បន្ទាប់ពី​បាន​កសាង​កេរ្តិ៍ដំណែល​ដ៏​រឹងមាំ​អស់​រយៈពេល ​30 ​ឆ្នាំ​កន្លងមកនេះ ធនាគារ អេស៊ីលីដា បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ពេលអនាគត ហើយនឹង​នៅតែ​បន្ត​ចាក់គ្រឹះ​ឱ្យ​កាន់តែ​រឹងមាំ​ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ក្នុង​វិស័យ​ធនាគារ​ឱ្យ​កាន់តែ​សម្បូរបែប ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​តម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ​របស់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​។

​បន្ទាប់ពី​បំបែក​ព្រំដែន​ភូមិសាស្ត្រ ដោយ​ការដាក់បញ្ចូល​នូវ​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​ឌីជីថល និង​រូបវន្ត ធនា​​គារដែល​បង្កើតឡើង​នៅក្នុង​ស្រុក​មួយ​នេះ កំពុងផ្តល់​ជូន​នូវ​សេវាកម្ម​ធនាគារ​សម្រាប់​មូលដ្ឋាន​អតិថិជន​ចម្រុះ​ដោយ​ជោគជ័យ ដែលមាន​រាប់​ចាប់តាំងពី​សេវា​ធនាគារ​បុគ្គល និង​សម្រាប់​សាជីវកម្ម ទាំង​នៅក្នុង​ទីក្រុង រហូតដល់​តំបន់​ជនបទ​។​

​ធនាគារ​រក្សាបាន​នូវ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ចម្រុះ​ដ៏​សម្បូ​បែប ក្នុងនោះ​មាន 262 សាខា ដោយ​អភិវឌ្ឍន៍​បន្តិច​ម្តងៗ​ទៅជា​មជ្ឈមណ្ឌល​ស្វ័យ​សេវា ក្នង​នោះ​មាន​ម៉ាស៊ីន ATM ចំនួន 909 គ្រឿង និង​ម៉ាស៊ីន​ឆូត​កាត POS ចំនួន 4,462 គ្រឿង ដែល​អាចជួយ​ឱ្យ​ចរាចរ​សាច់ប្រាក់​បាន​ឆាប់រហ័ស​នៅក្នុង​សេដ្ឋកិច្ច​។

​ជាមួយនឹង​ភាពលេច​ធ្លោ​នៃ​ការផ្តល់ជូន​នូវ​សេវាកម្ម​ហរិញ្ញវត្ថុ​ដ៏​សម្បូ​​បែប​ដល់​សហគមន៍​ទាំងមូល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា​ផ្តល់​ប្រាក់កម្ចី ការផ្ទេរ​ប្រាក់ ប្រាក់​សន្សំ កម្ចី​សម្រាប់​សាជីវកម្ម សេវា​ធនាគារ​តាម​អន​ឡាញ និង​មាន​ជាច្រើន​ទៀត​។

ធនាគារ អេស៊ីលីដា បានបង្កើតប្រព័ន្ធអេកូធនាគារដ៏រឹងមាំ ដើម្បីបម្រើអតិថិជនចម្រុះរបស់ខ្លួន ទាំងនៅក្នុងទីក្រុងនិងតំបន់ជនបទ។ រូបថតៈ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​គាំទ្រ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​សាខា​រូបវន្ត​របស់ខ្លួន ធនាគារ អេស៊ីលីដា កំពុង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការជួយ​ដល់​អ្នក​ដែល​មិនមាន​គណនី​ធនាគារ ដូចជា​កសិករ តាមរយៈ​ការផ្តល់​ដើមទុន​សម្រាប់ធ្វើ​ស្រែចម្កា​រ​របស់​ពួកគេ ឬ​ផ្តល់ទុន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យមជាដើម​។

​តាមរយៈ​ការ​បង្រួម​គម្លាត​ចំពោះ​ការទទួលបាន​ហិរញ្ញប្បទាន សព្វថ្ងៃនេះ​ប្រជាជន​កម្ពុជា​ប្រហែល​កន្លះ​លាន​នាក់ មានលទ្ធភាព​ប្រើប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ដែលជា​ការជំរុញ និង​លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បាន​មានប្រសាសន៍ថា​៖ «​សម្រាប់​រយៈពេល 30 ឆ្នាំ​ខាងមុខ គេ​នឹង​មើល​មើលឃើញ ធនាគារ​អេស៊ីលីដា គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​ឧត្តមភាព Big Data/AI ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ទំនុកចិត្ត​»​។

​លោក​បណ្ឌិត​មានប្រសាសន៍​បន្ថែមថា ប្រព័ន្ធ​អេកូ​នៃ​បណ្តាញ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ធនាគារ នៅ​ទូទាំងប្រទេស រួមមាន​ម៉ាស៊ីន ATM ដក​​ដាក់​ប្រាក់ ម៉ាស៊ីន​ស្វ័យ​ប្រតិបត្តិ​ការ​ផ្សេងទៀត កំពុង​ដើរតួ​ជាកា​​តា​លី​ករ​ដ៏​មាន​ឥទ្ធិពល​មួយ​សម្រាប់​រលក​នៃ​កំណើន​បន្ទាប់​។

​លោក​បណ្ឌិត អ៊ិន ចាន់នី ថ្លែងថា​៖ «​អនាគត​របស់​ធនាគា​រ​នឹង​កាន់តែ​រឹងមាំ ខណៈ​ទំនុកចិត្ត​របស់​អាជីវ​កម្ម​លើ​កំណើន GDP របស់​កម្ពុជា​នឹង​កើនឡើង បន្ទាប់ពី​រដ្ឋាភិបាល​បាន​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ​19 ប្រកបដោយ​ប្រសិទ្ធ​​ភាព​»​។

​យោងតាម​ធនាគារពិភពលោក នៅក្នុង​ការវាយតម្លៃរ​បស់​ខ្លួន​កាលពី​ខែធ្នូ បានឱ្យដឹងថា​ «​ទស្សនៈវិស័យ​កំណើន​របស់​ប្រទេស​កម្ពុជា ត្រូវ​បា​នេ​រំពឹងថា​​​ នឹង​ងើប​ឡើងវិញ នៅពេលដែល​ការ​រឹតបន្តឹង​បញ្ហា​កូ​វីដ ​19 ត្រូវបាន​ដកចេញ​។ កំណើន​ត្រូវបាន​ព្យាករណ៍​ថា​ នឹង​កើន​ឡើងដល់ 4.5 ភាគរយ នៅ​ឆ្នាំ 2022 ប៉ុន្តែ​ការរីក​រាលដាល​នៃ​មេរោគ​នេះ​អាច​នឹងធ្វើ​ឱ្យ​ការ​ងើបឡើង​វិញ​មាន​ហានិភ័យ​»​។

ធនាគារ អេស៊ីលីដា បានបង្កើតប្រព័ន្ធអេកូធនាគារដ៏រឹងមាំ ដើម្បីបម្រើអតិថិជនចម្រុះរបស់ខ្លួន ទាំងនៅក្នុងទីក្រុងនិងតំបន់ជនបទ។ រូបថតៈ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

​ការ​ងើប​ឡើងវិញ​នៃ​ការនាំចេញ​ផ្នែក​ផលិតកម្ម និង​ការពង្រីក​ការនាំចេញ​ទំនិញ​កសិកម្ម នឹងមាន​ភាពល្អប្រសើរ​សម្រាប់​ធនាគារ អេ​ស៊ី​​លីដា ដោយសារ​អ្នកទទួល​កម្ចី​ភាគច្រើន អាជីវកម្ម​របស់​ពួកគេ គឺ​ទាក់ទង​នឹង​កសិផល​។

«​ក្នុង​ឆ្នាំ 2022 នេះ យើង​នឹង​អាចធ្វើ​បានល្អ​ប្រសើរ ពីព្រោះ​យើង​បាន​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​។ យើង​កំពុង​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យ​ដ៏​ធំ​មួយ ដែលមាន​សុវត្ថិភាព​ខ្ពស់​ដើម្បី​រក្សាទុក​ទិន្នន័យ​របស់​យើង ហើយ​ទាំងអស់នេះ​​ គឺជា​ផែនការ​សម្រាប់​ពេលអនាគត​»​។​

​ការសាងសង់​មជ្ឈមណ្ឌល​ការពារ​ទិន្នន័យ Disaster Recovery Data Center នៅ​ខេត្តកណ្តាល​នឹង​ជួយ​រក្សា​ទិន្នន័យ​នៅក្នុង​បរិយាកាស​ដែលមាន​ការការពារ​ខ្ពស់​។ ធនាគារ មាន​ទំនុកចិត្ត​ចំពោះ​ពេលអនាគត ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និងផលិតផល សេវាកម្ម ដែល​នឹង​កាន់​តែមាន​ភាពល្អប្រសើរ​។​

​គិត​ត្រឹម​ថ្ងៃទី​ 31 ខែ ធ្នូ ឆ្នាំ ​2021 ប្រាក់​បញ្ញើ​សរុប​បាន​កើនឡើង​ដល់ ប្រមាណ 5.53 ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់កម្ចី​សរុប​កើន​ឡើងដល់​ប្រហែល 5.24 ពាន់​លាន​ដុល្លារ​។ ធនាគារ អេស៊ីលីដា បានចេញ​ប័ណ្ណ​ឥណ​ពន្ធ​ចំនួន 1.51 លាន​ប័ណ្ណ និង​កម្មវិធី​អេស៊ីលីដា​ម៉ូ​បាល​(ACLEDA mobile App) មាន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ជាង 2 លាន​នាក់ គិត​ត្រឹម​ចុងឆ្នាំ​ 2021៕

ធនាគារ អេស៊ីលីដា បានបង្កើតប្រព័ន្ធអេកូធនាគារដ៏រឹងមាំ ដើម្បីបម្រើអតិថិជនចម្រុះរបស់ខ្លួន ទាំងនៅក្នុងទីក្រុងនិងតំបន់ជនបទ។ រូបថតៈ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម