The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Australian Open បន្ថយ​​អ្នកទស្សនា​ត្រឹម ៥០ ​ភាគរយ​




Australian Open បន្ថយ​​អ្នកទស្សនា​ត្រឹម ៥០ ​ភាគរយ​

Content image - Phnom Penh Post
Australian Open បន្ថយ​​អ្នកទស្សនា​ត្រឹម ៥០ ​ភាគរយ​។ រូបថត AFP

Australian Open បន្ថយ​​អ្នកទស្សនា​ត្រឹម ៥០ ​ភាគរយ​

​ក្រុង​មែ​ល​ប៊​ន​: ចំនួន​អ្នក​​ទស្សនានៅឯ​ព្រឹត្តិការណ៍ Australian Open ដែល​កំពុង​ជួប​បញ្ហា នឹង​ត្រូវបាន​កម្រិត​ម​ក​ត្រឹម ៥០ ​ភាគរយ​នៃ​ចំនួន​ផ្ទុក​របស់​កីឡដ្ឋាន ខណៈ​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ និង​ការ​​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ត​កើនឡើងនៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​។ នេះ​បើ​ការប្រកាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ការពាក់​ម៉ាស់ ក៏​នឹងត្រូវ​អនុវត្ត​ជា​ចាំបាច់​ផងដែរ នៅឯ​កន្លែង​ប្រកួតប្រជែង​ដណ្ដើមពាន​លំដាប់ Grand Slam ប្រចាំឆ្នាំ​ដំបូង​គេ ក្នុង​វិស័យ​កីឡា​វាយ​កូន​បាល់ ដែល​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លើកលែងតែ​ពេល​ញ៉ាំ ឬ​ផឹក​ប៉ុណ្ណោះ ហើយ​អ្នកទស្សនា​ទាំងអស់ ត្រូវតែ​រក្សា​គម្លាត​សង្គម ខណៈ​កំពុង​នៅក្នុង​កីឡដ្ឋាន​នោះ​។​

«​ការ​អាប់​ដេ​ត​ទាំងនេះ ចំពោះ​ការរៀបចំសម្រាប់​ព្រឹត្តិការណ៍ Australian Open នឹង​មានន័យថា អ្នក​​គាំទ្រអត្ត​ព​លិ​ក និង​បុគ្គលិក​ការងារ អាច​ទន្ទឹងរង់ចាំ​ព្រឹត្តិការណ៍ ដែល​សុវត្ថិភាព ក្នុងការ​ទប់ស្កាត់​កូ​វីដនឹង​អស្ចារ្យ​»​។ នេះ​ជាការ​ឱ្យដឹងពី​សំណាក់​រដ្ឋមន្ត្រី​ទេសចរណ៍​រដ្ឋ​វិក​តូ​រៀ លោក Jaala Pulford ក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​

​ការកំណត់​ស្រដៀង​គ្នា​នេះ បាន​កើតឡើង​ក្នុងអំឡុងពេល​នៃ​ការប្រកួត កាលពី​ឆ្នាំមុន នៅឯ​មជ្ឈមណ្ឌល​កីឡា​ដ៏​ធំ​​ទូលាយ Melbourne Park នេះ មុនពេល​មានការ​បិទ​រយៈ​​ពេល ៥ ​ថ្ងៃ នៅក្នុង​ទីក្រុង ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​ពី​វីរុស​ថ្មី​កូ​រ៉ូ​ណា ដែល​បាន​ឈើ​ញ​ថា អ្នកទស្សនា​ត្រូវបាន​ហាមឃាត់​។​

​ការប្រកួត​នាពេលនោះ បាន​បន្តទៅជាមួយ​សភាព​ស្ងាត់ជ្រងំ​ក្នុង​កីឡដ្ឋាន ហើយ​អ្នក​គាំ​ទ្រ ទីបំផុតត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់មក​ចូលរួម​មើល​វិញ ក្នុង​ចំនួនដែល​ត្រូវបាន​កាត់​​បន្ថយនៅក្នុង​អ្វីដែល​កម្មវិធី Grand Slam ក្នុងសម័យ​កូ​វីដ បាន​ស្វាគមន៍​អ្នកទស្សនា ក្នុង​ចំនួន​ដ៏​ច្រើន​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។