The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​ប្រដាល់​សកល​កម្ពុជា តាំង​ចិត្ត​ប្រជែង​រក​មេដាយ​នៅ​ស៊ីហ្គេម

ក្រុម​ប្រដាល់​សកល​កម្ពុជា តាំង​ចិត្ត​ប្រជែង​រក​មេដាយ​នៅ​ស៊ីហ្គេម

Content image - Phnom Penh Post
ក្រុម​ប្រដាល់​សកល​កម្ពុជា។

ក្រុម​ប្រដាល់​សកល​កម្ពុជា តាំង​ចិត្ត​ប្រជែង​រក​មេដាយ​នៅ​ស៊ីហ្គេម

ភ្នំពេញៈ ​ក្រុម​អត្តពលិក​ឆ្នើម​នៃ​ប្រភេទ​កីឡា​ប្រដាល់​សកល​កម្ពុជា​ចំនួន ៣ នាក់ ក្នុង​ចំណោម​បេក្ខភាព​ ៨ នាក់ ដែល​ត្រូវ​​ប្រកួត​ស៊ីហ្គេម​លើក​នេះ ហើយ​សុទ្ធតែ​ជា​អ្នក​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​​ថៃ និង​ប្រទេស​កូរ៉េ​នោះ បាន​ធ្វើ​ការ​តាំង​ចិត្ត​ថា នឹង​ព្យាយាម​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ប្រជែង​រក​មេដាយ​ជូន​ជាតិ​សម្រាប់​ការ​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ស៊ីហ្គេម​ជា​លើក​ដំបូង​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើកទី​៣១ ឆ្នាំ​ ២០២១ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​វៀតណាម។

នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា កាល​ពី​​ថ្ងៃ​ចន្ទ កីឡាករ ទូច ដាវីដ ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ការ​ប្រកួត Thailand Open International Boxing Tournament 2022 ពេល​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ខេត្ត​ភូកេត ប្រទេស​ថៃ​នោះ បាន​និយាយ​ថា៖​ «​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ ខ្ញុំ​រំពឹង​ថា នឹង​ដណ្តើម​បាន​មេដាយ​អ្វី​មួយ​ជូន​ជាតិ ព្រោះ​យើង​ខំហាត់​ដែរ គឺ​ហាត់​ទាំង​​នៅ​កម្ពុជា ជាពិសេស​នៅ​ថៃ ដែល​ធ្វើ​ឱ្យ​បច្ចេកទេស​របស់​យើង មាន​ការ​កើន​ឡើង ទាំង​ទៅ​លើ​កម្លាំង សុហ្វ និង​ល្បឿន​នៃ​ការ​វាយ​ចេញ»។

បន្ថែម​លើ​នេះ ទូច ដាវីដ បាន​តាំង​ចិត្ត​វ៉ៃ​ងាប់​​ចោល ដើម្បី​ប្រជែង​រក​មេដាយ​ជូនជាតិ ដោយ​រូប​គេ​បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​មើល​ឃើញ​ថា ការ​ប្រកួត​នេះ កីឡាករ​របស់​ម្ចាស់​ផ្ទះ​វៀតណាម ហ្វីលីពីន និង​ថៃ រាង​លេច​ធ្លោ​ជាង​គេ ប៉ុន្តែ​បើ​សិន​ជា​ចាប់​គូ​ប៉ះ​កីឡាករ​ប្រទេស​ទាំង​ ៣ ​នេះ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា ​វ៉ៃ​ងាប់​ចោល ដើម្បី​ប្រជែង​រក​មេដាយ​ជូន​ជាតិ»។

ចំណែក​កីឡាករ នៅ សុខទី បាន​និយាយ​ថា៖​ «​សម្រាប់​ការ​ប្រកួត​នៅ​កូរ៉េ​រយៈពេល​ ១ ​ខែ​​មក​នេះ ឃើញ​ថា ប្លែក គឺ​ប្លែក​កម្លាំង​សុហ្វ បច្ចេកទេស និង​ល្បឿន ព្រោះ​នៅ​ទី​នោះ គេ​ហាត់​​យក​​​សុហ្វ​ខ្លាំង អ៊ីចឹង​ខ្ញុំ​ត្រៀម​រួចរាល់​ហើយ ដើម្បី​ចូលរួម​ប្រកួត​ដណ្តើម​យក​មេដាយ​ជូន​ជាតិ ដោយ​​ខ្ញុំ​មាន​ទំនុក​ចិត្ត​ ៧០ ​​ភាគរយ។ បើ​ទោះបី​ជា នេះ​ជា​លើក​ដំបូង ដែល​ខ្ញុំ​បាន​ទៅ​​ស៊ីហ្គេម ប៉ុន្តែ​ខ្ញុំ​គ្មាន​បារម្ភ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​រីករាយ​ដែល​ទទួល​បាន​ឱកាស​នេះ អ៊ីចឹង​មាន​តែ​តាំងចិត្ត និង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព សម្រាប់​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​លើក​នេះ»។

ទន្ទឹម​នោះ​កីឡាការិនី វី ស្រីស្រស់ បាន​និយាយ​ថា៖​ «ការ​ហ្វឹកហាត់​នៅ​កូរ៉េ​ល្អ​ខ្លាំង ដែល​​ធ្វើ​ឱ្យ​​ខ្ញុំ​មាន​ការ​​កើន​ឡើង​ទៅ​លើ​បច្ចេកទេស និង​កម្លាំង​សុហ្វ ហើយ​វា​ជា​រឿង​ដ៏​ល្អ ដែល​យើង​​បាន​​ដក​ស្រង់​​បច្ចេកទេស​មុន​ការ​ប្រកួត​ស៊ីហ្គេម​នេះ​ ព្រោះ​នេះ​ជា​លើក​ដំបូង ដែល​ខ្ញុំ​បាន​​ទៅ​​ប្រកួត​​ស៊ីហ្គេម ហេតុ​នេះ​ខ្ញុំ​​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ឱ្យ​​បាន​ល្អ ដើម្បី​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ​​របស់​យើង»៕

អត្ថបទគួរចាប់អារម្មណ៍