The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពានរង្វាន់​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា ឈានដល់​វគ្គ​កាន់តែ​ពិសេស​




ពានរង្វាន់​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា ឈានដល់​វគ្គ​កាន់តែ​ពិសេស​

Content image - Phnom Penh Post
ការប្រកួត​រវាង​ក្រុមធ្លាក់ HEALTHCARE FC និង​កំពង់ផែស្វយ័តភ្នំពេញ ពីថ្ងៃទី ៥ ខែធ្នូ។ រូប អាប់ឌុលរ៉ាស់ហ៊ីម

ពានរង្វាន់​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា ឈានដល់​វគ្គ​កាន់តែ​ពិសេស​

ភ្នំពេញៈ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ទ្រទ្រង់​មូលនិធិ​គន្ធ​​បុប្ផា បាន​រកឃើញ​ក្រុម​ខ្លាំង​ទាំង ​៤ ដើម្បី​ឡើងទៅ​កាន់ការ​​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជា​ផ្លូវការ​ហើយ បន្ទាប់ពីបាន​ចំណាយពេល​ប្រកួត​វិល​​ជុំ​សន្សំ​ពិន្ទុ រវាង​បេក្ខភាព​ក្រុម​ចូលរួម​ទាំង​ ១០ ចំនួន​ ៥​ សប្តាហ៍​កន្លងមកនេះ ខណៈ​ដំណាក់កាល ឬ​វគ្គ​ដ៏​ពិសេស​នេះ នឹងត្រូវ​ធ្វើការ​ប្រកួតនៅទីលាន​វិទ្យាល័យ​បឹងត្របែកនា​រសៀលថ្ងៃ​សៅរ៍​នេះ​។​

​ជាមួយគ្នានេះ លោក ហួត គីម​ងួន អ្នក​ផ្តួចផ្តើម​បង្កើតឱ្យមាន​ការប្រកួត​ពានរង្វាន់​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា ជា​លើកដំបូង​នេះ បាន​អះអាងថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​ការងារ​មនុស្សធម៌ គឺ​មិនបាន​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​អ្វី​ឡើយ ព្រោះ​ថវិកា​ទាំងអស់ដែល​ទទួលបាន​ពី​ការប្រកួត​នេះ នឹងត្រូវ​យកទៅ​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា​ទាំងអស់ ហើយ​អ្នក​ដែល​បាន​ចូលរួម​ជួយ សុទ្ធ​តែមាន​លិខិត​ថ្លែងអំណរគុណ ពី​សំណាក់​មន្ទីរពេទ្យ​គន្ធបុប្ផា ដូចៗ​គ្នា​។​

​លោក ហួត គីម​ងួន ហៅ Dori បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា​៖ «​ការបង្កើតពាន​នេះ​ឡើង គឺ​យើង​មាន​គោលបំណង​៣​ធំៗទី​១ ដើម្បី​ប្រមូល​ថវិកា​យកទៅ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា ជួយ​ដល់​កុមារ​កម្ពុជា​យើងទី​២ ចង់ឱ្យ​យុវជន​យើង​ងាក​មក​ធ្វើ​ការងារ​សង្គម និង​ចាប់អារម្មណ៍​លើ​ការលេង​កីឡា ចៀសវាង​ទៅ​ប្រព្រឹត្ត​អំពើ​អបាយមុខ ដែល​ប៉ះពាល់​ដល់​សង្គមជាតិ ហើយ​ទី​៣ ចង់ឱ្យ​អ្នក​ទាំងអស់គ្នា ជាពិសេស​ក្មេងៗ​ជំនាន់​ក្រោយ ចងចាំ​នូវ​វីរភាព​របស់​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richner ដែល​លោក​បាន​ពលី​ជីវិត ដើម្បី​កុមារ​​កម្ពុជា​យើង​»​។

​លោក Dori បាន​បន្ថែមថា​៖ «​កម្មវិធី​នេះ យើង​មិនបាន​ទាញយក​ផល​ប្រ​យោធ​ន៍​ផ្ទាល់ខ្លួន​អ្វី​ឡើយមានន័យថា នៅ​រាល់​ការឧបត្ថម្ភ​ទាំងអស់ យើង​នឹង​រុញ​ចូលទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​តែម្តង ហើយ​យើង​នឹងធ្វើ​លិខិត​ថ្លែងអំណរគុណ​ដល់​គាត់ និង​ចំនួន​ទឹក​លុយ ដែល​គាត់​បាន​ចូលរួម​ជាមួយ​យើង​។ ចំពោះ​ថវិកាដែល​ទទួលបាន​ពី​ក្រុម​ចូលរួម គឺ​យើង​យកទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​ដូចគ្នា ដោយពេល​នេះ​យើង​ទទួល​​បាន​សរុប​ជាង ​១៧ ០០០ ​ដុល្លារ​ហើយ ហើយ​យើង​សង្ឃឹមថា នឹងមាន​សប្បុរជន ​ឬ​តំណាង​ក្រុម​ចូលរួម ជួយឧបត្ថម្ភ​ដល់​ពួកយើង​បន្ថែមទៀត នៅក្រោយ​ការប្រកួត​បានបញ្ចប់​»​។

​តាមរយៈ​ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​ ៥​ លើក ដែល​បានចាប់ផ្តើម កាលពី​ថ្ងៃទី ​៤ ខែ ធ្នូ ឆ្នាំ ​២០២១ មក​នោះ ក្រុម 7NG Soccer Team បាន​ឈរ​នៅ​លេខ​ ១ ដោយ​ឈ្នះ​ទាំង ​៥ មាន ​១៥​ពិន្ទុ​ពេញ តាម​ពីក្រោយ​ដោយ​មហាហង្ស និង​ក្រុម​ហនុមាន មាន ​១៣ ​ពិន្ទុ ស្មើគ្នា ខណៈ​ក្រុម 12 Happy FT ឈរ​នៅ​លេខ ​៤ ចំណែក​ក្រុម​ចំនួន​ ៦ ​ទៀត បាន​ធ្លាក់​ចេញពី​ការប្រកួត​នេះ​អស់ហើយ​។​

​សម្រាប់​ក្រុម​កំពូល​តារាង​ទាំង ​៤ ខាងលើនេះ នឹងត្រូវ​ធ្វើការ​ប្រកួត​ខ្វែង ឬ​វគ្គ​ពាក់​​កណ្តាល​ផ្តាច់ព្រ័ត្រនៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ក្នុងនោះ ក្រុម​លេខ ​១ 7NG Soccer Team ត្រូវ​ប៉ះ​ក្រុម 12 Happy FT នៅ​ល្ងាច​ម៉ោង ​៦ ថ្ងៃ​សៅរ៍​នេះ គឺ​បន្ទាប់ពី​ជំនួប​រវាង​មហាហង្ស និង​ក្រុម​ហនុមាន ដែល​ត្រូវធ្វើ​នៅ​រសៀល​ម៉ោង​ ៤ ហើយ​សម្រាប់​ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំង​ ៤ ​នេះ ត្រូវបាន​លោក Dori អះអាងថា នឹងមាន​ការ​​ប្រកួត​ស្វិតស្វាញ តែ​មិន​អាចមាន​ជម្លោះ​កើតឡើង​នោះទេ​។​

លោក ហួត គីម​ងួន បាន​និយាយថា​៖ «​សម្រាប់​ការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​កន្លង​មកនេះ យើង​ឃើញ​ក្រុម​ខ្លាំង បាន​យកឈ្នះ​លើ​គូប្រកួត​ជាមួយ​គ្រាប់​បាល់​យ៉ាងច្រើន ព្រោះ​កម្រិត​នៃ​ការលេង ខុសគ្នា ប៉ុន្តែ​សម្រាប់​វគ្គ​ខ្វែង​នេះ គឺ​ការប្រកួត​នឹងមាន​ភាពស្វិត​​ស្វា​ញ ដ្បិតអី​សុទ្ធតែជា​ក្រុមខ្លាំងមាន​កម្រិត​លេង​ប្រហាក់​​ប្រហែល​គ្នា​។ តែ​ទោះជា​ស្វិត​ស្វា​ញ និង​តានតឹង​បែបណា គឺ​ខ្ញុំ​មិន​បារម្ភ​ថា នឹងមាន​ការ​ប៉ះទង្គិច​គ្នា បង្កឱ្យមាន​ជា​ជម្លោះ​ណាមួយ​កើតឡើង​នោះទេ ព្រោះ​ថ្នាក់ដឹកនាំ​ក្រុម​ទាំង ​៤ ​នេះ សុទ្ធតែ​ស្គាល់គ្នា​ស្និទ្ធស្នាល ហើយ​ការលេង​នេះ គឺ​ផ្តោត​ខ្លាំង​លើ​គោលការណ៍ Fair Play និង​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព សាមគ្គី​​ភាព ជាពិសេស​ដើម្បី​រួមគ្នា​ប្រមូល​ថវិកា យកទៅជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ក្រុមហ៊ុន Longfruiter Anlong Veng Oddor Meanchey Agriculture Park Co., Ltd បាន​បញ្ចេញ​ប្រាក់​វិនិយោគ ៥១ ​លាន​ដុល្លារ​ទៅលើ​ការដាំ​ដំណាំ​ចេក និង​ដំណាំ​ហូប​ផ្លែ​មួយចំនួន​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ជំរុញ​ការនាំចេញ ពិសេស​ទៅ​ទីផ្សារ​ប្រទេស​ចិន​។

  • ភ្នំពេញៈ មូលនិធិ​កម្ពុជា​ប្រឆាំង​កូវីដ​ ១៩ បន្ត​អំពាវនាវ​ដល់​សប្បុរជន​ឱ្យ​ចូលរួម​បរិច្ចាគ​ធនធាន ដើម្បី​រួមចំណែក​ក្នុងការ​ឧបត្ថម្ភ​ទ្រទ្រង់​ដល់​ពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក និង​ក្រុមគ្រូពេទ្យ​អាវស អំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ខណៈ​មូលនិធិ​នេះ​បាន​ជួយ​ដល់​ពលរដ្ឋ​ជាង ១ ​ម៉ឺន​គ្រួសារ តាមរយៈ​ការផ្តល់​ជា​គ្រឿង​បរិភោគ និង​កញ្ចប់​ថ្នាំ​ជាដើម​។

  • ភ្នំពេញៈ ​ជន​ជាប់ឃុំ​នៅតាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​-​ខេត្ដ​ជាង ២ ​ពាន់​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ និង​កំពុង​បន្ត​ចាក់​ដូស​ជំរុញ​នេះ​បន្ថែមទៀត ខណៈ​ជន​ជាប់ឃុំ​សរុប​ប្រមាណ ៣៨ ០០០ ​នាក់​បាន​ចាក់​ ២​ ដូស​រួចហើយ​។

  • ភ្នំពេញៈ ​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​អប់រំ កម្រិត​ឧត្ដមសិក្សា​សាធារណៈ និង​ឯកជន​ប្រមាណ​ ២០ នៅ​ថ្ងៃទី​ ២៩ ខែមករា ខាងមុខនេះ​នឹង​រៀបចំ «​ពិព័រណ៍​ជំនាញ និង​សាកលវិទ្យាល័យ​» ​តាម​អន​ឡាញ​ដើម្បីឱ្យ​វាគ្មិន​ជំនាញ​ចែករំលែក​ចំណេះដឹង បទពិសោធ ដល់​និស្សិត​លើ​ការជ្រើសរើស​មុខជំនាញ​សិក្សា និង​សាកលវិទ្យាល័យ​សិក្សា​នៅក្នុង​ប្រទេស​កម្ពុជា​។

  • ភ្នំពេញៈ ជប៉ុន​បាន​ផ្ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៤ ​គ្រឿង​ដល់​អង្គភាព​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រសិទ្ធភាព​ការងារ​ឆ្លើយតប និង​ការ​កាត់បន្ថយ​នូវ​ហានិភ័យ​នានា ដែល​បង្កឡើង​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​កម្ពុជា ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។

  • ភ្នំពេញៈ ​សាជីវកម្ម​ធានាឥណទាន​កម្ពុជា (CGCC) និង​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​ព័ត៌មាន​ជីវឧស្ម័ន (BTIC) នៅ​ថ្ងៃទី​ ២៤ ខែមករា បាន​ចុះ​អនុស្សរណៈ​ជាមួយ​គ្នា ដើម្បី​លើកកម្ពស់​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​លើ​បច្ចេកវិទ្យា​ជីវឧស្ម័ន​ខ្នាត​ធំ​នៅ​កម្ពុជា​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។