បន្ទាប់​ពី​បញ្ចប់​រដូវកាល​ដ៏​អស្ចារ្យ​ការ​ប្រកួត​បាល់ទាត់ UEFA Champions League កាល​ពី​ខែ​មុន ក្រុមហ៊ុន​ស្រាបៀរ Heineken® នៅតែ​បន្ដ​ផ្ដល់​ជូន​នូវ​បទ​ពិសោធន៍​តាម​ដាន​ការ​ប្រកួត​បាល់ទាត់​លំដាប់​ថ្នាក់​ពិភព​លោក​មួយ​ផ្សេង​ទៀត ដល់​អ្នក​គាំទ្រ​របស់​ខ្លួន គឺ​ការ​ប្រកួត UEFA EURO 2020។ ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ថ្នាក់​អន្ដរជាតិ​ផ្លូវការ​ប្រចាំ​តំបន់​អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុន​ស្រាបៀរ Heineken® សូម​អញ្ជើញ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​កម្ពុជា​ដែល​ទន្ទឹង​រង់ចាំ​យូរ​មក​ហើយ​ចូល​រួម​ទស្សនា ការ​ប្រកួត​បាល់ទាត់​ដ៏​ស្វិត​ស្វាញ​លំដាប់​ថ្នាក់​ពិភព​លោក​មួយ​នេះ។

ជា​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ ក្រុមហ៊ុន​ស្រាបៀរ Heineken® សូម​ណែនាំ​នូវ​យុទ្ធនាការ​ជា​សកល​របស់​ខ្លួន​គឺ «រីករាយ​ជាមួយ​ភាពជា​ដៃ​គូ​ប្រកួត» (“Enjoy the Rivalry”) ដែល​មាន​ជា​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម (TVC) ពិសេស សម្រាប់​ទស្សនិកជន​ដែល​គាំទ្រ​ការ​ប្រកួត​ដ៏​ខ្លាំងក្លា រវាង​ក្រុម​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ដែល​ខ្លួន​ពេញ​ចិត្ត​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដោយ​ភាព​ស្រស់​ស្រាយ។

UEFA EURO 2020 នឹង​ត្រូវ​រៀប​ចំ​ឡើង​ដោយ​ប្រទេស​ចំនួន ១១ ជា​លើក​ដំបូង ដើម្បី​អបអរ​ខួប ៦០ ឆ្នាំ​នៃ​ការ​ប្រកួត ដោយ​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​នៅ​កីឡាដ្ឋាន Wembleyនៅ​ទីក្រុង ឡុងដ៏។ ការ​ប្រកួត​នឹង​ចាប់​ផ្តើម​នៅថ្ងៃទី ១២ ខែ​មិថុនា វេលាម៉ោង ២ ទៀបភ្លឺ (ម៉ោង​នៅ​កម្ពុជា) រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា វេលា​ម៉ោង ២ ទៀបភ្លឺ ដោយ​មាន​ប្រទេស​ចំនួន ២៤ តស៊ូ​ដណ្តើម​យក​ឋានៈ​ជា ជើងឯក​អឺរ៉ូ ២០២០ ។

លោក Loic de Laubriere ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន HEINEKEN Cambodia បាន​មាន​ប្រសាសន៍​ថា៖ «យើង​ធ្វើអ្វីៗ​គ្រប់​យ៉ាង ដើម្បី​បំពេញ​ចិត្ត​អតិថិជន​របស់​យើង។ យើង​ដឹង​ថា​ប្រជាជន​កម្ពុជា​គាំទ្រ​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​បាល់ទាត់ ហើយ​ក្រុមហ៊ុន​ស្រាបៀរ Heineken® ក៏​ទទួល​ស្គាល់​ដូចគ្នា​ដែរ។ ដូច្នេះ យើង​ពិត​ជា​រំភើប​ណាស់​ដែល​នាំ​មក​ជូន​ដល់​អតិថិជន​របស់​យើង​នូវ​ការ​ប្រកួត​បាល់ទាត់​លំដាប់​ថ្នាក់​ពិភព​លោក​ចំនួន ២ គឺ UEFA Champions League និង UEFA EURO 2020»។

ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​កក្កដា រាល់​ការ​បញ្ជា​ទិញ​ស្រាបៀរ Heineken® ឈុត ១២ កំប៉ុង ចំនួន ១កេស និង​ទទួល​បាន​ដប​ទឹក និង​មួក Heineken® EURO មួយ​ដែល​ផលិត​ចេញ​មាន​ចំនួន​កំណត់។ ប្រូម៉ូសិន​នេះ​មាន​តែ​នៅ​លើ​ការ​បញ្ជា​ទិញ​អនឡាញ តាម​សេវា​ដឹក​ដល់​ផ្ទះ រួម​មាន Nham24, Grab, Muuve និង foodpanda ព្រម​ទាំង​តាម​បណ្តា​ផ្សារ​ទំនើប Fairplus មួយ​ចំនួន។

លើស​ពីនេះ ទិញស្រាបៀរ Heineken® កេស ២៤​កំប៉ុង​ឬដ​ប  ចំនួន​១​កេស ពី​ផ្សារ​ទំនើប​អ៊ីអនម៉ល ទាំង ២ សាខា ឬ​ផ្សារ​ទំនើប​ម៉ាក្រូ នឹង​ទទួល​បាន​ដប​ទឹក Heineken® EURO ​ដ៏​ស្រស់​ស្អាត។ បើ​លោក​អ្នក​ទិញ​នូវ ស្រាបៀរ Heineken® ៦​កំប៉ុង​ឬ​ដប​ក្នុង​មួយ​យួរ ពី Smileshop KIWI AEONMaxValue ឬ Circle K ក៏​នឹង​ទទួល​បាន​មួក Heineken® EURO ជា​កាដូ​បន្ថែម​ផងដែរ។

នឹង​មាន​ការ​ប្រូម៉ូសិន​ពិសេស​ដោយ​ផ្ដល់​ជូន​នូវ​អាវយឺត Heineken® EURO ដែល​ផលិត​ចេញ​មាន​កំណត់ ជាមួយ​ការ​រចនា ដ៏​ទាក់​ទាញ​ចំនួន ៥​ម៉ូត​ផ្សេង​គ្នា។ ក្រុមហ៊ុន​ស្រាបៀរ Heineken® លើក​ទឹក​ចិត្ត​ដល់​ទស្សនិក​ជន​ឱ្យ​គាំទ្រ​ការ​ប្រកួត​ដោយ​ទំនួល​ខុស​ត្រូវ និង​រក្សា​គម្លាត​ជានិច្ច នៅ​ពេល​ចេញ​ទៅ​ទី​សាធារណៈ​ផ្សេងៗ។ ហើយ​សូម​ចង​ចាំថា​ បើ​ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ។ 

ដើម្បី​ដឹង​ព័ត៌មាន​លម្អិត​អំពី​យុទ្ធនាការ និង​ប្រូម៉ូសិន​របស់ Heineken®  នៅ​កម្ពុជា សូម​តាម​ដាន Facebook page: របស់​យើង​ខ្ញុំ​តាម៖ www.facebook.com/heineken ។