ខណៈពេលដែល​ធនាគារ អ៊ូ​រី កំពុង​ចូលទៅក្នុង​ទំព័រ​ថ្មី​នៅក្នុង​វិស័យ​ធនាគារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បេក្ខភាព​អគ្គនាយក​ប្រតិបត្តិ លោក Hong Ju Kim ធានាថា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​នេះ នឹង​តែងតែ​ប្រកាន់ខ្ជាប់ ចំពោះ​ការ​ផ្តល់នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​គុណភាព តាមរយៈ​បណ្តាញ​ជាច្រើន និង​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​ស្នូល​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​របៀប​វារៈ​ជាតិ​របស់​រាជរដ្ឋាភិបាល ចំពោះ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​ឈានទៅ​បម្រើប្រជាជន​នៅ​គ្រប់​ទីកន្លែង​!

តើ​ដំណើរ​នៃ​ការរីកចម្រើន​របស់​ធ​នាគារ អ៊ូ​រី នៅ​កម្ពុជា​យ៉ាងណាដែរ​?

​ប្រវត្តិ​នៃ​ធនាគារ អ៊ូ​រី នៅ​កម្ពុជា គឺ​បានចាប់ផ្តើម​នៅ​ឆ្នាំ ​2014 នៅពេលដែល​ធនាគារ អ៊ូ​រី នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​ទិញយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ម្លិះ​ហ្វា​យ​នែ​ន ហើយ​ប្តូរ​ឈ្មោះ​ទៅជា អ៊ូ​រី ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​)​។

​បន្ទាប់ពី​បាន​មើលឃើញ​ការរីក​​ចម្រើន ​ដែល​មិនអាច​ប្រកែក​បាន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារ អ៊ូ​រី (​កូរ៉េ​) បានដឹងថា​ជំហាន​បន្ទាប់​ក្នុង ការពង្រីក​ជា​សកល​របស់​យើងខ្ញុំ គឺ​ការពង្រីក​វត្តមាន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។

​ដើម្បី​សម្រេចបាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​នោះ វា​ច្បាស់​ណាស់​ថា ការ​ទិញយក​ស្ថាប័ន​មួយ​ដែល​គួរ​ជាទី​ទុកចិត្ត ដូចជា​វី​សិន​ហ្វា​ន់ គឺជា​ការ​ចាំបាច់​ណាស់​។ នៅក្នុង​ឆ្នាំ ​2018 ធនាគារ អ៊ូ​រី នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​ទិញយក​ភាគហ៊ុន 100​ ភាគរយ​នៃ​ស្ថាប័ន​នោះ ហើយ​ប្តូរ​ឈ្មោះ​ទៅជា ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន​។ នៅ​ឆ្នាំ ​2019 ការច្របាច់បញ្ចូលគ្នារ​វាង​ក្រុមហ៊ុន​ទាំង​ 2 (​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន (​ខេ​ម​បូ​ឌា​) នៅក្នុង​ប្រទេស​កម្ពុជា​បានកើត​ឡើង និង​បង្កើតបានជា (​ដាប់​ប៊ែ​ល​យូ​​ប៊ី ហ្វា​យ​នែ​ន​) ថ្មី​។ បន្ទាប់ពី​ការ​​ច្របាច់​បញ្ចូល​គ្នា​ដ៏​ជោគជ័យ ធនា​គារ អ៊ូ​រី (​កូរ៉េ​) បាន​បន្ត​បង្ហាញ​ការ​-​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយ​ចាក់​​ប​ញ្ជូ​ល​ដើមទុន​ចំនួន​100​ លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​បង្កើនល្បឿន​ដល់​កំណើន​របស់​យើងខ្ញុំ​។

​ការដាក់​ដើមទុន​នេះ បាន​ជួយ​យើង​ឱ្យ​ពង្រីក​ជា​យុទ្ធសាស្ត្រ ខណៈដែល​យើងខ្ញុំ​សម្លឹង​ទៅរក​ការផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​បន្ថែមទៀត ដើម្បី​បង្កើន​បទពិសោធ​ឱ្យ​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់​យើងខ្ញុំ​។

​ជំហាន​ទាំងអស់នេះ បាន​នាំ​យើងខ្ញុំ​ទៅកាន់​ទំព័រ​ថ្មី​ដ៏​គួរឱ្យកត់សម្គាល់ ដែល​បាន​ក្លាយជា​ធនាគារ អ៊ូ​រី (​ខេ​ម​​បូ​ឌា​)​។ ការដាក់ឱ្យ​ដំណើរការ​ប្រតិ​​ប​ត្តិ​ការ​នេះ នាំឱ្យ​កាន់តែ​ខិតជិត​មួយ​ជំហាន​ទៀត​ឆ្ពោះទៅ​កាន់តែ​ជិត​បេសកកម្ម​របស់​យើងខ្ញុំ ក្នុង​ការជួយ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ តាម​​រយៈ​ការផ្តល់ជូន​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ និង​ប្រកបដោយ​ការច្នៃប្រឌិត​។​

​តើ​ធនាគារ​របស់លោក​អ្នក​បាន​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ ​19 យ៉ាងដូចម្តេច ខណៈពេលដែល​អាជីវកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ប្រឈម​នឹង​វិបត្តិ​ឥណទាន​?

​ដើម្បី​និរន្តរភាព​អតិថិជន ក៏ដូចជា​អាជីវកម្ម​របស់​យើងខ្ញុំ ចំ​ពេលដែល​សេដ្ឋកិច្ច​មិនអាច​ទាយ​ទុក​មុន​បាន និង​ដោយមាន​ការគាំទ្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ​របស់​យើងខ្ញុំ​បានរៀបចំ​ឡើងវិញ​នូវ​ការទូទាត់​សង​ឥណទាន​/​កម្ចី សម្រាប់​អតិថិជន​ដែលមាន​តម្រូវការ​។ តាមរយៈ​ការ​អនុវត្ត​នេះ វា​បាន​ជួយ​អតិថិជន​របស់​យើងខ្ញុំ​ឱ្យមាន​ពេលវេលា​ដើម្បី​ស្តារ និង​រៀបចំ​អាជីវកម្ម​របស់​ពួកគេ​ឡើងវិញ​។​

​ធនាគារ អ៊ូ​រី នៅទីនេះ​ដើម្បី​គាំទ្រ​ប្រជាជន​កម្ពុជា និង​ជម្នះ​រាល់​ឧបសគ្គ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​តែងតែ​នៅ​ទីនោះ​សម្រាប់​ប្រជាជន​កម្ពុជា​។ ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​នេះ យើង​ជឿជាក់ថា​ យើងខ្ញុំ​នឹង​តែងតែ​ផ្តល់នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត និង​សមស្រប​បំផុត​សម្រាប់​អតិថិជន​របស់​យើង​។​

​កាលពីពេល​ថ្មីៗ​នេះ ធនាគារ​បាន​វិ​វ​ឌ្ឍ​ទៅជា​ធនាគារ​​ពាណិជ្ជ​ពេញលេញ គឺ​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​)​។ តើ​ម្ចាស់​ភាគហ៊ុន និង​បុគ្គលិក​របស់លោក​អ្នក មាន​អារម្មណ៍​យ៉ាងណា​?

​ភាព​រីករាយ​រប​ស់បុ​គ្គ​លិ​ក និង​ម្ចាស់​ភាគហ៊ុន​របស់​យើងខ្ញុំ ចំពោះ​ការ​​ក្លាយជា​ធនាគារពាណិជ្ជ​នេះ ​គឺ​ពិតជា​មិនអាច​ប្រកែក​បានទេ​។ យើងខ្ញុំ​ទាំងអស់គ្នា​មាន​បេសកកម្ម​ដូចគ្នា ក្នុងការ​ផ្តល់នូវ​បទពិសោធ​ធនាគារ​ដ៏​ទូលំទូលាយ និង​ងាយស្រួល​បំផុត សម្រាប់​អតិថិជន​របស់​យើង ទាំង​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​។​

​ការវិវឌ្ឍ​ដ៏​ធំ​នៃ​ប្រតិបត្តិការ​នេះ នឹង​អនុញ្ញាតឱ្យ​យើងខ្ញុំ​ផ្តល់ជូន​នូវ​ផលិត​​ផល និង​សេវាកម្ម​កាន់តែច្រើន ខណៈ​​ដែល​ធ្វើឱ្យ​ធនាគារ​មាន​ភាព​ងាយ​​ស្រួល និង​លឿន​ជាង​ពេលណាៗ​ទាំងអស់​។

ភាព​រីករាយ​នេះ​ គេ​អាច​មើលឃើញ​នៅតាម​សាខា​ដ៏​ស្រស់​ស្អាត​របស់​យើង ដែលមាន​ផលិតផល និង​សេវាកម្ម​ធនាគារ​សាជីវកម្ម​ថ្មី​ដ៏​គួរឱ្យ​ទាក់ទាញ ក៏ដូចជា​ធ្វើឱ្យ​ប្រសើរ​​ឡើង​នូវ​កម្មវិធី​ទូរស័ព្ទ​របស់​យើងខ្ញុំ​ និង​មាន​ជាច្រើន​ទៀត​។​

​នៅក្នុង​វិស័យ​ធនាគារ​ដែល​កំពុងមាន​ការប្រកួតប្រជែង តើ​លោក​អ្នកនឹង​ដឹកនាំ​ធនាគារ​យ៉ាងដូចម្តេច​? តើ​អ្វី​ជា​អាទិភាព​ចម្បង​របស់លោក​អ្នក​ស​ម្រា​ប់​ឆ្នាំក្រោយ ជាមួយនឹង​អត្តសញ្ញាណ​ធនាគារ​ថ្មី​របស់​លោកអ្នក​?

​នៅ​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) យើងខ្ញុំ​ផ្តោតលើ​ការផ្តល់ជូន​នូវ​បទពិសោធ​ធនាគារ​ល្អ​បំផុត​សម្រាប់​អតិថិជន​ទាំងអស់​។ ជាមួយនឹង​ការ​ផ្តោតលើ​អតិថិជន​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​របស់​យើងខ្ញុំ ធនាគារ អ៊ូ​រី ផ្តោតលើ​ការ​​កែលម្អ​គ្រប់​ជំហាន​នៃ​ដំណើរ​ធនាគារ​សម្រាប់​អតិថិជន​។

​ទីមួយ​អ្នកប្រើប្រាស់​នឹង​ទទួលបាន​ភាពប្រសើរឡើង​នូវ​សាខា​ទាំង 138 ទូទាំងប្រទេស​។ ធនាគារ អ៊ូ​រី បាន​បង្កើត​សាខា​ល្អ​បំផុត (premium branches) ទន្ទឹមនឹងនេះ ក៏​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សាខា​ដែលមាន​ស្រាប់ ដើម្បី​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់តែ​ល្អ​។

​លើសពីនេះ ម៉ាស៊ីន ATM ជាង​ 100 នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​បន្ថែម ដើម្បី​សម្រួល​ដល់​អតិថិជនរ​បស់​យើងខ្ញុំ​។ ចំពោះ​ផលិតផល និង​សេវា​ធនាគារ​សម្រាប់​សាជីវកម្ម ក៏​នឹងត្រូវ​ណែនាំ​ដល់​អតិថិជន​ដែល​កំពុង​ស្វែងរក​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អា​​ជីវ​កម្ម ដែល​កំពុង​រីកចម្រើន​របស់​ពួកគេ​។

​ផលិតផល​ពាណិជ្ជកម្ម​អន្តរជាតិ ក៏​នឹង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ផងដែរ ដើម្បី​បំពេញតម្រូវការ​សម្រាប់​ការផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​។ ចំពោះ​កាត​​ឥណទាន និង​ឥណ​ពន្ធ ក៏​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ផងដែរ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​។​

​ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​ថ្មីៗ និង​គួរឱ្យ​រំភើប​មួយចំនួន​ប៉ុណ្ណោះ ដែល​ធនាគារ អ៊ូ​រី នឹង​ណែនាំ​នៅពេលដែល​យើងខ្ញុំ​សម្លឹង​ទៅរក​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​រួម​របស់​យើងខ្ញុំ ដើម្បី​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ផ្តល់នូវ​ភាពងាយស្រួល សេវាកម្ម​ឆាប់រហ័ស និង​គួរឱ្យ​ទុកចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា​។​

​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​ធនាគារ​សម្រាប់​សាជីវកម្ម​កំពុង​ត្រូវបាន​អនុវត្ត ក្នុងអំឡុង​ពេលវេលា​ដ៏​លំបាក ខណៈ​ការគំរាមកំហែង​នៃ​ជំងឺ​កូ​វីដ ​19 នៅតែមាន ហើយ​ទីផ្សារ​កំពុង​ព្យាយាម​ស្ទុះ​ងើបឡើងវិញ​។ តើ​លោក​មាន​ទំនុកចិត្ត​ចំពោះ​ចំណាត់ការ​ដ៏​សំខាន់​នេះដែរ​ឬទេ​?

​ធនាគារ អ៊ូ​រី នៅតែមាន​សុទិដ្ឋិនិយម​យ៉ាងខ្លាំង​ចំពោះ​អនាគត​របស់​ប្រទេស​កម្ពុជា ហើយ​ប្តេជ្ញាចិត្ត​គាំទ្រ​សម្រាប់​អតិថិជន​របស់​យើងខ្ញុំ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ធនាគារ អ៊ូ​រី បានរៀបចំ​ឥតឈប់ឈរ​សម្រាប់​ពេលវេលា​នេះ ហើយ​យើងខ្ញុំ​អាច​និយាយ​ដោយ​ទំនុកចិត្ត​ថា យើងខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទប់​ទល់នឹង​ឧបសគ្គ​ដែល​អាច​កើតមានឡើង​។ យើងខ្ញុំ​សម្លឹង​ទៅលើ​ការប្រើ​​ប្រាស់​ទេពកោសល្យ​ពិសេស និង​ការគាំទ្រ​ដ៏​រឹងមាំ​ពី​ម្ចាស់​ភាគហ៊ុន​របស់​យើងខ្ញុំ ក៏ដូចជា​យុទ្ធសាស្ត្រ​យ៉ាង​ល្អិតល្អន់ ដើម្បី​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ប្រឈម​ណាមួយ ទន្ទឹមនឹង​ការចាប់យក​ឱកាស​។​

​តើ​លោក​អ្នកមាន​អ្វី​ផ្សេងទៀត​ចង់​ចែករំលែក​ដែរឬទេ​?

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​និយតករ ម្ចាស់​ភាគហ៊ុន ក្រុមប្រឹក្សាភិបាល បុគ្គលិក និង​អតិថិជន​ទាំងអស់​។ យើងខ្ញុំ​សូម​អរគុណ​ចំពោះ​ការគាំទ្រ​ដ៏​ខ្លាំងក្លា និង​ការដឹកនាំ​ប្រកបដោយ​គុណ​តម្លៃ​ចំពោះ​និយតករ​។

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការជឿជាក់​លើ​យុទ្ធសាស្ត្រ​របស់​យើងខ្ញុំ និង​ការគាំទ្រ​ឥតឈប់ឈរ​​ពី​សំណាក់​ម្ចាស់​ភាគហ៊ុន និង​ក្រុម​​ប្រឹក្សា​ភិ​បាល​។ យើងខ្ញុំ​សូម​អរគុណ​អតិថិជន ចំពោះ​ការជឿ ទុកចិត្ត​របស់​អ្នក​ទាំងអស់គ្នា ដែល​ធ្វើឱ្យ​ធនាគារ អ៊ូ​រី ក្លាយជា​ជម្រើស​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់លោក​អ្នក​។

​យើងខ្ញុំ​រង់ចាំ​ស្វាគមន៍​អ្នក​ទាំង​អស់​គ្នា​មកកាន់​ទំព័រ​ថ្មី​នៃ​ធនាគារ​នៅ​កម្ពុជា សូម​ស្វាគមន៍​មកកាន់​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​)៕