ការបង្កើត​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ទៀត​នៅក្នុង​វិស័យ​ធនាគារ​របស់​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​។ ការទទួលបាន​អាជ្ញា​ប័ណ្ណ​ជា​ធនាគារពាណិជ្ជ​ពេញលេញ នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​3 ខែ មករា ឆ្នាំ ​2022 នេះ បានធ្វើឱ្យ​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក ស្ថិតនៅលើ​កម្រិត​ស្មើ​ជាមួយ​ធនាគារ​ក្នុងស្រុក និង​បរទេស​ឈានមុខ​ផ្សេងទៀត ដែល​កំពុង​ប្រតិ​​ប​ត្តិ​ការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ធនាគារជាតិ​នៃ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម បានអនុម័ត​ឱ្យ​ធនាគារ អ៊ូ​រី (​ខេ​ម បូ​ឌា​) ម​.​ក ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារពាណិជ្ជ​។

​ជាមួយនឹង​អត្តសញ្ញាណ​ថ្មី និង​ការ​​គាំទ្រ​ពី​ម្ចាស់​ភាគហ៊ុន គួបផ្សំ​ជាមួយនឹង​តារាង​តុល្យការ​ដ៏​រឹងមាំ កេរ្តិ៍ឈ្មោះ​ល្បី​​ល្បាញ​ជាស​កល និង​ចក្ខុវិស័យ​ដ៏​មុតមាំ ក្នុងការ​ពង្រឹង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក នឹង​លើកកម្ពស់​វិស័យ​ធនាគារ​ក្នុងស្រុក​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

«​នៅពេលដែល​យើង​ក្លាយជា​ធនាគារ​​ពាណិជ្ជ​ពេញលេញ យើងខ្ញុំ​រីករាយ និង​រង់ចាំ​ការធ្វើដំណើរ​ដ៏​គួរឱ្យ​រំភើប​នេះ​ជាមួយ​អតិថិជន ដៃគូ និង​ម្ចាស់​ភាគហ៊ុន​របស់​យើងខ្ញុំ ដើម្បី​ផ្តល់នូវ​បទពិសោធ​ធនាគារ​ស្តង់ដា​កូរ៉េ និង​ធានា​ឱ្យបាន​នូវ​ភាពសមស្រប​សម្រាប់​ប្រទេស​កម្ពុជា​»​។

«​ដោយ​ប្រើប្រាស់​ពាក្យស្លោក​ពី​ក្រុម​ហ៊ុន Woori Financial Group ដែលជា​ម្ចាស់​ភាគហ៊ុន​របស់​យើងខ្ញុំ​នៅ​ប្រទេស​កូរ៉េ គឺ «Digital First, Change Everything» “​អាទិភាព​លើ​ឌីជីថល ផ្លាស់ប្តូរ​គ្រប់យ៉ាង​ឱ្យ​កាន់តែ​ប្រសើរ​” គណៈ​​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក បានដាក់​ចេញ​នូវ​មូលដ្ឋានគ្រឹះ និង​យុទ្ធសាស្ត្រ​ជាក់ស្តែង​​ដ៏​រឹងមាំ​»​។

​លោក Hong Ju Kim បេក្ខភាព​អគ្គនាយក​​ប្រតិបត្តិ​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក បាន​មានប្រសាសន៍ថា ៖«​ការផ្លាស់ប្តូរ​នេះ​នឹង​ផ្តល់នូវ​បទពិសោធ​នៃ​ការ​​ប្រើប្រាស់​សេវា​ធនាគារ​កាន់តែ​ងាយ​​ស្រួល ឆាប់រហ័ស និង​គួរឱ្យ​ទុកចិត្ត ដើម្បីឱ្យ​ជីវិត​រស់នៅ​របស់​អតិថិជន ​និង​ប្រជាជន​កម្ពុជា​កាន់តែ​ល្អប្រសើរ​»​។

​ជាមួយនឹង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​អតិថិជន​របស់ខ្លួន ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក ដែលមាន​បណ្តាញ​សាខា​ចំនួន 138 ទូទាំងប្រទេស និង​បុគ្គលិក​ជិត 4,000 ​នាក់ នឹង​ខិតខំ​ប្រឹងប្រែង​ផ្តល់នូវ​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​គុណភាព​។

«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​​ជ្រៅ​ដល់ និយតករ ម្ចាស់​ភាគហ៊ុន និង​ក្រុមប្រឹក្សាភិបាល​របស់​យើងខ្ញុំ ចំពោះ​ការណែនាំ​ដ៏​មានតម្លៃ និង​ការគាំទ្រ​ដែល​គ្មាន​ទីបញ្ចប់​»​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការលះបង់​ខ្ពស់ របស់​បុគ្គលិក និង​គណៈ​គ្រប់គ្រង​របស់​យើងខ្ញុំ​»​។

«​ជា​ចុងក្រោយ ខ្ញុំ​សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់ សម្រាប់​ការបន្ត​គាំទ្រ និង​ជឿជាក់​មកលើ​យើងខ្ញុំ​។ យើងខ្ញុំ​រង់ចាំ​ស្វាគមន៍​អ្នក​ទាំងអស់គ្នា​មកកាន់​ទំព័រ​ថ្មី​ជាមួយ​ធនាគារ អ៊ូ​រី (​ខេ​ម​បូ​ឌា​) ម​.​ក»៕