The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Southampton ផ្ដើម​យុគ​ថ្មី ដោយ​ជ័យជម្នះ​




Southampton ផ្ដើម​យុគ​ថ្មី ដោយ​ជ័យជម្នះ​

Content image - Phnom Penh Post
Adams (ស្ដាំ) ជ្រុលទៅបុក​អ្នក​ចាំទី ក្រោយស៊ុតឱ្យ Southampton នាំមុខ Brentford ៤-១។ AFP

Southampton ផ្ដើម​យុគ​ថ្មី ដោយ​ជ័យជម្នះ​

ក្រុង​សៅ​ហេម​តុ​ន​: ក្រុម Southampton បានចាប់ផ្ដើម​រជ្ជកាល​របស់​ពាណិជ្ជករ​ជនជាតិ​ស៊ែ​ប៊ី លោក Dragan Solak ក្នុងនាម​ជា​ម្ចាស់​ក្លិប ដោយ​ការចេញដំណើរ​យ៉ាង​ជោគជ័យ​ជាមួយនឹង​ការបំបាក់​ក្រុម Brentford ៤-១ កាលពី​ថ្ងៃ​អង្គារ ដែលជា​លទ្ធផល​នាំឱ្យ​ពួកគេ​រំកិល​កាន់តែ​ឆ្ងាយ​ពី​តំបន់​ត្រូវ​កាត់ចោល​។​

​វា​ជា​រដូវ​កាល​មួយទៀត នៅក្នុង​ក្របខ័ណ្ឌ Premier League ដែល​មើលទៅ​មាន​សុវត្ថិ​ភាពល្អ​សម្រាប់​ក្រុម​អ្នក​ចិត្តបុណ្យ Southampton ខណៈដែល​ពួកគេ​បាន​ឡើងទៅ​នៅ​ពីលើ​ក្រុម Brentford ក្នុង​ចំណាត់ថ្នាក់​ទី​១១ ដោយមាន​គម្លាត ១៣​ ពិន្ទុ ​ដាច់​ពី​ក្រុម​បាត​តារាង​ទាំង ៣​។​

​ម្ចាស់​ក្លិប Southampton ថ្មី ឈ្មោះ​ក្រុម​​ហ៊ុន Sport Republic ត្រូវបាន​បង្កើតឡើង​ដោយ លោក Rasmus Ankersen ដែល​ថ្មីៗ​នេះ បាន​លាលែង​ពី​តំណែង​ជា​សហ​​ប្រធាន​ផ្នែក​បាល់ទាត់​របស់​ក្រុម Brentford​។ បុរស​សញ្ជាតិ​ដា​ណឺ​ម៉ា​កវ័យ ៣៨ ​ឆ្នាំ​រូបនេះ បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ឱ្យ​ក្រុម​រហស្សនាម​សត្វ​ឃ្មុំ Brentford វិល​មកកាន់​លី​គ​កំពូល​អង់គ្លេស​វិញ ជា​លើកដំបូង ក្នុង​រយៈពេល ៧៤​ ឆ្នាំ​។​

​តែ​ក្នុង​ហ្គេម នៅផ្ទះ​ខ្លួនឯង​ជា​លើកដំបូង​របស់​ក្រុម Southampton ចាប់តាំងពី​ការទិញ ដែល​ត្រូវបាន​រាយការណ៍​ឱ្យដឹងថា ក្នុងតម្លៃ ១០០​ លាន​ផោន (១៣៥​ លាន​ដុល្លារ​) វា​បាន​កើតមានឡើង អ៊ីចឹង នេះ​គឺជា​យប់​មួយ ដែល​ត្រូវ​បំភ្លេច​ក្រុម Brentford ចោល​ហើយ​។​

«​ពួកគេ (​ម្ចាស់​ក្លិប​) បានឃើញ​នូវ​ការ​ប្រកួត​មួយ​ដ៏​ល្អនា​ថ្ងៃនេះ និង ៣​ ពិន្ទុ ដែល​សម​នឹង​ទទួលបាន​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកចាត់ការ​ក្រុម Southampton លោក Ralph Hasenhuttl បន្ទាប់ពី​បញ្ចប់​ហ្គេម ដែល​ក្រុម​របស់លោក​ស៊ុត​បញ្ចូល​ទី ៤ ​គ្រាប់ ក្នុង​ទឹកដី​ខ្លួនឯង​ជា​លើកដំបូង នៅក្របខ័ណ្ឌ Premier League គិត​តាំងពី​ឆ្នាំ​ ២០១៧ មក​។​

​លោក Hasenhuttl បាន​បន្ថែមថា​៖ «​វា​មិន​មែនមាន​ញឹកញាប់​នោះឡើយ ដែល​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​មាន​របួស យើង​លេង​ដោយមាន​អារម្មណ៍​ធូរស្រាល ព្រោះ​ពេលខ្លះការប្រកួតនៅទីនេះ គឺ​តានតឹង​ណាស់ រហូតដល់​នាទីចុងក្រោយ​។ ថ្ងៃនេះ យើង​មាននូវ​ទម្រង់​ដ៏​ពិសេស​អស្ចារ្យ​ណាស់​»​។​

​ខ្សែការពារ Jan Bednarek បានតែ​ត​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ​បើក​ការនាំ​មុខ នៅ​ប្រមាណ​ជា ៥​ នាទី ដោយសារ​ការទា​ត់បាល់​ជ្រុង​ពីខ្សែបម្រើ James Ward-Prowse តែ​ក្រុម​ Brentford របស់លោក Thomas Frank បាន​តបត ដោយ​ការ​តាម​ស្មើ​វិញ នៅ​នាទី​ទី​២៣ ដែល​មកពី​ការ​ស៊ុត​បាល់​ក្នុង​លម្ហ យ៉ាង​ស្អា​តរបស់​ខ្សែបម្រើ ​Vitaly Janelt​។​

​តែ​ក្រុម Southampton មាន​គ្រាប់​បាល់​នាំមុខ​វិញ​យ៉ាង​លឿន នៅពេលដែល​ខ្សែ​​បម្រើ Ibrahima Diallo ស៊ុត ១ ​ជើង​យ៉ាង​​ស្រួចពី​គែម​នៃ​តំបន់​គ្រោះថ្នាក់ ហើយ​បាល់​បុក​បង្គោល​ទី រួច​ឡង​ទៅ​ប៉ះ​អ្នកចាំទី Alvaro Fernandez របស់​ក្រុម Brentford ចូល​ទី​តែម្ដង​។​

​ខ្សែប្រយុទ្ធ Armando Broja បានធ្វើ​ហ្គេម​របស់​ក្រុម Southampton កាន់​តែមាន​សុវត្ថិភាព ក្រោយ​សម្រាកនៅពេល​កីឡាករ​ខ្ចី​ជើង​ពី​ក្រុម​តោ​ខៀវ Chelsea រូបនេះ រត់​បណ្ដើរ​បាល់​តាំងពី​ពាក់កណ្ដាល​តារាង មុនពេល​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​ចិត្ត​ត្រជាក់ៗ​។​

​បន្ទាប់មក ខ្សែប្រយុទ្ធ Che Adams បាន​ងើប​ចេញពី​កៅអី​កីឡាករ​បម្រុង ដើម្បី​រួមចំណែក​ជួយ​ឱ្យ​រាត្រី​នេះ​បញ្ចប់ទៅ​យ៉ាង​ស្រស់បំព្រង​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ខណៈដែល​រូបគេរត់​ទៅយក​បាល់ ដែល​បញ្ជូន​មកពី​ចម្ងាយ ហើយ​ឆ្កឹះ​ផុតដៃ​អ្នកចាំទី Fernandez ដែល​ស្ទុះ​មក​យ៉ាង​លឿន ដើម្បី​ធ្វើការ​រារាំង​។​

​គ្រូបង្វឹក​របស់​ក្រុម Brentford លោក Frank បាន​ប្រាប់ថា​៖ «​ជាការ​លេង​យ៉ាង​យុត្តិធម៌​ចំពោះ​ក្រុម Southampton តែ​ការងារ​របស់ខ្ញុំ គឺ​សម្លឹងមើល​ទម្រង់​លេង ក្នុង​ក្រុម​របស់ខ្ញុំ​។ ប្រសិនបើ​អ្នកលេង​មិនបាន​គ្រប់​វិនាទី នៅ​រៀងរាល់​ហ្គេម នៅ Premier League ឱ្យ​ពេញ ១០០​ ភាគរយ​ទេ នោះ​យើង​មិនអាច​ទទួលបាន​អ្វី​ពី​ការប្រកួត​នេះឡើយ​»៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។