ក្រុង​ប៉ារីស​: លោក Claude Puel បាន​ក្លាយ​ជា​គ្រូបង្វឹក នៅ​ក្របខ័ណ្ឌ Ligue 1 ដំបូង​គេ ដែល​ត្រូវ​បាន​បញ្ចប់​តំណែង នៅ​រដូវ​កាល​នេះ ក្រោយ​ក្រុម​បាត​តារាង Saint-Etienne បាន​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃ ក្នុង​លទ្ធផល ៥-០ នៅ​ទឹក​ដី​ខ្លួន​ឯង ដោយសារ​ក្រុម​ Rennes កាល​ពី​ថ្ងៃ​អាទិត្យ​។

អតីត​អ្នក​ចាត់​ការ​របស់​ក្រុម Monaco, Lyon និង Leicester City រូប​នេះ បាន​ទទួល​ផល​ពី​ការ​​ឈ្នះ​ត្រឹម​តែ ២ ​ប្រកួត ក្នុង​ចំណោម ១៧ ​ហ្គេម នា​រដូវកាល​នេះ ដែល​ធ្វើ​ឱ្យ​ក្រុម Saint-Etienne នៅ​ពី​ក្រុម Metz ដោយ​សារខុស​គ្នា​​ចំនួន​គ្រាប់​បាល់​ ខណៈ​ដែល​ក្រុម​ទាំង ២ មាន ១២ ពិន្ទុ​ស្មើ​គ្នា​។

ក្រុម Saint-Etienne បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា លោក Puel ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​របស់​គាត់ ដែល​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម​ធំ រហូត​ដល់​មាន​ការ​ជូន​ដំណឹង​បន្ថែម​។ គាត់​នឹង​ជួប​ជាមួយ​អ្នក​គ្រប់​គ្រងក្លិប​នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​មាន​ន័យ​ថា នឹង​​នាំ​ឱ្យ​មាន​នូវ​ការ​បញ្ចប់​ជាធរមាន សម្រាប់​​រយៈ​ពេល ២ ឆ្នាំ ​របស់​លោក Puel ក្នុង​ការ​​ទទួល​បន្ទុក​ដឹក​នាំ​​ក្លិបមួយ ដែល​ត្រូវ​បាន​ដាក់​លក់​ កាល​ពី​​ខែ​មេសា​។

«​លទ្ធផល​នោះ​ពិត​ជា​ធ្វើ​ឱ្យ​យើង​ឈឺចាប់​ណាស់​។ ការ​ចាញ់​នៅ​ផ្ទះ​ខ្លួន​ឯង ៥-០ ពិត​ជា​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ​។ យើង​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ចាញ់​បែប​នោះ​ឡើយ​។ យើង​ត្រូវ​បង្ហាញ​ឱ្យឃើញ​នូវ​ក្រុម​មួយ​ដ៏​ខុស​ប្លែក​ចាប់​ពី​នេះ​ទៅ ព្រោះ​ថា​លទ្ធផផល​នោះ គឺ​បង្ហាញ​ថា យើង​អន់​ណាស់​»​។ នេះ​ជា​សម្ដី​របស់​ខ្សែ​បម្រើ Zaydou Youssouf ដែល​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ Prime Video​ ក្រោយ​ក្រុម Saint-Etienne ចាញ់​យ៉ាង​អាម៉ាស់​នេះ​៕ AFP/VN​