
ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe (ស្តាំ) គ្រប់គ្រងបាល់ ខណៈរូបគេត្រូវបានរំខានដោយអ្នកចាំទីអូស្ត្រាលី Mathew Ryan ក្នុងការប្រកួត World Cup ឆ្នាំ២០១៨។ AFP
ក្រុមម្ចាស់ការពារតំណែងជើងឯក បារាំង នឹងត្រូវការឲ្យខ្សែប្រយុទ្ធ Kylian Mbappe ក្នុងស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតរបស់គេក្នុងប្រទេសកាតា ក្រោយពីបាត់បង់ម្ចាស់ពានបាល់មាស Ballon d’Or គឺខ្សែប្រយុទ្ធ Karim Benzema ដោយសារតែបញ្ហារបួស។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Didier Deschamps កាលពីថ្ងៃចន្ទ ទី ២១ ខែវិច្ឆិកា។
ក្រុមជម្រើសជាតិបារាំង នឹងចាប់ផ្តើមការពារពានរបស់ពួកគេ ក្នុងពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី នៅរាត្រីថ្ងៃអង្គារ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ខណៈដែលពួកគេសម្លឹងរកការបំភ្លេចការត្រៀមខ្លួនប្រកបដោយភាពជ្រួលច្របល់ ដោយសារតែកីឡាករសំខាន់ៗជាច្រើន អវត្តមានដោយសារតែរបួស។ បន្ទាប់មក Benzema បានបង្ខំចិត្តដកខ្លួនចេញ ដោយសារតែរបួសដូចគ្នា កាលពីចុងសប្តាហ៍ថ្មីៗនេះ។
ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid រូបនេះ បានជួបបញ្ហារបួសភ្លៅឆ្វេងរបស់គេ ប៉ុន្តែ រូបគេមិនបានជាប់ជាសមាជិករបស់បារាំងឡើយ ក្នុងពេលពួកគេបានឈ្នះពាន World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ដែលនៅពេលនោះ Mbappe បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ នៅលើឆាកអន្តរជាតិ។
ខ្សែប្រយុទ្ធ Mbappe របស់ក្លិប Paris Saint-Germain មានវ័យត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ បានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup កាលពីនោះ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់១គ្រាប់ ក្នុងពេលបារាំង បានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៤-២ នៅវគ្គផ្តាច់ព្រ័ត្រផងដែរ។
លោក Deschamps បានប្រាប់អ្នកយកព័ត៌មាន ក្នុងទីក្រុងដូហាថា៖ «រូបគេនៅតែជាកីឡាករវ័យក្មេងនៅឡើយ ប៉ុន្តែ គ្រាន់តែអាយុច្រើនជាង ៤ ឆ្នាំមុនបន្តិច ប៉ុន្តែរូបគេបានរូបគេបានធ្វើរឿងសំខានៗជាច្រើនរួចជាស្រេច កាលពី ៤ ឆ្នាំមុន។ ចាប់តាំងពីពេលនោះមក រូបគេមានភាពចាស់ទុំជាងមុន និងមានការទទួលរូបគេជុំវិញពិភពលោកច្រើនជាងមុន»។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe (កណ្តាល) និងមិត្តរួមក្រុមរបស់គេ ចូលរួមក្នុងការហ្វឹកហាត់នៅកីឡដ្ឋាន Al Janoub កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
គ្រូបង្វឹករូនេះបានបន្ថែមទៀតថា៖ «រូបគេមិនមានការទទួលខុសត្រូវក្នុងក្រុមច្រើនជាងដែលរូបគេបានធ្វើពីមុនឡើយ ប៉ុន្តែ រូបគេតែងតែមានសមត្ថភាពដើម្បីបង្កើតឲ្យមានការប្រែប្រួល ហើយយើងត្រូវការសមត្ថភាពនេះ។ រូបគេមានសមត្ថភាពក្នុងការកាត់សេចក្តីក្នុងពេលណាក៏បាន មិនដូចកីឡាករផ្សេងជាច្រើនទៀតឡើយ»។
Mbappe ដែលឈានចូលវ័យ ២៤ ឆ្នាំនៅខែក្រោយនោះ នឹងដឹកនាំក្នុងតំបន់ប្រយុទ្ធរបស់បារាំង ស្របពេលដែលខ្សែប្រយុទ្ធជើងចាស់ Olivier Giroud បច្ចុប្បន្នត្រូវបានរំពឹងទុកថា ក៏នឹងចូលលេងក្នុងជម្រើសទាំង ១១ នាក់ដំបូងផងដែរ។
បើទោះបីកាលពី ៤ ឆ្នាំមុន ក្នុងប្រទេសរុស្ស៊ី Mbappe នៅជាយុជនម្នាក់ក៏ដោយ ប៉ុន្តែបច្ចុប្បន្ន រូបគេក្លាយជាខ្សែប្រយុទ្ធលំដាប់ពិភពលោក និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលរកចំណូលបានខ្ពស់បំផុតក្នុងពិភពលោក ក្រោយពីច្រានចោលការផ្ទេរទៅកាន់ក្លិប Real Madrid និងបានយល់ព្រមលើកិច្ចសន្យាថ្មី ដើម្បីបន្តនៅទីក្រុងប៉ារីស កាលពីដើមឆ្នាំនេះ។
ក្រុមជម្រើសជាតិបារាំង ក៏បានចាប់ផ្តើមយុទ្ធនាការឆ្នាំ ២០១៨ ដោយប៉ះអូស្ត្រាលី ផងដែរ និងត្រូវការការធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅជិតបញ្ចប់ការប្រកួត ដើម្បីកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-១៕ AFP