The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បណ្តាញ​សាខា​ដ៏​ទូលំទូលាយ​ដែល​នៅ​ជិត​អតិថិជន​បំផុត​

បណ្តាញ​សាខា​ដ៏​ទូលំទូលាយ​ដែល​នៅ​ជិត​អតិថិជន​បំផុត​

Content image - Phnom Penh Post
ធនាគារ អេស៊ីលីដា មានបណ្តាញសាខា 262 ទូទាំងប្រទេស ដើម្បីបម្រើ​អតិថិជន​នៅ​ក្នុងសហគមន៍។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បណ្តាញ​សាខា​ដ៏​ទូលំទូលាយ​ដែល​នៅ​ជិត​អតិថិជន​បំផុត​

​ធនាគារ អេស៊ីលីដា ស្របតាម​ចក្ខុវិស័យ និង​បេសកកម្ម​របស់ខ្លួន បាន​ផ្តោត​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​គុណភាព​នៃ​សេវាកម្ម ហើយ​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​បណ្តាញ​សាខា​បាន​នៅ​ជិត​អតិថិជន​បំផុត​។ ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​បែប​ប្រពៃណី ដែលមាន​សាខា​ និង​ការិយាល័យ វា​គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ អេស៊ីលីដា ដែល​បានចាប់ផ្តើម​ពង្រីក​បណ្តាញ​សាខា​របស់ខ្លួន ចាប់តាំងពី​មុនពេល​ក្លាយជា​ធនាគារ​ពាណិជ្ជកា​លពី​ឆ្នាំ 2003 មក​ម្លេះ​។

​ត្រូវបាន​បង្កើតឡើង​កាលពី 30 ឆ្នាំមុន ជាមួយនឹង​គោលដៅ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​សម្រាប់​សហគមន៍​ទាំងមូល ធនាគារ អេស៊ីលីដា ក៏បាន​ចាប់ផ្តើម​ពង្រីក​បណ្តាញ​សាខា​របស់ខ្លួន​នៅ​ឆ្នាំ​1993 ដើម្បី​បាន​ទៅជិត​អតិថិជន​របស់ខ្លួន សូម្បីតែ​នៅ​តំបន់​ដាច់ស្រយាល​។ នៅ​ឆ្នាំ​នោះ​ក៏បាន​ពង្រីក​បណ្តាញ​សាខា​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល បន្ទាយមានជ័យ សៀមរាប បាត់ដំបង និង​ខេត្ត កំពង់ចាម​។ ការពង្រីក​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បានធ្វើឱ្យ​បណ្តាញ​សាខា​គ្របដណ្តប់​នៅ​ទូទាំងប្រទេស ហើយ​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ត្រូវបាន​ពង្រីក​ទៅ នៅ​ឆ្នាំ 2006​។

​នៅតាម​ការិយាល័យ​នីមួយៗ មិន​ត្រឹមតែ​ផ្តល់​ភាពងាយស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យូរអង្វែង​របស់​ធនាគា​រ អេស៊ីលីដា ចំពោះ​សហគមន៍ តាមរយៈ​ការកំណត់​ស្តង់ដារ​ថ្មី​ទៅក្នុង​សុចរិត​ភាព សុវត្ថិ​​ភាព និង​តម្លាភាព​ក្នុង​វិស័យ​ធនាគារ និង​ការការពារ​ទ្រព្យសម្បត្តិរបស់​អតិថិជន​។

​ជាមួយនឹង​សាខា​ចំនួន 262 នៅ​ទូទាំង 25 រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា ធនាគារ អេស៊ីលីដា មាន​បណ្តាញ​សាខា​រូបវន្ត​ធំ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ផ្តល់​សេវាកម្ម​ដល់​អតិថិជន​ទាំងអស់​នៅក្នុង​សហគមន៍​។ ហើយ​ការរីកចម្រើន​គួរឱ្យកត់សម្គាល់​បែបនេះ មិនមែន​មានតែ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធនាគារ អេស៊ីលីដា គឺជា​ក្រុមហ៊ុន​កម្ពុជា​ដំបូង​គេ​ដែល​បាន​វិនិយោគ​ជា​ផ្លូវការ នៅក្រៅ​ប្រទេស​។​

Content image - Phnom Penh Post
ធនាគារ អេស៊ីលីដា មានម៉ាស៊ីន ATM និងដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនី ព្រីនកាត វិញ្ញាបនបត្រដាក់ប្រាក់បញ្ញើ ជាច្រើននៅទូទាំងប្រទេសដើម្បីសម្រួលដល់ប្រតិបត្តិការធនាគារ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​ដោយមាន​បេសកកម្ម​ច្បាស់លាស់ និង​ការរីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទើប​ក្នុង​ឆ្នាំ 2008 ធនាគារ អេស៊ីលីដា បាន​បង្កើត​បុត្រ​សម្ព័ន្ធ​សាខា​ធនាគារពាណិជ្ជ​នៅក្នុង​ប្រទេស​ឡាវ​គឺ​ធនាគារ ACLEDA Bank Lao Ltd​។

បន្ទាប់មក​នៅ​ឆ្នាំ 2013 ធនាគារ អេស៊ីលីដា បានទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ពី​គណៈកម្មាធិការ​ត្រួតពិនិត្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មី​យ៉ាន់​ម៉ា ដើម្បី​ប្រតិបត្តិការ​សេវាកម្ម​ហិរញ្ញវត្ថុ ផ្តល់ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​ខ្នាតតូច ខណៈ​ធនាគារ​សម្លឹងមើល​យុទ្ធ​សាស្ត្រ​ពង្រីក​ប្រតិបត្តិការ​ទៅកាន់​តំបន់​អាស៊ាន​។​

​បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មាន​សាខា​ចំនួន 38 នៅក្នុង​ប្រទេស​ឡាវ និង 17 សាខា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ ខណៈ​កំពុងអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​បែប​ប្រពៃណី​របស់ខ្លួន​នៅ​ទូទាំងប្រទេស ធនាគារ អេស៊ីលីដា ក៏​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ផងដែរ​។ ស្វ័យប្រវត្តិកម្ម​នៅក្នុង​សេវា​ធនាគារ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពង្រីក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ឌីជីថល​ន័យ​កម្ម ដែល​អនុញ្ញាតឱ្យ​អតិថិជន​កាន់តែ​មានលទ្ធភាព​ប្រើប្រាស់ សេវា​ធនាគារ​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​ដែល​ពួកគេ​ត្រូវការ ដោយ​ផ្តល់​ទាំង​ភាពងាយស្រួល និង​សុវត្ថិភាព​។

​នៅ​ឆ្នាំ 2007 ធន​គារ អេស៊ីលីដា បាន​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​អេ​ឡិច​​ត្រូ​និក​របស់ខ្លួន ដោយបាន​ពង្រីក​អស់​រយៈពេល 15 ឆ្នាំ​មកហើយ សម្រាប់​អតិថិជន ជាមួយ​បណ្តាញ​ម៉ាស៊ីន ATM និង​ម៉ាស៊ីន​ឆូត​កាត (POS) ដ៏​ធំ​ទូលាយ​នៅ​ទូទាំងប្រទេស ក៏ដូចជា​ឧបករណ៍​ធនាគារ​ចល័ត ដើម្បី​ផ្តល់​សេវា​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពងាយស្រួល​។

​តាមរយៈ​ការអនុញ្ញាតឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់​ទីកន្លែង ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅកាន់​សាខា​ដោយផ្ទាល់ ស្របតាម​យុទ្ធសាស្ត្រ​របស់ អេស៊ីលីដា ធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បានទទួល​ការគាំទ្រ​កាន់តែខ្លាំង​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។

Content image - Phnom Penh Post
ជាមួយសវាកម្មធនាគារស្វ័យប្រវត្តិ អតិថិជនអេស៊ីលីដាកាន់តែងាយស្រួលប្រើប្រាស់សេវាធនាគារបានគ្រប់ពេលវេលា។ រ៉ាស់ហ៊ីម

​ធនាគារ អេស៊ីលីដា គឺជា​ធនាគារ​ធំ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ គឺ អេស៊ីលីដា យូ​នី​ធី (ACLEDA Unity) ក្នុង​ឆ្នាំ​ 2010​។

​ហើយ​ធនាគារ​នៅតែ​បន្ត​អភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវា​ធនាគារ​ឌីជីថល​របស់ខ្លួន ជាមួយនឹង​កម្មវិធី​ «​អេស៊ីលីដា​ម៉ូ​បាល​»​ ចុងក្រោយ​បំផុត ដែល​អនុញ្ញាតឱ្យ​អតិថិជន អាច​ប្រើប្រាស់​សេវា​ធនាគារ​បាន​គ្រប់​ប្រភេទ យ៉ាង​ងាយស្រួល រួមទាំង​ការទូទាត់​ឆ្លង​ព្រំដែន​ទៅកាន់​ប្រទេស​ថៃ​ផងដែរ​។​

​ជាពិសេស​បានផ្តល់​មធ្យោបាយ​ដ៏​ងាយស្រួល និង​មាន​សុវត្ថិភាព​នៅក្នុង​ការគ្រប់គ្រង​ប្រតិបត្តិការ​ធនាគារ​ប្រចាំថ្ងៃ នៅ​គ្រប់ពេលវេលា និង​នៅ​គ្រប់​ទីកន្លែង ដោយ​គ្រាន់​តែមាន​ស្មា​ត​ហ្វូ​ន​តែប៉ុណ្ណោះ ហើយគិត​ត្រឹម​ចុងឆ្នាំ​ 2021 មាន​អតិថិជន​ជាង 2 លាន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា បាន​នឹង​កំពុង​ប្រើប្រាស់​កម្មវិធី​ «​អេស៊ីលីដា​ម៉ូ​បាល​»៕

អត្ថបទគួរចាប់អារម្មណ៍