The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Haaland មក​បំពេញ​តាម​តម្រូវការ​របស់ Man City ផ្នែក​ប្រយុទ្ធ និង​កិត្យានុភាព​

Haaland មក​បំពេញ​តាម​តម្រូវការ​របស់ Man City ផ្នែក​ប្រយុទ្ធ និង​កិត្យានុភាព​

Content image - Phnom Penh Post
Haaland លោត​សម្ដែងការអបអរ ក្រោយស៊ុត​ឱ្យ Dortmund នាំ​មុខ Fuerth ២-០ អំឡុង​ការ​ប្រកួត នៅ Bundesliga នាពេលកន្លង​មក​។

Haaland មក​បំពេញ​តាម​តម្រូវការ​របស់ Man City ផ្នែក​ប្រយុទ្ធ និង​កិត្យានុភាព​

ក្រុង​មេនឆេស្ទ័រ​: ក្រុម​មេឃខៀវ Manchester City កំពុង​តែ​ប្រឹង​ប្រែង​ព្យាបាល​របួស​របស់​ពួកគេ ក្រោយ​ធ្លាក់​ដ៏​ឈឺ​ចាប់​មួយ​ផ្សេង​ទៀត ពីចេញ​ពី​ក្របខ័ណ្ឌ Champions League តែដោយ​ការទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រជែង​យក​​ហត្ថលេខា​របស់​ខ្សែ​ប្រយុទ្ធ Erling Haaland ពួកគេ​បាន​សាង​ខ្លួន​ឯង​ជា​គោល​ដៅស៊ុត​បញ្ចូល​ទី​ដ៏​មាន​​ទេព​កោសល្យ​កំពូល​របស់​អឺរ៉ុប។

ភាព​អស្ចារ្យ នៃ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករវ័យ ២១​ឆ្នាំ​រូបនេះ ធ្វើ​ឱ្យ​រូប​គេ​មាន​ជម្រើស ក្នុង​ក្លិប​កំពូលៗ​ប្រចាំ​ទ្វីប​នេះ ដោយសារ​ការ​ទិញ ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា ដែល​បាន​ដឹង​ចំនួន ៦០​លាន​អឺរ៉ូ ($៦៣​លាន) ដែល​នឹង​ធ្វើ​ឱ្យ​រូប​គេ​ចាក​ចេញ​ពី​ក្លិប Borussia Dortmund ក្រោម​តម្លៃ​ទី​ផ្សារ​របស់ខ្លួន​។

ក្រុម​អធិរាជាស Real Madrid ចង់​បាន​កីឡាករ Haaland ធ្វើ​ជា​ដៃ​គូជាមួយ​ខ្សែប្រយុទ្ធ Kylian Mbappe នៅ​ឯ​ទឹក Bernabeu នា​រដូវកាល​ក្រោយ ក្រុម​អ្នក​មាន​បុណ្យ Barcelona បាន​ចាត់​ទុក​ខ្សែប្រយុទ្ធ​អន្តរជាតិ​ន័រវែស​ជា​អ្នក​ស្នង​តំណែង​របស់​ស៊ុបភើស្តារ Lionel Messi ហើយ​ក្រុម Bayern Munich មាន​បំណង​ចង់​​ចូល​ជ្រៀត​ជ្រែក​ជាថ្មី​ម្ដង​ទៀត​ ក្នុង​ការ​ចែចូវ​កីឡាករ​រូប​នេះ ពី​ក្លិប​គូ​ប្រជែង នៅ​ក្របខ័ណ្ឌ Bundesliga របស់​ខ្លួន​។

តែ​យ៉ាងណា កីឡាករ Haaland នឹង​មាន​ឈ្មោះ​ក្នុង​ក្រុម Man City ជំនួស​វិញ នៅ​រដូវកាល​ក្រោយ ដូច​ដែល​ឪពុក​របស់គេ លោក Alf-Inge បាន​ធ្វើ នៅ​ចន្លោះ​ឆ្នាំ ២០០០-២០០៣ អំឡុង​យុគ​សម័យ​ខុសគ្នា​ទាំង​ស្រុង សម្រាប់ក្លិប។

ក្រុម​របស់​លោក Pep Guardiola ឥឡូវ​នេះ កំពុង​ស្ថិត​នៅ​លើ​គែម​នៃ​ការ​ឈ្នះ​ពាន នៃ​ក្របខ័ណ្ឌ Premier League ជាលើក​ទី ៤ ក្នុង​ចំណោម ៥ រដូវកាល តែ​កីឡាករ​ Haaland គឺ​ជា​អ្នក ដែល​​ក្រុម​ Man City ត្រូវ​ការ​យ៉ាង​ខ្លាំង ក្នុង​ការ​មក​ជួយ​បំពេញ​ចន្លោះ​ខ្វះខាត ប្រសិន​បើ​ពួកគេ​ចង់​ឡើង​ដល់​កម្រិត ១​បន្ទាប់​ទៀត​​ ពោល​គឺ​មាន​ខ្សែប្រយុទ្ធ​លំដាប់​ស៊ុបភើស្តារ​។

ការ​ប្រឹង​ប្រែង​ ដើម្បី​នាំ​យក​កីឡាករ Harry Kane មក​ស្នង​តំណែង​របស់ Sergio Aguero បាន​បរាជ័យ កាល​ពី​រដូវក្ដៅ​កន្លង​ទៅ ហើយ​វា​ទំនង​ជា​បាន​ធ្វើ​ឱ្យ​ក្រុម Man City ខាត​បង់​ម្ដង​ទៀត សម្រាប់​ការ​ប្រឹង​ប្រែង​ឱ្យ​បាន​ជោគ​ជ័យ នៅ Champions League​។

បើ​ទោះ​បី​ជា​បានយក​ឈ្នះ​ក្រុម Real Madrid ៤-២ នៅ​ជើង​ទី ១ នៃ​ការ​ប្រកួត ក្នុង​វគ្គ ៤ក្រុម​ចុង​ក្រោយ​របស់​ពួក​គេ ក៏​កូន​ក្រុម​របស់​លោក Pep បានបណ្ដោយ​ឱ្យ​ឱកាស​ងាយ​ៗ​ជា​ច្រើន ក្នុង​ការ​ទទួល​បាន​គ្រាប់​បាល់​រលាយ​បាត់​បង់ ដែល​នាំ​ឱ្យ​ពួកគេ​មិន​អាច​បញ្ចប់​ហ្គេម​ទាំងស្រុង​បាន​ ហើយ​ធ្លាក់​ចេញ​យ៉ាង​គួរ​ឱ្យ​សោក​ស្ដាយ​។​

លទ្ធផល​នោះ បាន​ត្រលប់​មក​លង​បន្លាច​ពួកគេ កាល​ពី​សប្តាហ៍​មុន ខណៈ​ដែល​ក្រុម Real បាន​ទាញ​ខ្លួន​ឯង​ចេញ​ពី​កម្រាល​ឥដ្ឋ​ដ៏​មិន​គួរ​ឱ្យ​ជឿ ដើម្បី​ស៊ុត​បញ្ចូល​ទី ២​គ្រាប់​ផ្ទួន​ៗ ក្នុង​វិនាទី​ចុងក្រោយ នៃជើងទី ២ ហើយ​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ប៉ះ​ជាមួយ​ក្រុម​ហង្សក្រហម Liverpool ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល់​បំផុត​របស់​ក្រុម City សម្រាប់​ការ​ប្រជែង​ពាន​រង្វាន់ Premier League​។

កីឡាករ Haaland រក​បាន​ដល់​ទៅ ២៣​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​តែ ១៩​លើក នៅ Champions League សម្រាប់​ក្រុម Salzburg និង Dortmund​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍