​ជា​អ្នក​បង់ពន្ធ​យ៉ាង​ខ្ជាប់​ខ្ចួ​ន​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោត​សរសើរ​ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បានរួម​​ចំណែក​ក្នុង​ការបំពេញ​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​។

​​

បណ្តាញ​សាខា​ទូលំទូលាយ​​

​ធនាគារជាតិ​នៃ​កម្ពុជា បានប្រគល់​វិញ្ញាបនបត្រ​ដល់ ធនាគារ អេស៊ីលីដា ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួមចំណែក​ដ៏​មានតម្លៃ ក្នុងការ​អភិវឌ្ឍ​បណ្តាញ​សាខា​ធនាគារ​អេស៊ីលីដា​នៅ​ទូទាំងប្រទេស​។

​​ទទួល​ពានរង្វាន់ Best Mobile Banking Project​

​ធនាគារ អេស៊ីលីដា បានទទួល​ពានរង្វាន់ Best Mobile Banking Project Award ពី​ស្ថាប័ន The Asian Banker ក្នុង​កម្មវិធី Asian Banker International Technology Implementation Award Programme​។

ធនាគារ អេស៊ីលីដា ទទួល​ពានរង្វាន់ នៃ​ភាពជា​ដៃគូ​ឈានមុខ​គេ​ពី​សាជីវកម្ម​ហិរញ្ញវត្ថុ អន្តរជាតិ​។​

​​តម្លាភាព​ហិរញ្ញវត្ថុ ​

​ធនាគារ អេស៊ីលីដា បានទទួល​ពានរង្វាន់​តម្លាភាព​ហិរញ្ញវត្ថុ ពី CGAP ក្នុងអំឡុងពេល​ការប្រកួតប្រជែង​ទូទាំង​ពិភពលោក​សម្រាប់​ពានរង្វាន់​តម្លាភាព ដែលមាន​អ្នកចូលរួម​ចំនួន​១៧៥​។ ជយលាភី​កំពូល​ចំនួន​៣​ក្នុងចំណោម​ជយលាភី​កំពូល​ទាំង​៥ និង​ស្ថាប័ន​ចំនួន​៤​ផ្សេងទៀត ដែល​ទទួលបាន​វិញ្ញាបនបត្រ​សរសើរ​គឺ​មកពី​ប្រទេស​កម្ពុជា​។​

​​ទទួល​ពានរង្វាន់​ពី​វេទិកា​សេដ្ឋកិច្ចពិភពលោក​​

​ធនាគារ អេស៊ីលីដា ត្រូវបាន​វេទិកា​សេដ្ឋកិច្ចពិភពលោក​ផ្តល់​កិត្តិយស​ក្នុងនាម​ជា​ក្រុមហ៊ុន Global Growth Company ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ ២០ ដែល​រីកចម្រើន​លឿន​ជាងគេ​បំផុត​នៅ​អាស៊ី​បូព៌ា ដែល​ទទួលបាន​កិត្តិយស​ពី​វេទិកា​សេដ្ឋ​​កិច្ច​ពិភពលោក​។ ធនាគារ អេស៊ីលីដា គឺជា​ធនាគារ​កម្ពុជា​តែមួយគត់​ដែល​បានទទួល​ពានរង្វាន់​នេះ ដោយសារ​ធនាគារ​អេស៊ីលីដា​គឺជា​អ្នកត្រួសត្រាយ​ផ្លូវ និង​ច្នៃប្រឌិត​នៅក្នុង​វិស័យ​ធនាគារ​។​

ការទទួលស្គាល់​ក្នុង​តំបន់​

​ធនាគារ អេស៊ីលីដា បានទទួល​ពានរង្វាន់​« Most Admired ASEAN Enterprises Awards» សម្រាប់​ផ្នែក​កំណើន និង​ការងារ ពី​ក្រុមប្រឹក្សា ASEAN Business Advisory Council​។