
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូកចិនប្រចាំកម្ពុជា ។
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន! លោក លោកស្រី អ្នកនាង កញ្ញា និង មិត្តភក្តិទាំងអស់ជាទីរាប់អាន!
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ខ្ញុំសូមតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជាសម្ដែងគារវកិច្ចដោយស្មោះចំពោះជនរួមជាតិចិនដែលកំពុងតែបម្រើការងារ សិក្សា និងរស់នៅក្នុងប្រទេសកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តភក្តិគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំង ២ ដែលតែងយកចិត្តទុកដាក់ ចូលរួម និងជំរុញចំណងមិត្តភាពនៃប្រទេសទាំង ២ ។
ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៣ ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តចិន ប្រជាជនចិនបានជម្នះពុះពាររាល់ឧបសគ្គទាំងឡាយ សម្រេចបានការអភិវឌ្ឍក្នុងប្រវត្តិសាស្ត្រដ៏មហិមាសម្រាប់ប្រជាជាតិចិន ហើយមាគ៌ាសង្គមនិយមដែលមានលក្ខណៈបែបចិនកាន់តែទូលំទូលាយ។
ជាពិសេសចាប់តាំងពីសមាជមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី១៨ មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមាន ឯកឧត្តម Xi Jinping ជាស្នូលបានយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពទាំងស្រុងក្នុង និងក្រៅប្រទេស មានចក្ខុវិស័យវែងឆ្ងាយ មានគោលការណ៍ ត្រឹមត្រូវ ចាប់យកការអភិវឌ្ឍថ្មីយ៉ាងច្បាស់លាស់ សម្រេចបានទ្រឹស្តីនៃការអភិវឌ្ឍថ្មីទាំងមូល ពន្លឿនការកសាងទម្រង់អភិវឌ្ឍន៍ថ្មី ដឹកនាំសេដ្ឋកិច្ចចិនបោះជំហានទៅមុខយ៉ាងត្រចះត្រចង់ដោយស្របតាមមាគ៌ានៃការអភិវឌ្ឍគុណភាពខ្ពស់ បានចាក់ឫសគល់យ៉ាងរឹងមាំដើម្បីសម្រេចបានការស្ដារឡើងវិញនូវប្រជាជាតិចិនដ៏មហិមា។
សមាជមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ នឹងរៀបចំក្នុងពេលឆាប់ៗនេះ នឹងកំណត់ផែនការគោលដៅ ភារកិច្ច និងគោលនយោបាយសំខាន់ៗក្នុងការអភិវឌ្ឍបណ្ដាវិស័យក្នុងប្រទេសចិនក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ឬរយៈពេលវែង។ ប្រជាជនចិននឹងបន្តរួមកម្លាំងក្នុងគំនិតសង្គមនិយមដែលមានលក្ខណពិសេសបែបចិនក្នុងយុគសម័យថ្មីដែលជាការលើកឡើងដោយ ឯកឧត្តម Xi Jinping ដើម្បីខិតខំប្រឹងប្រែងក្តីសង្ឃឹមរបស់ចិនក្នុងការកសាងប្រទេសជាសង្គមនិយមបែបទំនើបកម្មគ្រប់ជ្រុងជ្រោយនិងសម្រេចបានការស្ដារឡើងវិញនូវប្រជាជាតិចិនដ៏មហិមា។
ចាប់តាំងពីបង្កើតសាធារណរដ្ឋប្រជាមានិតចិនអស់រយៈពេល ៧៣ ឆ្នាំមកនេះ ចិនតែងតែមានទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាប្រទេសធំ បានក្លាយជាស្ថាបនិកសន្តិភាពពិភពលោក ជាអ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោក ជាអ្នកការពារសណ្តាប់ធ្នាប់អន្តរជាតិ និងជាអ្នកផ្តល់ទំនិញសាធារណៈ។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដ៏អស្ចារ្យបានក្លាយជាផលិតផលសាធារណៈសកលដែលពេញនិយមបំផុត។
គំនិតផ្តួចផ្តើមអភិវឌ្ឍសកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល បានរួមចំណែកជាដំណោះស្រាយចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព, កិច្ចសហប្រតិបត្តិការទប់ទល់បញ្ហាប្រឈមរួម និងការការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិភពលោក។ ចិនចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការឆ្លើយតបជាសកលនូវបម្រែបម្រួលអាកាសធាតុអនុវត្តយ៉ាងមុតមាំនូវទ្រឹស្តីទឹកខៀវភ្នំបៃតងជាភ្នំមាសភ្នំប្រាក់។
ភាគីចិនអនុវត្តយ៉ាងម៉ឺងម៉ាត់នូវពហុភាគី-និយម ការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ការពារក្រមប្រតិបត្តិមូលដ្ឋានទំនាក់ទំនងអន្តរជាតិដែលមានគោលបំណង និងគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិជាមូលដ្ឋានគ្រឹះ ផ្សព្វផ្សាយគុណតម្លៃរួមមនុស្សជាតិ រួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
ចិននិងកម្ពុជា គឺជាអ្នកជិតខាងល្អ។ ទំនាក់ទំនងរវាងប្រទេសទាំង ២ បានជម្នះរាល់ការសាកល្បងនៃការផ្លាស់ប្តូរស្ថានភាពអន្តរជាតិ ហើយបានក្លាយជាគំរូនៃការប្រាស្រ័យទាក់ទងគ្នារវាងរដ្ឋនិងរដ្ឋ។ ជំងឺកូវីដ១៩ បានធ្វើឱ្យទំនាក់ទំនងនៃចំណងមិត្តភាពរវាងចិននិងកម្ពុជារីកចម្រើនថែម ១ កម្រិតទៀត។ ប្រទេសចិនបានក្លាយជាបង្អែកយុទ្ធសាស្ត្រដ៏ពិតប្រាកដរបស់កម្ពុជាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ១៩។
ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ គ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។ ការដ្ឋាននៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកំពុងតែដំណើរការយ៉ាងមមាញឹក។ ត្រីប្រា ដំណាំពោត ដំណាំមៀនជាដើមត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន។ កិច្ចសហប្រតិបត្តិការសុវត្ថិភាពនៃការអនុញ្ញាតច្បាប់រវាងប្រទេសទាំង ២ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំង២ត្រូវបានជំរុញយ៉ាងរលូន។ សិស្សនិស្សិតកម្ពុជាបានវិលត្រឡប់ទៅប្រទេសចិនវិញដើម្បីបន្តការសិក្សា។ ប្រទេសទាំង២នៅតែបន្តគាំទ្រគ្នាទៅវិញទៅមកលើផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗទាំង ២ ប្រទេស ទំនាក់ទំនងរវាងចិននិងកម្ពុជាបានបោះសម្ទុះទៅមុខក្នុងយុគសម័យដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
ឆ្នាំ ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា ជឿជាក់ថាក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំង ២ និងក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជនទាំងពីរ ការកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជានឹងបន្តឈានជើងដល់ដំណាក់កាលថ្មីមួយទៀត ហើយទំនាក់ទំនងរវាងប្រទេសទាំង ២ នឹងទទួលបានការអភិវឌ្ឍកាន់តែខ្លាំងក្លាក្នុងរយៈពេល ៦៥ ឆ្នាំនេះ។
ជាចុងក្រោយ ខ្ញុំសូមជូនពរមិត្តភក្តិទាំងអស់ សូមមានសុភមង្គលក្នុងក្រុមគ្រួសារ!
សូមគោរពជូនពរប្រទេសចិននិងប្រទេសកម្ពុជា រីកចម្រើនរុងរឿង ប្រជាជនសុខក្សេមក្សាន្ត!
សូមជូនពរចំណងមិត្តភាពរវាងចិននិងកម្ពុជា ឋិតថេរជាអមតៈ បន្តពីមួយជំនាន់ទៅមួយជំនាន់!