The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជប៉ុនអនុវត្តគម្រោងជោគជ័យជាច្រើនសម្រាប់ប្រជាពលរដ្ឋ

ជប៉ុនអនុវត្តគម្រោងជោគជ័យជាច្រើនសម្រាប់ប្រជាពលរដ្ឋ

Content image - Phnom Penh Post
ជប៉ុនអនុវត្តគម្រោងជោគជ័យជាច្រើនសម្រាប់ប្រជាពលរដ្ឋ

ជប៉ុនអនុវត្តគម្រោងជោគជ័យជាច្រើនសម្រាប់ប្រជាពលរដ្ឋ

គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​របស់​សហគមន៍​មូលដ្ឋាន​នៅក្នុង​ព្រះ-រាជាណាចក្រ​កម្ពុជា​នៅតែ​បន្ត​ឥត-ឈប់ឈរ ទោះបី​ដំណើរការ​អស់២ទសវត្សរ៍​ហើយ​ក្តី។ ជំនួយឥតសំណង​នេះ​គឺ​សម្រាប់​គម្រោង​នៅ​ថ្នាក់​មូល-ដ្ឋាន ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ និង​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន ជាពិសេស​នៅ​តំបន់ជនបទ។

រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព​ផ្តល់​ថវិកា​ចំនួន ៧២៨ ៥០១ដុល្លារ​អា-មេ​រិក​ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន៣ ក្រោម​គ្រោងការ​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជប៉ុន ដើម្បី​អនុវត្ត​គម្រោង​នៅ​ថ្នាក់​មូលដ្ឋាន។

ឯកឧត្តម មិ​កាមិ ម៉ា​សា​ហ៊ី​រ៉ូ ឯកអគ្គ-រាជទូត​វិសាមញ្ញ និង​ពេញសមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំង៣ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយ​កាលពី​ខែមករា កន្លងទៅ។

គម្រោង​សំ​ខាន់ៗទាំងនោះ​រួមមាន«គម្រោង​ពង្រឹង​ប្រព័ន្ធ​វេជ្ជ​សា​ស្ដ្រ ដើម្បី​អនុវត្ត​ការវះកាត់​កុមារ»នៅក្នុង​ខេត្តក្រចេះ ដែល​ទទួល​ថវិកា​ចំនួន ១២៥ ០១២ដុល្លារ​អាមេរិក សម្រាប់​រយៈពេល៣ឆ្នាំ។

អង្គភាព​ទទួល​ជំនួយ គឺ​អង្គការ​មូល-និធិ​សម្រាប់​ការ​អភិវឌ្ឍ​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ថែទាំ​ផ្នែក​វះកាត់​កុមារ​ក្នុង​ខេត្ត ក្រចេះ តាមរយៈ​ការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត មណ្ឌលសុខភាព និង អ្នក​ស្ម័គ្រចិត្ត​សុខភាព​ភូមិ ដើម្បី​កែ​លម្អ​គុណភាព
នៃ​ការអនុវត្ត​ការវះកាត់ និង​ពង្រឹង​បណ្តាញ​ដឹកជញ្ជូន​អ្នកជំងឺ​ក្នុង​ខេត្តក្រចេះ និង​បង្កើន​ការយល់​ដឹង​អំពី​ការថែទាំ​វេ​ជ្ជ​សា្រ​ស្ត​ក្នុង​សហគមន៍។

ឯកឧត្តម មិ​កាមិ ម៉ា​សា​ហ៊ី​រ៉ូ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច-សន្យា​ផ្តល់​ជំនួយ នា​ថ្ងៃទី១៩ ខែមករា​ថា ៖«នៅពេល​ខ្ញុំ​បានឃើញ​ភាព-ស្អាត​នៃ​បរិក្ខារ​នោះ និង​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទីនោះ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជា​ការ​គាំទ្រ​ដ៏​ល្អ​និង​មាន​អត្ថន័យ»។

«ខ្ញុំ​សូម​គោរព​កោតសរសើរ​ចំពោះ​សកម្មភាព​នានា​របស់​អង្គការ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ។ នៅក្នុង​ឆ្នាំទី៣ នៃ​ការអនុវត្ត​គម្រោង​នេះ អង្គការ​នឹង​បន្តសកម្មភាព​បណ្តុះ-បណ្តាល​បុគ្គលិក​មន្ទីរពេទ្យ​ខេត្ត ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំទី១ ហើយ​គ្រោង​នឹង​អនុវត្ត​សកម្មភាព​នានា ដើម្បី​ពង្រឹង​ប្រព័ន្ធ​ដឹកជញ្ជូន​អ្នកជំងឺ​ក្នុង​ខេត្ត និង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ខ្ញុំ​សង្ឃឹមថា​តាមរយៈ​គម្រោង​នេះ កុមារ​នៅពេលអនាគត នឹងអាច​ទទួល​បានការ​ព្យាបាល​សម-ស្រប និង​ឆាប់រហ័ស»។

ចំពោះ​គម្រោង​ទី២គឺ​គម្រោង​ពង្រឹង​ការថែទាំ​សុខភាព​សហគមន៍ និង​បណ្តាញ​គាំទ្រ​សម្រាប់​កុមារ​ក្នុង​ខេត្ត​កំពង់ចាម ហើយ​អង្គភាព​ទទួល​ជំនួយ​គឺ​អង្គការ​មូលនិធិ​ជប៉ុន (PHJ) ដែល​ទទួល​បាន​ថវិកា​ចំនួន ២០០ ៩០៦ ដុល្លារ សម្រាប់​រយៈពេល​ជាង៣ឆ្នាំ។

នៅក្នុង​គម្រោង​នេះ អង្គការ PHJ មាន​គោលបំណង​កាត់បន្ថយ​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម ៥ឆ្នាំ និង​លើកកម្ពស់​ការលូតលាស់​ប្រកប-ដោយ​សុខភាព​ល្អ​របស់​កុមារ។ អង្គការ​នឹង​បន្ត​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ដល់​បុគ្គលិក​ពេទ្យ និង​អ្នក​ស្ម័គ្រចិត្ត​សុខាភិបាល ក៏ដូចជា​ការពង្រីក​បណ្តាញ​របស់​ខ្លួន ជាមួយ​អ្នកភូមិ​នៅក្នុង​សហគមន៍ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន។

អង្គការ PHJ ក៏​នឹង​ផ្តល់​ការអប់រំ​ផ្នែក​អាហារូបត្ថម្ភ ជាមួយនឹង​ការ-បណ្តុះបណ្តាល​ផ្នែក​ធ្វើម្ហូប ដើម្បី​បង្កើន​ចំណេះដឹង​របស់​អ្នកភូមិ​ដែល​មាន​កូន​តូចៗ ដោយ​កុមារ​អាយុ​ក្រោម ៥ឆ្នាំ ចំនួន ៤ ៦៦៩នាក់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍។

ចំណែក​ឯគម្រោង​ទី៣ គឺ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​សិក្សា តាមរយៈ​ការសាងសង់​អគារសិក្សា​នៅ​តាម​សាលាបឋមសិក្សា​ក្នុង​ខេត្តបាត់ដំបង ដែល​នឹង​ត្រូវ​អនុវត្ត​ដោយ​អង្គការ​សន្តិ​ស្ម័គ្រចិត្ត ដែល​នឹង​ទទួល​បាន​ថវិកា​ចំនួន ៤០២ ៥៨៣ដុល្លារ​អាមេរិក។

សម្រាប់​គម្រោង​នេះ អង្គការ​នឹង​សាងសង់​អគារសិក្សា​ដែល​រួមមាន​បន្ទប់​បណ្ណាល័យ បង្គន់​អនាម័យ និង​កន្លែង​លាងដៃ១កន្លែង នៅ​សាលា-បឋមសិក្សា​ចំនួន៣ ក្នុង​ខេត្ត​បាត់-ដំបង ដើម្បី​កែ​លម្អ​បរិស្ថាន​សិក្សា និង អនាម័យ។

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍