​ក្រុង​ឡុង​ដ៍​: គ្រូបង្វឹក លោក Thomas Tuchel អំពាវនាវ​ដល់​អ្នកគាំទ្រ​ឱ្យ​បង្ហាញ​នូវ​ការ​​គោរព បន្ទាប់ពី​ខ្សែការពារ Antonio Rudiger របស់​ក្រុម​ Chelsea ត្រូវបាន​វាយប្រហារ​ដោយ​កាំជ្រួច​ដៃ ដែល​គប់​ដោយ​អ្នកគាំទ្រ​របស់​ក្រុម​មាន់​ខ្នាយ​​មាស Tottenham Hotspur (Spurs) ក្នុងអំឡុង​ការប្រកួត នៅឯ​កីឡដ្ឋាន Stamford Bridge កាលពី​ថ្ងៃអាទិត្យ​។​

​កីឡាករ Rudiger ត្រូវបាន​គប់​ដោយ​កាំជ្រួច ដែល​ហោះ​ចេញពី​កន្លែង​អង្គុយ​របស់​ក្រុម​​ភ្ញៀវ ក្នុង​វគ្គ​ទី​២ នៃ​ការប្រកួត ដែល​ក្រុម​តោ​ខៀវ បាន​យកឈ្នះ​ក្រុម​គូប្រជែង​រួម​ក្រុង​ឡុង​ដ៍ ក្នុង​លទ្ធផល ២-០​។​

​លោក Tuchel បាន​ចោទ​​ប្រកាន់​អ្នកគាំទ្រ​របស់​ក្រុម Spurs ថា បាន​បង្កើត​នូវ​រូបភាព​ប្រកាន់​ពួជ​សាសន៍​ចំពោះ​រូបគាត់ អំឡុង​ការប្រកួត រវាង​ក្លិប​ទាំង ២ ក្នុង​ឆ្នាំ​ ២០១៩ ហើយ​ហេតុការណ៍ កាលពី​ថ្ងៃអាទិត្យ គឺជា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹងអ្នកគាំទ្រ​ដ៏​អាក្រក់​ចុងក្រោយ ដែល​ប៉ះពាល់​ដល់​ក្របខ័ណ្ឌ Premier League នៅ​ចុង​​សប្ដាហ៍​កន្លងមក​។​

​នៅ​ទឹកដី​របស់​ក្រុម Everton កាលពី​ថ្ងៃ​សៅរ៍ អ្នកគាំទ្រ​របស់​ក្រុម​ម្ចាស់ផ្ទះ​បាននាំគ្នា​ចោល (​គ្រវែង​) ដប​ទឹកជា​បន្តបន្ទាប់ រហូត​ត្រូវ​ខ្សែការពារ ២​ រូប របស់​ក្រុម Aston Villa គឺ Matty Cash និង Lucas Digne បន្ទាប់ពី​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Emiliano Buendia ជួយ​ឱ្យ​ក្រុម​ភ្ញៀវ​មានជ័យ​​ជម្នះ ១-០​។​

​គ្រូបង្វឹក​របស់​ក្រុម​តោ​ខៀវ លោក Tuchel បញ្ជាក់ថា អ្នក​​គាំទ្រ​ត្រូវតែ​ប្រព្រឹត្ត​ឱ្យបាន​ល្អ និង​គោរព ចំពោះ​អាកប្បកិរិយា​របស់​ពួកគេ​ជាមួយ​កីឡាករ និង​អ្នកចាត់ការ​ក្រុម ហើយ​នៅពេល​ត្រូវបាន​សួរថា តើ​ហេតុការណ៍​ថ្មីៗ​នេះ ធ្វើឱ្យ​គាត់​មានការ​បារម្ភ ឬ​យ៉ាងណា លោក​បាន​ឆ្លើយថា​៖ «​ខ្ញុំ​មិន​បារម្ភ​ទេ តែ​អ្នក​និយាយ​ត្រូវ ខ្ញុំ​បាន​ផ្ញើ​សារ​ទៅកាន់​អ្នក​​គាំទ្រ​របស់​យើង ពោលគឺ​គាំទ្រ​របស់​យើង យើង​ចូលចិត្ត​ឱ្យ​ពួកគេ​នៅក្បែរៗ​ទីលាន ព្រោះ​យើង​ស្រឡាញ់​បរិយាកាស​ដ៏​អ៊ឹកធឹក​»​។​

«​គ្រប់គ្នា​ត្រូវតែ​បង្ហាញ​នូវ​ការគោរព​។ តែ​ដោយ​រួម ខ្ញុំ​មិនមាន​ការបារម្ភ​នោះទេ​។ ពេលនេះ ខ្ញុំ​រីករាយ​ជាមួយនឹង​បរិយាកាស​នេះ​។ ប្រសិនបើ​មាន​វិធី​ថ្មី ដែល​ពួកយើង​ត្រូវតែ​អនុវត្ត​ជាមួយគ្នា ដើម្បី​ធ្វើឱ្យ​ប្រាកដថា វា​បញ្ឈប់​ហេតុការណ៍​បែបនេះ បាន​យ៉ាង​លឿន​បំផុតតាម​ដែល​អាច ដើម្បី​ជា​ការពារ​បរិយាកាស​ដ៏​ពិសេស និង​ទិដ្ឋភាព ដោយ​​ឡែក​នៃ​ប្រទេស​អង់គ្លេស​»​។ នេះ​ជាការ​បន្ថែម​របស់លោក Tuchel៕ AFP/VN