The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Man United ឡើង​វគ្គ ១៦ ​ក្រុម ​នៅឯ Champions League




Man United ឡើង​វគ្គ ១៦ ​ក្រុម ​នៅឯ Champions League

Content image - Phnom Penh Post
Ronaldo (ឆ្វេង) របស់ Man Utd លោតតែតបាល់ អំឡុងការប្រកួតទល់នឹង Villarreal កាលពីថ្ងៃអង្គារ។ AFP

Man United ឡើង​វគ្គ ១៦ ​ក្រុម ​នៅឯ Champions League

ក្រុង​វីឡា​រៀល​: គ្រាប់​បាល់​ដ៏​អស្ចារ្យ​របស់​ស៊ុប​ភើរ​ស្តារ Cristiano Ronaldo បាន​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ចាប់ផ្ដើម​ដំណើរ​ជីវិត​បន្ទាប់ពី​គ្មាន​លោក Ole Gunnar Solskjaer ជាមួយនឹង​ជ័យជម្នះ ២-០ នៅឯ​ផ្ទះ​របស់​ក្រុម Villarreal កាលពី​ថ្ងៃ​អង្គារ ដែលជា​លទ្ធផល នាំឱ្យ​ដណ្ដើមបាន​កៅអី​ ១ ក្នុង​វគ្គ ១៦ ​ក្រុម​ចុងក្រោយ សម្រាប់​ក្របខ័ណ្ឌ Champions League។​

​ការ​ស៊ុត​បាល់​ដោយ​ឆ្កឹះ​រំលង​ដៃ​អ្នកចាំទី​បាន​យ៉ាង​ស្អា​តរបស់​កីឡាករ Ronaldo បន្ទាប់មក​ត្រូវបាន​បាំងបិទ​ដោយ​គ្រាប់​​បាល់​ដំបូង​របស់​កីឡាករ Jadon Sancho សម្រាប់​ក្រុម Man United ដែល​កើតឡើង ក្នុងការ​ប្រកួត នៅឯ​កីឡដ្ឋាន Ceramica ជា​កន្លែង ដែល​ឃើញថា អ្នកចាត់ការ​បណ្ដោះ​អាសន្ន លោក Michael Carrick បានឱ្យ​ខ្សែបម្រើ​ដ៏​ឆ្នើម Bruno Fernandes អង្គុយ​កៅអី​កីឡាករ​បម្រុង​។​

​កីឡាករ Fernandes ក៏មាន​មុខ​នៅលើ​ទីលាន​ដែរ ពេល​ក្រុម Man Utd មាន​គ្រាប់​បាល់​ទាំង ២ ​គ្រាប់​នោះ បន្ទាប់ពី​ត្រូវបាន​ដូរ​ចូល នៅ​នាទី​ទី​៦៦ តែ​មិត្ត​រួម​ជាតិ​ព័រ​ទុយ​ហ្គា​ល់់​របស់គេ គឺ​កីឡាករ Ronaldo ឯ​ណោះ​ទេ ដែល​បានបង្ហាញ​ពី​ភាពខុសប្លែក​ម្តងទៀត ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយនឹង​សញ្ជាតិញាណ​របស់ខ្លួន នាទី​ទី៧៨ បាន​បំបែក​ភាពទាល់ច្រក​របស់​ហ្គេម ដែល​មើលទៅ​ទំនងជា​បញ្ចប់ ក្នុង​លទ្ធផល​ស្មើដោយ​គ្មាន​គ្រាប់​បាល់​ច្រើនជាង​។​

​បន្ទាប់ពី​មាននូវ​ភាព​ជ្រួល​ច្របល់​ប៉ុន្មាន​ថ្ងៃ ដែល​បាន​ឃើញថា លោក Solskjaer ត្រូវបាន​ដកតំណែង​ជា​គ្រូបង្វឹក បន្ទាប់ពី​បាន​រង​បរាជ័យ​យ៉ាង​អាម៉ាស់ ៤-១ នៅផ្ទះ​របស់​ក្រុម​មិនសូវ​ខ្លាំង Watford ឥឡូវនេះ ក្រុម​បិសាច​ក្រហម អាចធ្វើឱ្យ​ព្យុះភ្លៀង​ស្ងប់​បាន​ខ្លះ​ជាមួយនឹង​ជោគជ័យ ដែល​ធ្វើឱ្យ​ពួកគេ នាំមុខ​ដាច់ ៣​ពិន្ទុ ជាមួយនឹង​ការ​ឈរលើ​គេ​ក្នុង​ពូ​ល F​។​

​ដោយ​ក្រុម Villarreal ដែល​នៅ​លេខ ​២ ត្រូវ​ប្រឈម​ជាមួយ​ក្រុម​លេខ​៣ Atalanta ក្នុង​ហ្គេម​ចុងក្រោយ អ៊ីចឹង ក្រុម Man United ដែល​ត្រូវ​បង្ហើយការ​ប្រកួត​តាម​ពូ​ល​នេះ នៅផ្ទះ​របស់​ខ្លួនឯង ទល់នឹង​ក្រុម Young Boys ឥឡូវនេះ អាច​ធានា​នូវ​សិទ្ធិ ក្នុងការ​បាន​ទៅ​វគ្គ​បន្ត​រួចរាល់​ហើយ ហើយក៏​ទំនងជា​បញ្ចប់​ដោយ​ឈរ​ជា​ប្រធាន​ពូ​ល​ទៀតផង​។​

​លោក Carrick គ្រាន់តែ​ធ្វើ​តួនាទី​បណ្ដោះអាសន្ន​ប៉ុណ្ណោះ បន្ទាប់ពី​ក្លិប បានដាក់​ចេញ​នូវ​គម្រោង​ផែនការ​របស់ខ្លួន កាល​​ពីថ្ងៃ​អាទិត្យ ក្នុងការ​ជ្រើសរើស​ឱ្យមាន​គ្រូបង្វឹក​បណ្ដោះអាសន្ន​សិន មុន​ពេលដែល​បន្ទាប់មក នឹង​តែងតាំង​អ្នកចាត់ការ​អចិន្ត្រៃយ៍ នៅ​រដូវក្ដៅ​ឆ្នាំក្រោយ ខណៈ​កំពុងមាន​ការទាក់ទង​ជាមួយនឹង​បេក្ខភាព​ជាច្រើនរូប ក្នុងនោះ​មាន​លេច​ឈ្មោះ​អតីត​គ្រូបង្វឹក​ក្រុម Barcelona លោក Ernesto Valverde ចុង​ក្រោយ​គេ កាលពី​ថ្ងៃ​អង្គារ​។​

​លោក Carrick ដែលមាន​ពាក់​អាវធំ​ក្រៅ​ពណ៌​ខ្មៅ និង​ដែល​បានឈ្នះ​ពាន Champions League ម្ដង ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម Man United រយៈពេល ១២ ​ឆ្នាំ មានការ​ស្ទាក់ស្ទើរ​ជាខ្លាំង ក្នុងការ​ផ្ដាច់ខ្លួន​ពី​លោក Solskjaer នៅឯ​សន្និសីទកាសែត​លើកដំបូង​របស់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​។​

«​យើង​នឹង​ត្រូវតែ​ចាំមើល​»​។ នេះ​ជាការ​លើកឡើង​យ៉ាងខ្លី​របស់លោក Carrick នៅពេល​ត្រូវបាន​សួរថា តើ​គាត់​អាច​លើក​ក្រុម Man United ឱ្យ​ចេញពី​ការធ្លាក់ចុះ​នេះ​បានទេ​? ហើយ​ជាមួយគ្នានេះ លោក​បញ្ជាក់ថា លោក​មានការ​ជឿជាក់​ស្រដៀង​នឹង​ជំនឿ​របស់​អតីត​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​ស​ដែរ ដែល​នោះ​ហើយ​ជា​មូលហេតុ នាំឱ្យ​ពួកគេ​ធ្វើការ​ជាមួយគ្នា​បាន ក្នុង​រយៈ​ពេល​យ៉ាងយូរ​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍