ជម្រាបសួរ! ខ្ញុំ​មាន​សេចក្តី​សោម-នស្ស​រីករាយ​ក្រៃលែង​ដែល​បាន​ប្រារព្ធ​ទិវា​បុណ្យជាតិ​ជប៉ុន ជាមួយ​ប្រជាជន​កម្ពុជា​សាជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ។

ខ្ញុំ​ធ្លាប់​បាន​មករា​ជធានី​ភ្នំពេញ​លើក​ទី១ ក្នុង​ឆ្នាំ២០០២ ដើម្បី​អម-ដំណើរ​នាយក​រដ្ឋមន្ត្រី​ពេលនោះ ឯក-ឧត្តម កូ​អិុហ្សឹមិ ជូន​អិុ​ឈិ​រ៉ូ(KOIZUMI Junichiro) ចូលរួម​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នឹង​អាស៊ាន។ ២០ឆ្នាំក្រោយ​មក ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​វិល​មក​បំពេញការងារ ជាមួយ​មិត្ត​កម្ពុជា ដើម្បី​សម្រេច​បាន​នូវ​ជោគជ័យ​នៃ​កិច្ចប្រជុំ​នានា​ពាក់ព័ន្ធ​នឹង​អាស៊ាន​ម្តង​ទៀត។ បច្ចុប្បន្ន អាស៊ាន កំពុង ប្រឈម​បញ្ហា​ផ្សេងៗ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​ដឹកនាំ​អាស៊ាន​ប្រកបដោយ​ភាព​ឈ្លាសវៃ​ក្នុងអំឡុងពេល​ធ្វើជា​ប្រធាន។ ជប៉ុន​នឹង​ជួយ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា។

ឆ្នាំនេះ ជា​ខួប​លើក​ទី៣០នៃ​ប្រតិបត្តិ-ការ​ថែរក្សា​សន្តិភាព​របស់​អង្គការ-សហប្រជាជាតិ (PKO) នៅ​កម្ពុជា។ បន្ទាប់ពី​ការសម្រេច​បាន​នៃ​កិច្ច​ព្រម-ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ អាជ្ញាធរ​បណ្តោះអាសន្ន​នៃ​អង្គការ- សហប្រជាជាតិ (UNTAC) បាន​ចាប់ ផ្តើម​ប្រតិ​បតិ្តការ​ក្នុង​ឆ្នាំ១៩៩២ ដែល​ដឹកនាំ​ដោយ​លោក អាកា​ស៊ី យ៉ា​ស៊ូស៊ី (AKASHI Yasushi)។ កម្ពុជា គឺជា​ប្រទេស​ដំបូង​ដែល​ជប៉ុន​បាន​បញ្ជូន​ក្រុម​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព​របស់​ខ្លួន​មក​បេសកកម្ម PKO។

យើង​ពិតជា​មាន​មោទនភាព​ខ្លាំង ដែល​ប្រទេស​ជប៉ុន​បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ដំណើរការ​កសាង​សន្តិភាព ព្រមទាំង​ការ​ស្តារ​ឡើងវិញ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជាបន្តបន្ទាប់។ ពាក់ព័ន្ធ​នឹង​ចំណុច​នេះ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​កម្ពុជា ចំពោះ​តួនាទី​សកម្ម​នា​ពេល​ថ្មីៗនេះ ក្នុង​ការ​រួមចំណែក​ថែរក្សា​សន្តិភាព​ក្នុង​ពិភពលោក តាមរយៈ​ការ​បញ្ជូន ក្រុម​កងកម្លាំង​របស់​ខ្លួន​ទៅ PKOs។

នៅ​កម្ពុជា ដោយសារ​មានការ​ខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​របស់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ស្ថានការណ៍​នៃកូ​វីដ១៩ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ក៏​ពិតមែន ប៉ុន្តែ​នៅតែ​មិន​អាច​ស្មាន​ទុកជាមុន​បាន។ រដ្ឋាភិបាល​ជប៉ុន បាន​និង​កំពុង​ផ្តល់​ជំនួយ​គ្រប់រូប​ភាព​ដល់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ដូចជា ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​ប្រភេទ AstraZeneca ប្រមាណ ១,៣លា​នដូស ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន។

ប្រទេស​ជប៉ុន​ក៏បាន​ផ្តល់​រថយន្ត​គិលាន​សង្គ្រោះ ១០០គ្រឿង និង​សម្ភារ បរិក្ខារ​ពេទ្យ ដូចជា ឧបករណ៍​រក្សា​ភាពត្រជាក់ ព្រមទាំង​បាន​និង​កំពុង​ជួសជុល​មន្ទីរពេទ្យ និង​ជួយ​សម្រួល​ដល់​ការ​វិលត្រឡប់​របស់​ពលករ​ចំណាក-ស្រុក ដោយ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អង្គការ​អន្តរជាតិ។

ប្រទេស​ជប៉ុន​ក៏​នឹង​បន្ថែម​ប្រាក់កម្ចី​យ៉េន​រហូតដល់​ប្រមាណ​ជា១៨៥លាន​ដុល្លារ​អាមេរិក បន្ថែម​លើទឹក​ប្រាក់​ចំនួន ២២៧លាន​ដុល្លារ​អាមេរិក ដែល​ត្រូវ​បាន​បញ្ចេញ​កាលពី​ខែមករា ឆ្នាំ២០២១។

នេះ​គឺ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កូ​វីដ១៩ និង​ដើម្បី​ស្តារ​ឡើងវិញ និង​ថែរក្សា​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ជន​ងាយ​រងគ្រោះ។

ប្រទេស​ជប៉ុន បាន​និង​កំពុង​អនុវត្ត​គម្រោ​ងផ្សេងៗ ដើម្បី​គាំទ្រ​ដល់​ការ-លើកកម្ពស់​គុណភាព​ជីវភាពរស់នៅ​របស់​ប្រជាជន​កម្ពុជា រួមមាន ការ-អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ទីតាំង​ដូចជា កំពង់ផែ​ក្រុង​ព្រះ-សីហនុ និង​ផ្លូវជាតិ​លេខ៥។

ថ្មីៗនេះ ប្រទេស​ជប៉ុន​ក៏​ជួយ​ដល់​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ក្នុង​ការសម្រេច​បាន​នូវ​ឧស្សាហកម្ម ៤.0 តាមរយៈ​ការ​ផ្តល់​នូវ​បច្ចេកវិទ្យា​ទំនើប រួម​ទាំង​បច្ចេកវិទ្យា-ព័ត៌មាន និង​ទូរគមនាគមន៍(ICT)ផង​ដែរ។

ជាឧទាហរណ៍ យើង​បានសម្រេច​ផ្តល់​ឧបករណ៍​វាស់វែង​តាម GPS ដែល​មាន​លក្ខណ​ពិសេស និង​ម៉ាស៊ីន​ត្រួតពិនិត្យ​លេខ កុំព្យូទ័រ (CNC) ដែល​ទំនើប​បំផុត​ដល់​កម្ពុជា។ យើង​ក៏​ផ្តល់​ជំនួយ​ជាច្រើន​ដែល​ផ្តោត​លើ​សហគមន៍ ក្នុង​វិស័យ​អប់រំ សុខា-ភិបាល និង​ទឹកអនាម័យ តាមរយៈ«ជំនួយឥតសំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស-ជាតិ (ជំនួយ​គូ​សា​ណូ​ណិ)»និង​គម្រោង​ផ្សេងទៀត។

ទំនាក់ទំនង​សេដ្ឋកិច្ច រួម​ទាំង​ពា-ណិ​ជ្ជ​កម្ម និង​ការ​វិនិយោគ​រវាង​កម្ពុជា និង​ជប៉ុន ក៏​មានការ​រីកចម្រើន​ជាលំដាប់។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ជាង ៣០០ កំពុង​ប្រតិបត្តិ​ការ​នៅ​កម្ពុជា។ ផ្សារ​ទំនើប AEON Mall ទី៣ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២៣។

សម្រាប់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត​នៃ​បរិយាកាស​វិ​និ-យោគ សមាគម​ធុរកិច្ច​ជប៉ុន​នៅ​កម្ពុជា (JBAC) កំពុងធ្វើការ​យ៉ាងសកម្ម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ជប៉ុន ដែល​ខ្ញុំ​ធ្វើជា​ប្រធាន​ជាមួយ ឯកឧត្តម សុខ ចិន្តា-សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក-រដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

នៅក្នុង​វិស័យ​វប្បធម៌ និងកីឡា មហោស្រព​គី​ហ្សូ​ណា​ជប៉ុន-កម្ពុជា ២០២២ ដែល​ជា​ព្រឹត្តិ​ការណ៍​វប្បធម៌​ជប៉ុន​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ទើបតែ​ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​សប្តាហ៍​មុន។ ឆ្នាំនេះ យើង​អាច​ប្រា​រព្ធ​មហោ-ស្រព​នេះ​ឡើង​ក្នុង​ទម្រង់​ចម្រុះ ដែល​មាននៅ​ទីតាំង​ផ្ទាល់​ខ្លះ និង​តាម​អន-ឡាញ​ខ្លះ។

ទាក់ទង​នឹង​បេតិកភណ្ឌ​បុរាណ​អង្គរ​នៅ​កម្ពុជា ខ្ញុំ​មាន​សេចក្តី-សោមនស្ស​រីករាយ​ដែល​រដ្ឋាភិបាល​ជប៉ុន និង​ស្ថាប័ន​សិក្សា​របស់​ជប៉ុន​បាន​និង​កំពុង​ចូលរួម​ចំណែក​ក្នុង​ការ-ស្រាវជ្រាវ អភិរក្ស និង​ជួសជុល ជាច្រើន​ឆ្នាំ​មក​ហើយ។

ជនជាតិ​ជប៉ុន​ជាច្រើន​នាក់​ក៏​កំពុង​ជួយ​ដល់​ការ​អភិវឌ្ឍ​កីឡា​ដែរ។ ជាឧទាហរណ៍​កីឡាករ​បាល់ទាត់​ដ៏​ល្បី១រូប គឺ​លោក ហុងដា កេសឹ​កិ (HONDA Keisuke) ជា​អ្នក​គ្រប់-គ្រង​ទូទៅ​នៃ​ក្រុមបាល់ទាត់​ជម្រើស-ជាតិ​កម្ពុជា។

បន្ថែម​ពីនេះ ស្ថាប័ន​ថ្មី​មួយ​សម្រាប់​ការ​លើកកម្ពស់​លី​គបាល់ទាត់​អាជីព​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ថ្មីៗនេះ ហើយ​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​នេះ ក៏​ជា​អ្នកជំនាញ​ជប៉ុន​ដែល​មាន​បទ​ពិសោធ​ផង​ដែរ។ កីឡា-ករ​បាល់ទាត់​វ័យក្មេង​របស់​ជប៉ុន​កំពុង​ចូលរួម​ក្នុង​ក្លិប​បាល់ទាត់​កម្ពុជា។

ខ្ញុំ​ជឿ​ថា កីឡាបាល់ទាត់​គឺ​ពិតជា​មាន​ថាមពល​ក្នុង​ការ​បង្រួបបង្រួម​ប្រជាជន ប្រកបដោយ​ភាព​រីករាយ ហើយ​ការ-បង្កើន​សមត្ថភាព​កីឡាបាល់ទាត់​របស់​កម្ពុជា​នឹង​រួមចំណែក​ជួយ​លើកកម្ពស់​កម្រិត​ទាំងមូល​នៃ​បាល់ទាត់​នៅ​អាស៊ី។

កត្តា​ខាងលើ​នេះ​គ្រាន់តែ​ជា​ទិដ្ឋ-ភាព​មួយចំនួន​នៃ​ទំនាក់ទំនង​ដ៏​សម្បូរ-បែប និង​ចម្រុះ​រវាង​ប្រទេស​យើង​ទាំង២ប៉ុណ្ណោះ។

ឆ្នាំក្រោយ​នឹង​ប្រារព្ធ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា។ ខ្ញុំ​ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​នូវ​ភាពជា​ដៃគូ​យុទ្ធ-សាស្ត្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ទាំង២របស់​យើង​ក្នុង​ឆ្នាំ២០១៣។

ក្នុងឱកាសនៃ​ទិវា​បុណ្យជាតិ​ជប៉ុន​នេះ ទូលបង្គំ សូម​ថ្វាយព្រះពរ ព្រះ-ករុណា ព្រះចៅអធិរាជ និង​ព្រះ​អធិ-រាជិនី​ជប៉ុន ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះករុណា ព្រះមហាក្សត្រ ព្រះ​មហា-ក្សត្រី​ព្រះ​វររាជ​មាតា​ជាតិ និង​សូមជូនពរ​ប្រជាជន​កម្ពុជា និង​ជប៉ុន សូម​មាន​សុខភាព​ល្អ សុភមង្គល និង​វិបុលភាព។

ខ្ញុំ​ក៏​សូមជូនពរ​ឱ្យ​ចំណងមិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា បន្ត​រីក-ចម្រើន​ជានិច្ច​និរន្តរ៍​៕