
លោក Aliou Cisse (ឆ្វេង) គ្រូបង្វឹកនៃក្រុមជម្រើសជាតិសេណេហ្គាល់ និងខ្សែប្រយុទ្ធសេណេហ្គាល់ Krepin Diatta ចូលរួមក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា។ AFP
លោក Aliou Cisse គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានប្រាប់កីឡាករវ័យក្មេងរបស់លោកកាលពីថ្ងៃអាទិត្យថា វាដល់ពេលវេលាដែលពួកគេត្រូវបង្ហាញពីសមត្ថភាពហើយ ក្រោយពីតារាឆ្នើម Sadio Mane ត្រូវបានប្រកាសថា នឹងអវត្តមានក្នុង World Cup។
ប្រធានក្រុមសេណេហ្គាល់ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich រូបនេះ ដែលបានស៊ុតបាល់បញ្ចូលទី៣៣ គ្រាប់ក្នុងការប្រកួតអន្តរជាតិ ៩១ លើក មិនអាចធ្វើឲ្យខ្លួនគេជាសះស្បើយឲ្យទាន់ពេលវេលាឡើយ។
ប៉ុន្តែលោក Cisse នៅតែមានការជឿជាក់លើក្រុមរបស់ខ្លួន នៅមុនពេលការប្រកួត World Cup បើកឆាករបស់ពួកគេ នៅថ្ងៃចន្ទ ទី ២១ ខែវិច្ឆិកា ជាមួយនឹងក្រុមគីឡូធ្ងន់ ហូឡង់។
គ្រូបង្វឹករូបនេះ បានឲ្យដឹងថា៖ «ជាដំបូង ខ្ញុំពិតជាសោកស្តាយចំពោះ Sadio Mane ហើយបន្ទាប់មកចំពោះក្រុមជម្រើសជាតិនេះ ប៉ុន្តែពិតណាស់ វាគឺដោយសារតែបញ្ហាសុខភាពរបស់គេ។ ពិតណាស់ យើងបង្ហាញពីសារសំខាន់របស់ Sadio Mane សម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់។ រូបគេជាកីឡាករសំខាន់ ដែលគ្រូបង្វឹកម្នាក់អាចរៀបចំក្រុមរបស់គាត់ តាមរយៈកីឡាករឆ្នើមៗ»។
លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែក៏មានកក្រុមមួយនៅទីនេះ ដែលមានកីឡាករពោរពេញដោយបទពិសោធន៍ផងដែរ ខណៈដែលកីឡាករវ័យក្មេង ត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញពីថ្វីជើង។ យើងធ្លាប់បានលេងការប្រកួតមុនៗ ដោយគញមាន Sadio Mane រួចមកហើយ»។
លោក Cisse បានបញ្ជាក់ថា ក្រុមម្ចាស់ជើងឯកទ្វីបអាហ្វ្រិករបស់លោក ដែលក៏ត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអេក្វាទ័រ និងម្ចាស់ផ្ទះកាតា ក្នុងពូល A ដែរនោះ មានកីឡាករវ័យក្មេងឆ្នើមៗជាច្រើន៕ AFP