​ក្រុង​ម៉ាឌ្រី​ដ​: ខ្សែប្រយុទ្ធ Karim Benzema របស់​ក្រុម Real Madrid ត្រូវបាន​ដូរ​ចេញ​ទាំង​បង្ខំ ក្នុង​វគ្គ​ទី​១ ដោយសារ​មាន​របួស អំឡុង​ការប្រកួត នៅ​ក្របខ័ណ្ឌ La Liga ទល់នឹង Real Sociedad កាលពី​ថ្ងៃ​សៅរ៍​។​

Benzema បាន​ដើរ​ចេញពី​ទីលាន ជាមួយនឹង​ការ​​ឈឺចាប់​នៅ​ជើងឆ្វេង ដោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង ទំនង​មាន​បញ្ហា​នៅត្រង់​ជង្គង់ និង​សរសៃពួរ ហើយ​កីឡាករ Luka Jovic ត្រូវបាន​ដូរ​ដាក់ឱ្យ​លេង​ជំនួស​។​

​ការ​អវត្តមាន​របស់គេ នឹង​អាច​ផលប៉ះពាល់​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​យក្ស​ក្រុង​ម៉ាឌ្រី​ដ ជាពិសេសនៅមុន​ហ្គេម ក្នុង​ក្របខ័ណ្ឌ Champions League ទល់នឹង​ក្រុម Inter Milan នា​ថ្ងៃ​អង្គារ​នេះ​។

​ទាំង​ក្រុម Real និង Inter បាន​សិទ្ធិ​ឡើងទៅ​វគ្គ ១៦​ ក្រុម​ចុងក្រោយ​រួចហើយ តែ​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត នៅឯ​កីឡដ្ឋាន Santiago Bernabeu នឹង​ឆ្លងទៅ​វគ្គ​បន្ត ក្នុងនាម​ជា​ក្រុម​ប្រធាន​ពូ​ល​៕ AFP/VN