The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Xavi ថា Barca មាន​មោទនភាព ទោះ​ចាញ់​ក៏ដោយ​




Xavi ថា Barca មាន​មោទនភាព ទោះ​ចាញ់​ក៏ដោយ​

Content image - Phnom Penh Post
Benzema​​ (កណ្ដាល) ត្រេកអរ ក្រោយស៊ុតឱ្យ Real នាំមុខ Barca ២-១។ AFP

Xavi ថា Barca មាន​មោទនភាព ទោះ​ចាញ់​ក៏ដោយ​

ក្រុង​រី​យ៉ា​ដ​: លោក Xavi Hernandez បាន​ពោលថា កីឡាករ​ក្មេងៗ ក្នុង​ក្រុម Barcelona របស់លោក អាច​ត្រឡប់​ទៅវិញ​ជាមួយនឹង​មោទនភាព​ទាំងស្រុង បើទោះបីជា​រង​បរាជ័យ ក្រោម​ថ្វី​ជើង​របស់​ក្រុម​គូប្រជែង​ស្លាប់​រស់ Real Madrid ក្នុង​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី Spanish Super Cup កាលពី​ថ្ងៃ​ពុធ​ក៏ដោយ​។​

​ក្រុម Barca បាន​ចាញ់ក្នុង​លទ្ធផល ៣-២ ក្រោយ​ត​ម៉ោង​ពិសេស ១៥​ នាទី ២ ​ដង ក្នុងការ​ប្រកួតដែល​ធ្វើឡើង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូ​៊​ឌី​ត ដែលនាំឱ្យ​ក្រុម Real ទទួលបាន​ជ័យជម្នះ ៥​ លើក​ជាប់ៗ​គ្នា ក្នុងជំនួប El Clasico​។​

​តែ​ក្រុម​របស់លោក Xavi ដែល​តាម ១៧​ ពិន្ទុ​ពីក្រោយ​ក្រុម Real ដែល​ឈរ​នៅ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ La Liga គឺ​នៅ​ឆ្ងាយ​ពី​កម្រិតស្តង់ដា តែ​ពួកគេ​បានបង្ហាញ​ឱ្យឃើញថា ហេតុអ្វីដែល​ក្រុម​ហាក់​មាន​ក្តីសង្ឃឹម​ដ៏​អស្ចារ្យនា​អនាគត​។​

«​វា​ច្បាស់​ណាស់​ថា វា​គឺជា​ថ្ងៃមួយ ដែល​យើង​បានបង្ហាញ​ឱ្យនូវ​កម្លាំងចិត្ត និង​ការទទួលខុសត្រូវ​ជាមួយ​នឹង​ការលេង​​បាល់​។ ថ្ងៃនេះ គឺជា​ថ្ងៃមួយដែល​ត្រូវ​ដើរ​ចេញពី​កន្លែង​នេះ​ជាមួយនឹង​មោទនភាព បើទោះបីជា​រង​បរាជ័យ​ក៏ដោយចុះ​។ យើង​ប្រសើរ​ជាង​ក្រុម Real ក្នុង​ចង្វាក់​លេង​ជាច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក Xavi ក្រោយ​បញ្ចប់ការប្រកួត​នោះ​។​

​គ្រាប់​បាល់​របស់​ខ្សែប្រយុទ្ធ​ទាំង ២ Vinicius Junior និង Karim Benzema ជួយ​ឱ្យ​ក្រុម​អធិរាជ​សនាំមុខ តែ​ការ​​នាំមុខ​ទាំង ២​ លើក​នោះ ត្រូវបាន​ក្រុម​អ្នកមាន​បុណ្យ​តាម​ទាន់​រហូត ដោយ​ដំបូង​តាម​ស្មើដោយ​គ្រាប់​បាល់​របស់​ខ្សែ​​ប្រយុទ្ធ Luuk de Jong ហើយ​បន្ទាប់មក ការ​តែ​តរបស់​ខ្សែប្រយុទ្ធ Ansu Fati បានធ្វើឱ្យ​ហ្គេម​នេះ ត្រូវ​ត​ម៉ោង​ពិសេស​។​

​តែ​យ៉ាងណាក្ដី គ្រាប់​បាល់​របស់​កីឡាករ Fede Valverde បាន​ជួយ​បញ្ជូន​ឱ្យ​ក្រុម​យក្ស​របស់​ក្រុង​ម៉ាឌ្រី​ដទៅ​បង្ហាញខ្លួនក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រនៅ​ថ្ងៃអាទិត្យ ដែល​ត្រូវ​ជួប​ក្រុម​មួយ​រវាង​គូ Atletico Madrid និង Athletic Bilbao ដែល​ត្រូវ​ប្រកួត​គ្នា ក្នុង​វគ្គ ៤ ​ក្រុម នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក Xavi អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​បន្ថែមថា​៖ «​វា​មាន​អារម្មណ៍ ២ ផ្សេងគ្នា​។ យើង​មាន​អារម្មណ៍មិនល្អ​ចំពោះ​បរាជ័យ​នេះ តែ​ជាមួយគ្នា​នោះ យើង​អាចមាន​អារម្មណ៍​មោទនភាព​ចំពោះ​ហ្គេម​នោះ​។ យើង​ត្រូវការ​ភាព​​អត់ធ្មត់​បន្តិចទៀត​»​។​

​ចំណែក​លោក Carlo Ancelotti គ្រូបង្វឹក​របស់​ក្រុម​ Real មានការ​ពេញចិត្ត​ចំពោះ​ភាពខ្លាំង​ក្លា​របស់​ក្រុម​លោក ដោយ​លោកប្រាប់ថា​៖ «​ហ្គេម​នេះ គឺ​ប្រហាក់ប្រហែលគ្នា ដោយ​ពួកគេ​គ្រប់គ្រង​បាល់​បាន​ច្រើនជាង តែ​យើង​ធ្វើការ​​វាយបក​ច្រើនជាង​»​។​

​ជាមួយគ្នានេះដែរ ខ្សែការពារ​សញ្ជាតិ​អេ​ស្ប៉ា​ញ Gerard Pique បាន​និយាយថា ក្រុម Barca របស់ខ្លួនកំពុង​រំកិល​កាន់តែ​កៀក​បន្តិច​ម្ដងៗ ទៅ​ក្បែរ​នឹង​គុណភាព​របស់​ក្រុម​មួយ ដែល​អាច​ប្រជែង​ពាន​ជាថ្មី​ម្ដងទៀត​។​

«​ខ្ញុំ​យល់ថា ការលេង​ដូចនេះ គឺ​យើង​នឹង​ចាប់ផ្ដើម​មានជ័យ​​ជម្នះ និង​ចាប់ផ្ដើម​ចូល​ប្រកួត​​ប្រជែងក្នុង​កម្មវិធី​ផ្សេងៗ​ជាមិនខាន​»​។ កីឡាករ Pique ​បាន​និយាយ​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។