The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​ក្រុម​កង់បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី តែ​ជម្រើសជាតិមានការ​ផ្លាស់ប្តូរ​




​ក្រុម​កង់បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី តែ​ជម្រើសជាតិមានការ​ផ្លាស់ប្តូរ​

Content image - Phnom Penh Post
​ការ​ប្រជែង​​គ្នា​រវាង​ក្រុម​កង់គួក នៅ​ក្នុងការ​ប្រកួត​កីឡា​ទោចក្រយាន​ជើង​ឯក​ថ្នាក់ជាតិ ឆ្នាំ ​២០២១។ សហ​ការី

​ក្រុម​កង់បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី តែ​ជម្រើសជាតិមានការ​ផ្លាស់ប្តូរ​

​ភ្នំពេញៈ ការប្រកួត​កីឡា​ទោ​ចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​ ២០២១ ទាំង​ទៅលើ​ប្រភេទ​កង់​ភ្នំ និង​កង់​គួ​ក នៅលើ​ទឹកដី​ខេត្តសៀមរាប បានបញ្ចប់​ដោយ​ជោគជ័យ ហើយ​មន្ត្រី​ជំនាញ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយានបាន​អះអាងថា ទាំង​ប្រភេទ​កីឡា​កង់​ភ្នំ និង​កង់​គួ​ក សុទ្ធតែ​បានមក​ដល់ទី​ផ្តាច់ព្រ័ត្រ មុនពេល​កំណត់ គឺ​បាន​បំបែក​ឯតទគ្គ​កម្ម​ថ្មី ប៉ុន្តែ​សម្រាប់​បញ្ជី​ប្រមូលផ្តុំ​នៃ​ក្រុម​​ជម្រើសជាតិ ឆ្នាំ ​២០២២ ​នេះ នឹងមាន​ការប្រែប្រួលទៅលើ​ប្រភេទ​កង់​គួ​ក​។​

​សម្រាប់​ចំនួន​អ្នកចូលរួម​ជាក់ស្តែង ក្នុង​ការប្រកួត​ថ្នាក់ជាតិ កាលពី​ថ្ងៃ​ពុធ កន្លងមកនេះ មាន​ប្រតិភូ គ្រូបង្វឹក ចំនួន​ ៤១ ​នាក់ មន្ត្រី​គណៈកម្មការ​រៀបចំ​ចំនួន ​៧០ ​នាក់ ព្រមទាំង​កីឡាករ​១៧៩ ​នាក់ និង​កីឡាការិនី​ ១៩​ នាក់ មកពី​ ៤១ ​ក្លិប​​សមាគមនៅ​ទូទាំងប្រទេស ហើយ​ជា​លទ្ធផល​ប្រកួត​ពេញ​ ១ ​ថ្ងៃ ក្រុមមន្ត្រី​ជំនាញ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រ​យាន វាយតម្លៃ​ជារួម​ថា ទាំង​ប្រភេទ​កង់​ភ្នំ និង​កង់​គួ​ក សុទ្ធតែ​ធ្វើបាន​ល្អ ដោយបាន​មកដល់ទី​ផ្តាច់ព្រ័ត្របាន​លឿន​។​

​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ឆ្លងកាត់​ការ​​ប្រកួត​នេះ យើង​ឃើញថា ទាំង​ប្រភេទ​កង់​គួ​ក និង​កង់​ភ្នំ គឺ​កីឡា​​ករ-កីឡាការិនី​របស់​យើង​ទាំង​​អស់ មានការ​រីកចម្រើន​ទាំង​ព្រម ព្រោះ​ពួកគាត់​បាន​បំបែក​ឯ​ត​​ទគ្គ​កម្ម​នៃ​ថិរវេលា ក្នុងការ​ជិះ​មក​ដល់ទី​ផ្តាច់ព្រ័ត្រ ខ្លី​ជាង​មុន​»​។​

​លោក​បន្ថែមថា​៖ «​សម្រាប់​ការ​​ប្រកួត​កង់​គួ​ក ដែល​បានចេញ​​ដំណើរនៅ​ព្រឹក​ម៉ោង ​៧ ​នោះ ត្រូវបាន​គណៈកម្មការគិតថា អាច​នឹង​មក​ដល់ទី​ផ្តាច់ព្រ័ត្រនៅ​ម៉ោង ៩:៣០ ឬ​ម៉ោង​ ១០ ប៉ុន្តែ​ការ​ជិះ​របស់​ពួកគេ បានមក​ដល់​មុន គឺ​ត្រឹម​ម៉ោង ៩:១០ គាត់​មកដល់ទី​ផ្តាច់ព្រ័ត្រ​ទាំងអស់ ហើយ​គ្រោះថ្នាក់ ក៏មាន​ចំនួន​តិច​»​។​

​ទោះបីជា​យ៉ាងណា ដោយសារតែ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផ្នែក​កង់​គួ​ក​ដល់​ ៣​ នាក់បាន​លាឈប់ ហេតុនេះ​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ នឹងមាន​ការផ្លាស់ប្តូរ​។ លោក ចំរើន ថា «​សម្រាប់​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កង់​គួ​ក យើង​នឹងមាន​ដាក់បញ្ចូល​អ្នកថ្មី​ខ្លះ ជំនួស​ទីតាំង​អ្នក​បាន​លាឈប់ និង​អ្នក​​ដែលមាន​សិទ្ធ​ផល​ធ្លាក់ចុះ ប៉ុន្តែ​យើង​ត្រូវ​សួរនាំទៅដល់​អ្នកថ្មី ដែល​យើង​បាន​សម្លឹង​ឃើញ​នោះ​សិនថា ​គាត់​អាចមក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ យើង​បានដែរ ឬ​យ៉ាងណា ព្រោះ​ក្រុម​ជម្រើសជាតិ​របស់​យើង ហ្វឹកហាត់​នៅ​សៀមរាប ហើយ​យើង​ក៏ត្រូវ​ធ្វើតេស្ត​បន្ថែម ទៅលើ​ពួកគេ​ផងដែរ ទើប​សម្រេច​ថា យក ឬ​មិន​យក​»​។

​សម្រាប់​ម្ចាស់​ជយលាភី ដែល​បានឈ្នះ​មេដាយមាស​ទាំង​ ៣ ​វិញ្ញាសា​នៃ​ប្រភេទ​កង់​គួ​ក គឺ​កង់​​គួ​ក​បុរស​ថ្នាល លេខ​ ១ ​បាន​ទៅ ចេង ជេ​ម ឯ​វិញ្ញាសា​បុរស​ឈុត​ធំ លេខ​ ១ ​បា​នទី​កីឡាករ លឹម តិច​ហ៊ុយ វិញ្ញាសា​បុរស លេខ​ ១ កីឡាករ អេង លីន​។ ចំណែកកង់​ភ្នំ​វិញ វិញ្ញាសា​កង់​ភ្នំ (Man Master) លេខ​ ១ Vasco Ramsperger, កង់​ភ្នំ​បុរស (Elite) លេខ​ ១ កីឡាករ ឃឹម ម៉េង​ឡុង​, កង់​ភ្នំ​ថ្នាល (Man Junior) លេខ​ ១ កីឡាករ ធី​ម លី​ម៉េង និង​វិញ្ញាសា កង់​ភ្នំ​នារី លេខ​ ១ បាន​ទៅ ខេន ម៉ាឡៃ​។​

​ចំពោះ​ការប្រកួត កង់​ភ្នំ​នេះ លោក នូ ចំរើន បញ្ជាក់ថា​៖ «​ការ​ប្រកួត​កង់​ភ្នំ​នេះ គណៈកម្មការ​រៀបចំបានការ​បារម្ភ ព្រោះ​ស្ថានភាព​ទីលាន​ប្រកួត មានការ​ពិបាក ប៉ុន្តែ​ពួកគាត់បាន​ជិះ​មក​ដល់ទី​ផ្តាច់ព្រ័ត្រ ដោយ​គ្មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះទេ អ៊ីចឹង​យើង​សង្កេតឃើញថា ពួកគេ​មានការ​រីក​​ចម្រើន​ខ្លាំង ហើយ​ជាមួយគ្នានេះ សម្រាប់​ក្រុម​អត្ត​ព​លិ​ក​ជម្រើសជាតិ​កង​ភ្នំ​របស់​យើនៅតែ​បន្ត​ជាប់ នៅក្នុង​ឆ្នាំ​ ២០២២ នេះ​ដដែល ពិសេស​គាត់ បាន​ប្រើ​ថិ​រវេលា​ល្អ​ជាង​ឆ្នាំមុន​ទៅទៀត អ៊ីចឹង​យើង​ឃើញថា គាត់​បាន​បង្កើន​នូវ​គុណ​ផល និង​សិទ្ធ​ផល​ល្អ និង​ប្លែក​ខ្លាំង ខុសពី​ឆ្នាំមុនៗ​»៕


អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។