ធនាគារ អេស៊ីលីដា ចាប់តាំងពី​ត្រូវបាន​បង្កើត​មក គឺ​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​គុណ​ភាព​នៃ​ជីវិត​រស់នៅ សម្រាប់​គ្រប់ផ្នែក​នៅក្នុង​សហគមន៍ និង​បាន​ប្តេជ្ញាចិត្ត ក៏ដូចជា​ខិតខំ​ប្រឹងប្រែង​ជួយ​ដល់​គម្រោង​ទំនួល​ខុសត្រូវ​សង្គម​របស់​សាជីវកម្ម (CSR) នៅ​ទូទាំងប្រទេស​។

«​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​, ផ្តោតលើ​ការបំពេញ​ការងារ​ប្រកបដោយ​សីលធម៌ វិជ្ជាជីវៈ​ខ្ពស់ ឈរលើ​គោលការណ៍​សុចរិត​​ភាព និង​តម្លាភាព ដើម្បី​ផ្តល់​អត្ថ​​ប្រយោជន៍​ដល់​សង្គមជាតិ​។​

​ធនាគារ អេស៊ីលីដា ប្តេជ្ញា​ជួយ​ដល់​សហគមន៍ និង​ការការពារ​បរិស្ថាន ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​មាន​និរន្តរភាព ដោយ​អនុវត្តតាម​ទស្សនៈ​គ្រឹះ​សំខាន់​ទាំង ​3 គឺ (​មនុស្ស ផែនដី និង​ប្រាក់ចំណេញ​)​។

​ការប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ CSR នេះ ធ្វើឱ្យ​ធនាគារ អេស៊ីលីដា ទទួលបាន​ពានរង្វាន់​ពី​ទស្សនា​វ​ដ្តី Asiamoney ក្នុងនាម​ជា ​«​ធនាគារ​ល្អ​បំផុត​នៅ​កម្ពុជា សម្រាប់ CSR 2020»​។

​ទ​ស្សាវ​ដ្តី​ហិរញ្ញវត្ថុ​ឈានមុខ មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដែល​ផ្តោតលើ​តំបន់​អាស៊ី​មួយ​នេះ បាន​សរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ធ​នាគារ អេស៊ីលីដា ចំពោះ​កម្មវិធី CSR ដែល​បាន​ពង្រីក «​វិសាលភាព​យ៉ាង​លំ​ទូលាយ​ជាង​ដៃគូ​របស់ខ្លួន​ជាច្រើន​» និង​បាន​គូសបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​ធនាគារ​មកលើ​បរិស្ថាន​ជា​យូរ​មកហើយ​។

«​ធនាគារ អេស៊ីលីដា បានចាត់ទុក​ការងារ CSR របស់ខ្លួនថា ​គឺជា​ការទទួលខុសត្រូវ​ជា​ប្រព័ន្ធ ជាង​ការងារ​សប្បុរសធម៌ បែកខ្ញែក​»​។​

​ទស្សនា​វ​ដ្តី Asiamoney បាន​លើកឡើងថា​៖ «​ខ្លួន​បានចេញ​ផ្សាយ​របាយការណ៍​និរន្តរភាព​បរិស្ថាន និង​សង្គម​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់ខ្លួន​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ​ 2002 មក ពោលគឺ​មួយឆ្នាំ​មុនពេល​ដែល​ធនា​គារ អេស៊ីលីដា ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ដំណើរការ​សេវាកម្មធនាគារ​ពេញលេញ​»​។

​បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មាន​បុគ្គលិក​ផ្នែក​បរិស្ថាន​ពេញ​ម៉ោង​ចំនួន 5 នាក់ ដែល​ទទួល​ការបណ្តុះបណ្តាល​ជាប្រចាំ ដើម្បី​សម្របសម្រួល​សកម្ម​ភាព​បរិស្ថាន​របស់​ធនាគារ និង​តាមដាន​ការអនុវត្ត​ការងារ​។

ធនាគារ អេស៊ីលីដា​ គាំទ្រដល់ការដាំដើមឈើរបស់មន្ទីរបរិស្ថានខេត្តកំពត។

​ធនាគារ​ដែល​ធំជាងគេ​នៅ​កម្ពុ​ជាមួយនេះ ក៏​គាំទ្រ​ការប្រើប្រាស់​ថា​ម​​ពល​កកើត​ឡើងវិញ​ផងដែរ ដោយ​ផ្តល់​ប្រាក់កម្ចី​ទាក់ទង​នឹង​ជីវឧស្ម័ន និង​ថាមពល​ពន្លឺព្រះអាទិត្យ​។

​ធនាគារ អេស៊ីលីដា គឺជា​អ្នកផ្តល់​មូលនិធិ​សម្បុរ​ធម៌​ជាប្រចាំដល់​មូល​​និ​ធិ​គន្ធបុប្ផា​កម្ពុជា និង​ផ្តល់ជំនួយ​ដល់​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ការបរិច្ចាគ​ថវិកា​របស់​ធនាគារ អេស៊ីលីដា ចំនួន ៣ ពាន់​លាន​រៀល (744,000 ដុល្លារ​) ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​រា​ត​​ត្បា​ត​កូ​វីដ ​19 ក៏ត្រូវ​បានលើកឡើង​ដោយ​ទស្សនា​វ​ដ្តី Asiamoney ក៏ដូចជា​ការរួមចំណែក​ផ្សេងទៀត ចំពោះ​គំនិត​ផ្តួចផ្តើម​ជាច្រើន រួមទាំង មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ Airavata និង​សមា​​គម​សហគ្រិន​ស្ត្រី​កម្ពុជា​ជាដើម​។

«​ក្នុងនាម​ជា​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត ធនាគារ អេស៊ីលីដា ថ្លែង​ដោយ​មោទនភាព​ថា​ វប្បធម៌​របស់​សាជីវកម្ម គឺ​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ការគោរព​គោលការណ៍​សីល​​ធម៌​វិជ្ជាជីវៈ សង្គម ច្បាប់ និង​បរិស្ថាន ដែល​បាននិងកំពុង​ប្រតិបត្តិ មិន​ត្រឹមតែ​សម្រាប់​ម្ចាស់​ភាគហ៊ុន បុគ្គលិក អតិថិ​​ជន និង​ដៃគូ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សម្រាប់​សហគមន៍​ទាំងមូល​»​។

​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា​ យើង​គឺជា​និយោជក​ដែលមាន​ឱកាស​ស្មើគ្នា ជា​អ្នកគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ ផ្តល់​មូលនិធិ ផ្តល់ជំនួយ និង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងទៀត​ដល់​បុគ្គលិក​របស់ខ្លួន ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាព​រីកចម្រើន​ខ្លាំង​បំផុត​នៅក្នុង​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​។

«​ហើយ​ក្នុងនាម​ជា​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត ធនាគារ អេស៊ីលីដា ប្រកាន់ខ្ជាប់​យ៉ាង​ពេញលេញ​ទៅនឹង​អនុសញ្ញា​អន្តរជាតិ​ដែល​ហាមឃាត់​ការផ្តល់​ឥណទាន ឬគាំទ្រ​សកម្មភាព​ណាមួយ​ដែល​ប៉ះ​​ពាល់​ដល់​បរិស្ថាន ឬ​អំពើរ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស​»​។​

​ធនាគារ​ក៏​អនុលោម​តាម​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​ទាក់ទង​នឹង​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ ជិត​ផុត​ពូជ (CITES) ច្បាប់​ស្តីពី​សត្វព្រៃ ឬ​ផលិតផល​សត្វព្រៃ​ផងដែរ​។

​ធនាគារ អេស៊ីលីដា មាន​គោល​​ការណ៍ ហាមប្រាម​ការប្រើប្រាស់​ក​ម្លាំ​ង​ពលកម្ម​កុមារ ការជួញដូរ​អាវុធ ល្បែងស៊ីសង កាស៊ីណូ ឬ​កន្លែង​ប្រកប​របប​អនាចារ​ជាដើម​។

​មានដំណើរ​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ដែល​តម្រូវឱ្យ​បុគ្គលិក​បម្រើ​អតិថិជន​គប្បី​ត្រួតពិនិត្យ​បញ្ជាក់​អំពី​ភាពត្រឹមត្រូវ​នៃ​អាជីវកម្ម​អតិថិជន អនុលោម​តាម​គោលការណ៍​ទាំងនេះ​។​

​បុគ្គលិកធនាគារ អេស៊ីលីដា ចូលរួមជិះកង់កម្មវិធីសប្បុរសធម៌នៅប្រាសាទអង្គវត្ត។ Supplied

​ធនាគារ អេស៊ីលីដា ឱ្យដឹងថា មាន​ធាតុ​សំខាន់​ចំនួន 4 នៅក្នុង​សេចក្តីថ្លែងការណ៍​បេសកកម្ម​និរន្តរភាព​បរិស្ថាន និង​សង្គម (ESS) របស់ខ្លួន​។

​ទាំងនេះ​ គឺ​ដើម្បី​ផ្តល់នូវ​ក្របខ័ណ្ឌ​នៃ​គោលការណ៍​ណែនាំ ដែល​ធនាគារ​អាច​ប្រតិបត្តិការ​ប្រកបដោយ​និរន្តរ​ភាព ដូច្នេះ​ឥទ្ធិពល​លើ​បរិស្ថាន សង្គម និង​សហគមន៍​ដែល​ខ្លួន​ប្រតិបត្តិការ

​គឺ​ត្រូវបាន​គ្រប់គ្រង​ដោយ​ការទទួលខុសត្រូវ​។​

​ជាពិសេស គឺ​ដើម្បី​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​នៃ​ប្រសិទ្ធភាព​ថាមពល​នៅក្នុង​អគារ​របស់ខ្លួន ដើម្បី​គ្រប់គ្រង​តម្រូវការ​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព នៅ​គ្រប់​ទីកន្លែង​ដែល​យើង​ប្រតិបត្តិការ​។​

​ដើម្បី​លើកកម្ពស់​សង្គម​កម្ពុជា និង​ដើម្បី​លើកស្ទួយ​វប្បធម៌​រួម គឺ​មិនមែន​គោរព​តែ​ចំពោះ​ម្ចាស់​ភាគហ៊ុន បុគ្គលិក អតិថិជន និង​ដៃគូ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជាការ​គោរព​ចំពោះ​បុគ្គល​គ្រប់រូប​នៅក្នុង​សហគមន៍ និង​ដើម្បី​ទទួលស្គាល់ថា ការគាំទ្រ​សហគមន៍ មិនមែន​គ្រាន់តែ​ជា​សីលធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ប្រតិបត្តិការ​អាជីវកម្ម ដើម្បី​សុខមាលភាព ក៏ដូចជា​ភាព​រីកចម្រើន​រុងរឿង ដែល​ត្រូវ​ពឹងផ្អែក​គ្នា​ទៅវិញទៅមក​។​

​ជាមួយនឹង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​សម្រាប់​គម្រោង CSR នៅ​ទូទាំងប្រទេស ការផ្តោត​សំខាន់​លើ​ក្រមសីលធម៌ និង​ការយកចិត្តទុកដាក់​ចំពោះ​បេស​​កក​ម្ម ESS របស់ខ្លួន ធនាគារ អេស៊ីលីដា កំពុង​អនុលោម​តាម​ពាក្យស្លោក​របស់ខ្លួន​ក្នុងនាម​ជា ​«​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​»៕

បណ្ណថ្លែងអំណរគុណពីកាកបាទក្រហមកម្ពុជា។ ​

បណ្ណថ្លែងអំណរគុណពីមូលនិធិគន្ធបុប្ជាកម្ពុជា។ ​