ក្រុងមេនឆេស្ទ័រ: ក្រុម​បិសាច​ក្រហម Manchester United បាន​បន្ធូរបន្ថយ​កំហឹង​នៃ​តវ៉ា​ថ្មីៗ​នេះ​របស់​អ្នកគាំទ្រ ប្រឆាំង​នឹង​គ្រួសារ​ត្រកូល Glazers បានខ្លះ ខណៈដែល​ពួកគេ​មាន​ជ័យជម្នះ​ស្រួលៗ ៣-០ លើ​ក្រុម Brentford កាលពី​ថ្ងៃ​ចន្ទ​។

សម្រាប់​ក្លិប​មាន​បញ្ហា Man United របស់លោក Ralf Rangnick ទើប​ឈ្នះ​ជា​លើក​ទី ២ ក្នុងចំណោម​ការប្រកួត ៧ លើក ដើម្បី​អាច​រក្សា​បរិយាកាស​កុំឱ្យ​ប្រែ​ក្លាយ​ទៅជា​អាប់អួ​ក្នុង​កីឡដ្ឋាន Old Trafford នេះ​។

ខ្សែបម្រើ Bruno Fernandes បាន​ស៊ុត​បញ្ចូលទី​នៅ​ដើម​វគ្គ​ទី​ ១ ហើយ​ស៊ុបភើស្តារ Cristiano Ronaldo ថែម ១​ គ្រាប់​ទៀត ដោយ​ប៉េណាល់ទី នៅ​វគ្គ​ទី ២ មុនពេល​ខ្សែការពារ Raphael Varane ធ្វើ​សម្រេច​គ្រាប់​ដំបូង​ឱ្យ Man United​។

ទោះ​ឈ្នះ​ហ្គេម​ចុងក្រោយ ក្នុងផ្ទះ​ខ្លួនឯង​របស់​ពួកគេ នា​រដូវកាល​នេះ​ក៏ដោយ ក៏​ក្រុម Man United នៅតែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ៦ ក្នុង​តារាង​ក្របខ័ណ្ឌ Premier League ជាមួយ​ការ​នៅសល់ ២ ​ប្រកួត​ទៀត​។ ពួកគេ​កំពុងមាន​គម្លាត​ចំនួន ៥ ​ពិន្ទុ ពី​ក្រុម​នៅ​ទី​កំពូល​ទាំង ៤ ដោយ​គ្មាន​សង្ឃឹម​ច្បាស់​ណាស់ ក្នុង​ការ​បាន​សិទ្ធិ​ទៅ​លេង​ក្របខ័ណ្ឌ Champions League រដូវកាល​ក្រោយ​។

វា​ដូចជា​គាប់​ជួន ដោយ​នៅក្រោម​មេឃ​ពណ៌​ប្រផេះ (​មេឃអ័ព្ទ​) និង​ពេញ​ដោយ​ភ្លៀង ដែល​អ្នកគាំទ្រ​តវ៉ា​ប្រឆាំងនឹង​ម្ចាស់​ក្លិប​សម្អប់​របស់ខ្លួន គឺ​គ្រួសារ​ត្រកូល «Glazers» សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​ជា​លើក​ទី ៣ ​ជាប់ៗ​គ្នា​។ នៅ​ខាងក្រៅ​កីឡដ្ឋាន មុនពេល​ចាប់ផ្តើម​ការប្រកួត អ្នកគាំទ្រ ១ ​ក្រុម​បាន​លើក​បដា​ប្រឆាំង​គ្រួសារ​ត្រកូល Glazer ដុត​គ្រាប់​បែកផ្សែង​ពណ៌​ក្រហម និង​បាន​ស្រែកជេរ​ប្រមាថ​ដល់​ម្ចាស់​ក្លិប​។

អ្នកគាំទ្រ​ផ្សេងទៀត​របស់ ក្រុម Man United ត្រូវបាន​ក្រុមបាតុករ​ជំរុញ​ឱ្យ​ចាក​ចេញពី​កីឡដ្ឋាន ពេល​នៅសល់ ១៧ ​នាទី​នៃ​ការប្រកួត ពោលគឺ ១ ​នាទី តំណាងឱ្យ​រាល់​ឆ្នាំ ដែល​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​អាមេរិក​នាំមុខ​ដោយ​ត្រកូល «Glazers» បាន​ចូលមក​កាន់កាប់​ក្លិប​។ តែ​គំនិត​នោះ​ទទួលបាន​នូវ​ការខកចិត្ត ខណៈ​ដែលមាន​មនុស្ស​មួយចំនួន​ប៉ុណ្ណោះ ដែល​ងើប​ចេញពី​កៅអី​។

មាន​កៅអី​ទំនេរ​ច្រើនជាង​មុន ពេល​ដែល​ក្រុម Man United ដើរ​ទះដៃ ក្រោយ​ការប្រកួត តែ​គ្មាន​សញ្ញា​នៃ​ការមិន​ពេញចិត្ត ចំពោះ​កីឡាករ ដែល​ធ្វើឱ្យ​លទ្ធផល​មិន​បានល្អ​របស់​ពួកគេ​។

លោក Rangnick និយាយថា​៖ «​នោះ​ជាការ​ទម្រង់​លេង​ដ៏ល្អ ១ ក្នុងចំណោម​ទម្រង់​លេង​ដ៏ល្អ​បំផុត​របស់​យើង​ឆ្នាំនេះ​។ វា​គឺជា​នៃ​ទម្រង់​លេង ដែល​យើង​ចង់បង្ហាញ​ទៅកាន់​អ្នកគាំទ្រ​របស់​យើង​»៕ VN