី​អតិថិជន​ក្នុងស្រុក ពួកគាត់​បានសម្រេច​ចិត្ត​ទិញ​ម៉ាស៊ីន ដើម្បី​ផលិត​ដំបូល​ប្រក់​ស័ង្កសី​ជាមួយនឹង​កម្ចី​លើកដំបូង​ចំនួន 30,000​ ដុល្លារ នៅ​ខែសីហា ឆ្នាំ ​2020 ពី​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​។ គាត់​អាច​ផ្គត់ផ្គង់​ដំបូល​ស័ង្កសី​បាន​កាន់តែច្រើន និង​បង្កើន ប្រាក់ ចំណេញ​ពី 4,000 ​ដុល្លារ ទៅ 9,000 ​ដុល្លារ ក្នុង 1​ខែ​។

​លោក​ថ្លែង​ដោយ​មោទនភាព​ថា​៖ «​បន្ទាប់ពី​ខ្ញុំ​មាន​ម៉ាស៊ីន​ផលិត​ដោយ​ខ្លួនឯង ខ្ញុំ​អាច​ផ្គត់ផ្គង់​ដំបូល​​ស័ង្កសី មិន​ត្រឹមតែ​នៅក្នុង​ខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅដល់​ខេត្ត​ផ្សេងទៀត ដូចជា​ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និង​ខេត្ត​នៅក្បែរៗ​មួយចំនួនទៀត​។ ខ្ញុំ​អាច​ផលិត​នូវ​ស័ង្កសី​ដែល​ធ្វើឡើង​គ្រប់​ទំហំ​ទៅតាម​តម្រូវការ និង​ការបញ្ជាទិញ​របស់​អតិថិជន ហើយ​អាច​ផ្គត់ផ្គង់​សម្ភារ​ទាំងនោះ​ដល់​គម្រោង​សាងសង់​ធំៗ បាន​ទៀតផង​»​។

​នៅ​ខែវិច្ឆិកា ឆ្នាំ​ 2020 គាត់​បាន​ស្នើសុំ​ប្រាក់កម្ចី​លើក​ទី​2 ដើម្បី​ទិញ​ម៉ាស៊ីន​ផលិត​ស័ង្កសី​ពណ៌​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន ហើយ​បានចាប់ផ្តើម​បន្ថែម​សម្ភារ​គ្រឿងសំណង់ រួមមាន​គ្រឿង​​សម្ភារ​បន្ទប់ទឹក និង​សម្ភារ​សំណង់​ផ្សេងៗ​ទៀតផង​។ ប្រាក់ចំណូល​របស់លោក​បាន​បន្ត​កើន​ឡើងដល់ 10,000 ​ដុល្លារ ទៅ 13,000 ​ដុល្លារ ក្នុង 1 ​ខែ​។ លោក​មាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ព្រោះ​ខ្ញុំ​អាច​រកចំណូលបាន​កាន់​តែ​ច្រើន​ហើយ​ជាពិសេស​ខ្ញុំ​អាច​ផលិត​ដំបូល​ស័ង្កសី​ឱ្យ​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន ជា​លក្ខណៈ​គ្រួសារ និង​ក្រុមហ៊ុន​សម្រាប់​គម្រោង​សាងសង់​ទាំង​តូច និង​ធំ​»​។ គាត់​មានការ​ពេញចិត្ត​ចំពោះ​ការរីកចម្រើន​យ៉ាង​ខ្លាំង​នៃ​អាជីវកម្ម​របស់គាត់ និង​ផល​វិជ្ជមាន​ដល់​ជីវភាព​គ្រួសារ​របស់គាត់​ជាមួយនឹង​ប្រាក់កម្ចី 2​ លើក ពី​ធនាគារ អ៊ូ​រី​។

​នៅពេល​អនាគត លោក ខេង សុផាន់​ណា​រ៉ា និង​ភរិយា​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ដោយ​ទិញ​ម៉ាស៊ីន​ផលិត​ស័ង្កសី​មួយ​បន្ថែមទៀត និង​សាងសង់​ឃ្លាំង​មួយ​ផ្សេងទៀត ព្រោះ​ពួកគេ​មើលឃើញថា​ វា​ជា​ឱកាស​មួយ​ក្នុងការ​រកប្រាក់​ចំណូល​បាន​កាន់​តែ​ច្រើន​៕

​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​

​អ្នកស្រី ម៉ាន់ ហា​នី អាយុ 30 ​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកណ្តាល និង​ស្វាមី​របស់​អ្នកស្រី ឈ្មោះ ​ការី​ន គី​រី​ស៊ិន មាន​អាយុ 37 ​ឆ្នាំ រស់នៅ​ជាមួយ​កូនប្រុស 3 ​នាក់​។ អ្នកស្រី​បានលើកឡើង​ថា មុនពេល​ទទួល​ប្រាក់កម្ចី​ពី​ធនាគារ អ៊ូ​រី គ្រួសារ​របស់​អ្នកស្រី​រស់នៅក្នុង​ស្ថានភាព​លំបាក ហើយ​អ្នកស្រី​មិនមាន​ដើមទុន​គ្រប់គ្រាន់ ​ដើម្បី​ពង្រីក​ហាង​លក់​គ្រឿងទេស​ឡើយ​។ ប៉ុន្តែ​បន្ទាប់ពី​ទទួលបាន​ប្រាក់កម្ចី​ចំនួន ​3 ​លើក​មក អ្នកស្រី​បានកត់សម្គាល់​ឃើញថា អាជីវកម្ម​របស់​អ្នកស្រី​អាច​រកប្រាក់​ចំណូលបាន​កាន់​​តែ​ច្រើន​។​

​ក្នុង​ឆ្នាំ ​2018 អ្នកស្រី បានទទួល​ប្រាក់កម្ចី​ដំបូង​ចំនួន 10,000 ​ដុល្លារ ដោយបាន​សាងសង់​ហាង​លក់​គ្រឿងទេស​នៅតាម​ផ្លូវធំ និង​ទទួលបាន​ប្រាក់ចំណេញ​ប្រមាណ 140 ដុល្លារ ក្នុង 1 ​សប្តាហ៍​។ ក្នុង​ឆ្នាំ ​2019 អ្នកស្រី​បានទទួល​កម្ចី​ជា​លើក​ទី​2 ចំនួន 11,000 ​ដុល្លារ ដើម្បី​ទិញ​គ្រឿងទេស​បន្ថែម ដើម្បី​ពង្រីក​ហាង​បច្ចុប្បន្ន និង​ចាប់ផ្តើម​មុខ​-​របរ​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្ផស្ស​។ អ្នកស្រី​អាច​រកប្រាក់​ចំណេញ​សុទ្ធ​បាន​ប្រហែល 500​ ដុល្លារ ក្នុង 1 ​សប្តាហ៍​។ អ្នកស្រី ម៉ាន់ ហា​នី បញ្ជាក់ថា​៖«​ក្រោយមក ខ្ញុំ និង​ប្តី​ក៏​សម្រេចចិត្ត​ខ្ចីប្រាក់​លើក​ទី​3 ចំនួន 20,000 ​ដុល្លារ ក្នុង​ឆ្នាំ ​2020 ដើម្បី​សាងសង់​ផ្ទះ និង​ពង្រីក​ហាង​របស់​ពួកយើង ដោយ​លក់​ស្បែកជើង​បន្ថែមទៀត​។ យើង​អាច​រកប្រាក់​ចំណូល​បាន 1,000​ ដុល្លារ ក្នុង ​1 ​សប្តាហ៍​»​។

​អ្នកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ធនា​គារ អ៊ូ​រី ដែល​បានផ្តល់​ប្រាក់កម្ចី​ទាំង ​3 ​លើក ឱ្យ​គ្រួសារ​ពួកគាត់​។ តាមរយៈ​ប្រាក់កម្ចី​ទាំងនេះ វា​បាន​ជួយ​ដល់​ការលូតលាស់​អាជីវកម្ម​របស់​គ្រួសារ​ពួកគាត់ និង​រកប្រាក់​​ចំណេញ​បាន​ច្រើន ហើយ​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ប្រសើរឡើង ដែល​អាច​ធានា​អនាគត​ល្អ​ដល់​គ្រួសារ ជាពិសេស​កូនៗ​របស់​ពួកគាត់​។

​អ្នកស្រី​បាន​ថ្លែង​ដោយ​ក្ដីរំភើប​ថា​៖ «​តាម​​រយៈ​ប្រាក់កម្ចី​របស់ ធនាគារ អ៊ូ​រី ពិតជា​បាន​ផ្លាស់​ប្តូរជីវិត និង​គ្រួសារ​របស់ខ្ញុំ​។ ឥឡូវនេះ យើង​កំពុង​រស់នៅក្នុង​ស្ថានភាព​ល្អប្រសើរ ហើយ​កូនប្រុស​របស់ខ្ញុំ 2​ នាក់​ អាច​ទទួលបាន​ការសិក្សា​អប់រំ​នៅ​សាលា​»​។ នៅពេល​អនាគត អ្នកស្រី​ចង់​លក់​សម្លៀកបំពាក់​ប​ន្ថែ​ម​ទៀត ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​កាន់តែច្រើន​។ លើសពីនេះ​ទៀត អ្នកស្រី​មានបំណង​ចង់​សាង​សង់ផ្ទះ 1 ​ខ្នង ដែលមាន 4 ​បន្ទប់​គេង សម្រាប់​គ្រួសារ​ទាំងមូល​៕

​ចូលរួម​ឧបត្ថម្ភ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

​ធនាគារ អ៊ូ​រី បាន​បរិច្ចាគ​ថវិកា​ចំនួន 50,000 ​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​ 19​។ លើសពីនេះ ធនាគារ អ៊ូ​រី បាន​បរិច្ចាគ​ថវិកា​ចំនួន 10,000 ដុល្លារ​អាមេរិក​ដល់​ក្រសួងសុខាភិបាល និង​បាន​ឧបត្ថម្ភ​សម្ភារ និង​បរិក្ខារ​ពេទ្យ​ដល់​សហគមន៍​មូលដ្ឋាន ដើម្បី​ចូលរួម​ប្រយុទ្ធ​​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ជំងឺ​កូ​វីដ​ 19 ផងដែរ​។​

ពលករ និង​ការអប់រំ​

​ធនាគារ អ៊ូ​រី នៅ​ខែកញ្ញា ឆ្នាំ​ 2021 បាន​បរិច្ចាគ​ដល់​ពលករ​កម្ពុជា​ដែល​នឹង​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​សរុប​ប្រមាណ 620​ ដុល្លារ ដើម្បី​ទិញ​ម៉ាស់​ចំនួន 1,150​ ទឹក​អាល់កុល​ចំនួន (150ml) 230​ដប និង​ថង់​បរិស្ថាន ចំនួន 230​។ នៅ​ខែតុលា ឆ្នាំ​ 2021 ធនាគារ អ៊ូ​រី បាន​បរិច្ចាគ 5,500 ​ដុល្លារ ដល់​កម្មករ​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ទិញ​ម៉ាស់​ចំនួន 5,000 និង​ទឹក​អាល់កុល​ចំនួន 1,000 ​ដប​។ នៅ​ខែវិច្ឆិកា ឆ្នាំ ​2021 ធនាគារ អ៊ូ​រី បាន​បរិច្ចាគ​ចំនួន 1,000 ​ដុល្លារ​អាមេរិក ដល់​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដែលមាន​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ការឧបត្ថម្ភ​នេះ​នឹង​រួមចំណែក​ដល់​ការកសាង​ឡើងវិញ​នូវ​កម្រាល​ឥដ្ឋ​នៃ​បរិវេណ​សាលា​ចំនួន 420 ​ម៉ែត្រការ៉េ​។

​អតិថិជន និង​បុគ្គលិក​បរិច្ចាគ​ថវិកា​ទិញ​វ៉ាក់សាំង​

​ធនាគារ អ៊ូ​រី បាន​ផ្តួចផ្តើម​យុទ្ធនាការ​បរិច្ចាគ​ដែល​អតិថិជន និង​បុគ្គលិក​អាច​ចូលរួម​ដោយ​ផ្ទេរ​ចំនួន​ទឹកប្រាក់​បរិច្ចាគ​ទៅក្នុង​គណនី​របស់​ធនា​គារ អ៊ូ​រី​។ ហើយ​នៅ​ចុង​​បញ្ចប់​នៃ​យុទ្ធនា​ការគិត​ត្រឹម​ខែធ្នូ ឆ្នាំ ​2020 អំណោយ​សរុប​ដែល​ទទួលបាន​ពី​បុគ្គលិក និង​អតិថិជន​មាន​ចំនួន 4,419 ដុល្លារ និង 1,318,100 ​រៀល ដែល​បាន​ប្រគល់ជូន​ក្រសួងសុខាភិបាល​។

​ស្មារតី​សហគមន៍

​នៅ​ថ្ងៃទី ​25 ខែ សីហា ឆ្នាំ ​2020 ធនាគារ អ៊ូ​រី បាន​ដំឡើង​ឆត្រ​ធំៗ​នៅតាម​ភ្លើងស្តុប និង​តាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សហគមន៍ និង​ជួយ​សម្រួល​ដល់​អ្នកធ្វើដំណើ​រ​ទៅមក​។ ឆត្រ​ធំ​នេះ​មាន​ទំហំ 3 ​ម៉ែត្រ ធ្វើឡើង​យ៉ាងរឹងមាំ ដែល​អាច​ផ្តល់​ជា​ម្លប់​នា​រដូវក្តៅ និង​ជា​របាំង​ទឹកភ្លៀង​នា​រដូវវស្សា សម្រាប់​អ្នកដំណើរ​ដែល​កំពុងរ​ង់​ចាំ​ភ្លើងស្តុប​ដើម្បី​ឆ្លងផ្លូវ​។