The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដៃគូ​បច្ចេកវិជ្ជា​គួរ​ជាទី​ទុកចិត្ត TechAdwiser សាទរ​ផ្សារ​អន​ឡាញ E-Shop របស់​អេស៊ីលីដា​

ដៃគូ​បច្ចេកវិជ្ជា​គួរ​ជាទី​ទុកចិត្ត TechAdwiser សាទរ​ផ្សារ​អន​ឡាញ E-Shop របស់​អេស៊ីលីដា​

Content image - Phnom Penh Post

ដៃគូ​បច្ចេកវិជ្ជា​គួរ​ជាទី​ទុកចិត្ត TechAdwiser សាទរ​ផ្សារ​អន​ឡាញ E-Shop របស់​អេស៊ីលីដា​

​យើងខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ធនាគារ អេ​ស៊ី​​លីដា សម្រាប់​ខួប​គម្រប់ 30 ​ឆ្នាំ​នៅ ក្នុងឆ្នាំនេះ​។ ក្នុងនាម​ជា​ដៃគូ​បច្ចេក​វិទ្យា​ដែល​គួរ​ជាទី​ទុកចិត្ត យើង​បាន​គាំទ្រ​ធនាគារ អេស៊ីលីដា ប្រកបដោយ​មោទនភាព អស់​រយៈពេល​ជាង ​5 ​ឆ្នាំ​មកហើយ​។ យើង​ពិតជា​សូម​អរគុណ​ជាពិសេស​ចំពោះ ធនា​​គារ​ឈានមុខ​គេ​នៅ​កម្ពុ​ជាមួយនេះ ដែល​បានជ្រើសរើស​ដំណោះស្រាយ​របស់​យើង​សម្រាប់​ដំណើរការ​កម្មវិធី​ផ្សារ​អន​ឡាញ​ (E-shop) ​ដែលមាន​នៅលើ​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​។

​ក្រុមហ៊ុន TechAdwiser ផ្តល់​ដំណោះស្រាយ​បច្ចេកវិទ្យា​ដល់​អតិ​​ថិ​ជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​ជាមួយនឹង​ផ្នត់គំនិត​ធ្វើជា​ដៃគូ​យូរ​​អង្វែង ជាជាង​គ្រាន់តែ​ជា​អ្នកលក់​គម្រោង​។ យើង​ខិតខំ​ធ្វើឱ្យ​អង្គភាព​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ អាច​ទាញយក​ថាមពល​ឱ្យបាន​ពេញលេញ​ពី​បច្ចេកវិទ្យា​ទំនើប និង​កសាង​សមត្ថ​​ភាព​ក្នុងស្រុក ដើម្បី​បម្រើ​អតិថិជន​និង​សហគមន៍​របស់​ពួកគេ​។​

​ផ្សារ​អន​ឡាញ​នេះ គឺជា​ឧ​ទា​ហ​រណ៍​ដ៏​លេចធ្លោ​មួយ ដែល​សមត្ថភាព​បច្ចេកវិទ្យា​របស់​យើង​ជួយ​បំពេញបន្ថែម​ដល់​សមត្ថភាព​អាជីវកម្ម​របស់​ធនាគា​រ អេស៊ីលីដា ដើម្បី​បង្កើត​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ដ៏​មាន​ឥទ្ធិពល ដើម្បី​ផ្តល់​អត្ថ​​ប្រយោជន៍​ដល់​អតិថិជន និង​សហ​​គម​ន៍​។ គណៈ​គ្រប់គ្រង​របស់​ធនាគារ អេស៊ីលីដា ចង់បាន​ដំណោះស្រាយ​ដែល​ងាយស្រួល​ប្រើប្រាស់ និង​អាចជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការទូទាត់ និង​ផ្តល់​ការការពារ​ដល់​អ្នកទិញ​។

​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​របស់​យើង បាន​បង្កើត​ដំណោះស្រាយ​មួយ ដែល​យើង​បានបង្ហាញ​ដល់​ថ្នាក់​គ្រប់គ្រង​របស់​ធនាគារ អេស៊ីលីដា ហើយ​ពួកគេ​បានឱ្យ​យើង​ដំណើរការ​កម្មវិធី​នេះ​។ ដោយសារតែ​ដំណោះស្រាយ​របស់​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ថ្មី​សម្រាប់​ក្រុមការងារ​ផ្នែក​បច្ចេកវិជ្ជា​របស់​ធនា​គារ អេស៊ីលីដា ដូច្នេះ​ត្រូវមាន​ការបណ្តុះបណ្តាល​ជាច្រើន​ទៀត ដើម្បី​ផ្ទេរ​បច្ចេកវិជ្ជា​ទាំងនេះ រួមទាំង​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត (artificial intelligence) ប្រព័ន្ធ scalability និង​មុខងារ «Request to Pay» ជាដើម​។

​យើង​ប្តេជ្ញា​ផ្តល់​ការបណ្តុះបណ្តាល និង​ការគាំទ្រ​បន្ថែម​ដល់​ក្រុមការងារ​របស់​ធនាគា​រ អេស៊ីលីដា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ដើម្បីឱ្យ​ពួកគេ​អាច​គ្រប់គ្រង​ការងារ​ខាងក្នុង​ឱ្យបាន​ច្រើន​បំផុត​។ ការផ្ទេរ​បច្ចេកវិទ្យា​បែបនេះ​ គឺជា​គន្លឹះ​នៃ​វិធីសាស្ត្រ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​សក្តានុពលសម្រាប់​ការអភិវឌ្ឍ​ធន​​ធាន​មនុស្ស​។​

​ផ្សារ​អន​ឡាញ​ (E-shop)​ មាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ ដូច្នេះ​សូម្បីតែ​ជាមួយ​ទូរស័ព្ទដៃ ក៏​អាជីវករ​តូចៗ​អាច​បញ្ចូល​មុខទំនិញ​របស់​ពួកគេ ចូលទៅក្នុង​បណ្តាញ​លក់​ឌីជីថល​នេះ​បានដែរ​។ ហើយ​សូម្បីតែ​អាជីវករ​តូចៗ ក៏​អាច​ចែករំលែក​វេទិកា​ដូចគ្នា ជាមួយ​អ្នក​លក់រាយ​ធំៗ និង​ដើម្បី​ប្រកួតប្រជែង​។ ទាំងនេះ​នឹង​ជួយ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​។​

​ផ្សារ​អន​ឡាញ ​(E-shop) ប្រើ​ប្រាស់​ច្រក​ទូទាត់​ដ៏​មាន​សក្កា​នុព​ល​របស់​ធនាគារ អេស៊ីលីដា សម្រាប់​ការទូទាត់​ដោយផ្ទាល់​ពី​គណនី​មួយ ទៅ​គណនី​មួយ ដោយ​មិនចាំបាច់​ប្រើ​កាត​នៅក្នុង​ដំណើរការ​ទូទាត់​។ ដែល​វា​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​ប្រតិបត្តិការ ដោយ​មិនមាន​ថ្លៃ​សេវា​ដែល​ត្រូវ​បង់​ទៅឱ្យ​ក្រុមហ៊ុន​កាត​។

​វិធីសាស្ត្រ​នៃ​ការទូទាត់​នេះ កំពុងមាន​ប្រជាប្រិយភាព​កាន់តែខ្លាំង ដោយសារតែ​វា​មាន​ភាពងាយស្រួល​សម្រាប់​ទូទាត់ ឧទាហរណ៍ អ្នកទិញ និង​អ្នកលក់ គ្រាន់​តែមាន​គណនី​ធនាគារ អេ​ស៊ី លីដា សម្រាប់​ដំណើរការ​ទូទាត់​ជាការ​ស្រេច​។ កត្តា​ចម្បង​ដែល​ចាំបាច់ ​ដើម្បី​លើកកម្ពស់​ការលក់​តាម​អន​ឡាញ​ក្នុងប្រទេស​កម្ពុជា និង​ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការប្រើ​សាច់ប្រាក់ គឺ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទិញ​ចំពោះ​អ្នកលក់ និង​ដំណើរ​ការលក់​ទាំងមូល​។ នេះហើយ​ជា​មូលហេតុ​ដែល ACLEDA E-shop ប្រើ​ដំណោះស្រាយ​បច្ចេក​​វិទ្យា របស់​យើង​ឱ្យ​ដើរតួនាទី​សំខាន់​។ សម្រាប់​ការលក់​ណាមួយ​នៅលើ E-shop ការទូទាត់​ទៅឱ្យ​អ្នកលក់​អាច​បង់ប្រាក់​មុន ឬ​ប្រើពេល​សម្រាប់​ពិចារណា (cooling off period)​។

​យើង​ពិតជា​រំភើប​ចំពោះ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ នៅក្នុង​ដំណើរ​របស់​ធនាគារ អេស៊ីលីដា ហើយ​ប្តេជ្ញា​ធ្វើឱ្យ​ផ្សារ​អន​ឡាញ (E-shop) ទទួលបាន​ជោគជ័យ​កាន់តែខ្លាំង​។

​ឥឡូវនេះ យើង​កំពុង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ អេស៊ីលីដា អំពី​អាជីវករ​ដែល​កំពុង​ប្រើប្រាស់ ដោយ​ផ្តល់​សេវា​គាំទ្រ និង​ដាក់បញ្ចូល​ជាមួយ​វេទិកា​ដឹកជញ្ជូន ដើម្បី​បង្កើន​លទ្ធភាពនៃ​ការប្រើ​ប្រាស់​កម្មវិធី ACLEDA E-shop​។ យើង​ក៏​កំពុង​ដាក់ឱ្យ​ដំណើរការ​ដំណោះស្រាយ​របស់​យើង​ជា​វេទិកា Cloud ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ទាំង​អតិថិជន និង​អាជីវករ នៃ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍