
ខ្សែបម្រើអន្តរជាតិក្រូអាស៊ី Luka Modric (ឆ្វេង) និងខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi នឹងត្រូវប៉ះគ្នា ពេលក្រុមក្រូអាស៊ី ជួបជាមួយនឹង អាហ្សង់ទីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ AFP
ក្តីសង្ឃឹមនៃការឈ្នះពាន World Cup របស់ខ្សែប្រយុទ្ធ Lionel Messi និងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នៅតែបន្តមាន ប៉ុន្តែ ក្រុមមិនចេះធ្លាក់ចុះកម្លាំង ក្រូអាស៊ី ដែលទទួលបានជំនួយដ៏ធំពីខ្សែបម្រើឆ្នើម Luka Modric កំពុងតែស្ថិតជារនាំងរបស់អាហ្សង់ទីន ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃអង្គារ ទី១៣ ខែធ្នូ ក្នុងទីក្រុងដូហា។
ក្រុជម្រើសជាតិអាហ្សង់ទីន បានស្តារមុខមាត់ពីការចាញ់ដ៏មិននឹកស្មានដល់ក្នុងការប្រកួតបើកឆាករបស់ពួកគេ ក្នុងប្រទេសកាតា ក្រោមស្នាដៃក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត និងបានឈានទៅវគ្គ៤ក្រុមចុងក្រោយ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ កាលពីថ្ងៃសុក្រ ទី៩ ខែធ្នូ។
ក្នុងពេលកំពុងនាំមុខក្នុងលទ្ធផល ២-០ និងទំនងដូចជាត្រូវឈ្នះទៅហើយ បន្ទាប់ពីនាទី ទី៨៣ ក្រោយពី Messi បានជួយឲ្យមិត្តរួមក្រុមខ្លួនរកបាន១គ្រាប់ និងស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី១គ្រាប់ទៀត អាហ្សង់ទីន បានរបូតគ្រាប់បាល់២គ្រាប់នៅជិតបញ្ចប់ការប្រកួត និងត្រូវតែធ្វើការស្រោចស្រង់វិញនៅនាទីបន្ថែម១៥នាទី២ដង នៅមុនពេលយកឈ្នះដោយការស៊ុតបាល់ប៉េណាល់កាត់សេចក្តីក្នុងលទ្ធផល ៤-៣។
ស្ថិតក្រោមជំនួយដ៏ធំពីអ្នកគាំទ្រដ៏ច្រើនកុះករ ដែលបាននាំយកមកជាមួយនឹងនូវក្តីស្រឡាញ់កីឡាបាល់ទាត់ សំឡេងគាំទ្រ និងពណ៌តំណាងឲ្យកីឡដ្ឋាននានារបស់អាហ្សង់ទីន ទៅកាន់ World Cup ឆ្នាំ២០២២ Messi និងមិត្តរួមក្រុមរបស់គេ កំពុងតែចាប់ជឿជាក់ថា ឆ្នាំនេះ គួរតែជាឆ្នាំនៃការឈ្នះពានរបស់ពួកគេហើយ។
អ្នកចាំទី Emiliano Martinez បាននិយាយថា៖ «យើងមានបាល់ យើងមានក្តីស្រឡាញ់ យើងមានបេះដូង ហើយយើងកំពុងតែធ្វើរឿងនេះឲ្យមនុស្សចំនួន៤៥លាននាក់»។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi និងខ្សែបម្រើ Leandro Paredes អបអរ ក្រោយពីក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិហូឡង់ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី។ AFP
ជាមួយគ្នានេះ ការជឿជាក់របស់ប្រធានក្រុមនៃក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្ន បានកើនឡើងនូវការជឿជាក់របស់ខ្លួនមួយកម្រិតទៀត ក្រោយពីឃើញគូប្រកួតដ៏ខ្លាំងរបស់ពួកគេគឺប្រេស៊ីល បានធ្លាក់ចេញពីជុំមុន។
ស្ថិតក្នុងវ័យ៣៥ឆ្នាំ ការប្រកួតលើកនេះ ត្រូវបានចាត់ទុកថា ជាឱកាសចុងក្រោយរបស់ Messi ក្នុងការឈ្នះពាន World Cup ពោលគឺក្នុងរយៈពេល៨ឆ្នាំ ក្រោយពីអាហ្សង់ទីន បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Rio de Janeiro។
តារាឆ្នើមរូបនេះ ពិតជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដណ្តើមយកឱកាសដ៏ល្អនេះ និងរកបានគ្រាប់បាល់បញ្ចូលទីជាលើកដំបូងរបស់គេរួចជាស្រេចក្នុងវគ្គចាញ់ធ្លាក់នៃព្រឹត្តិការណ៍ World Cup ក្រោយពីបានស៊ុតបាល់បញ្ចូលទីក្នុងពេលប្រកួតជាមួយនឹងអូស្ត្រាលី ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅមុនពេលបានស៊ុតបាល់ប៉េណាល់ទី លើក្រុមជម្រើសជាតិហូឡង់។
ការឈ្នះពាន World Cup នឹងបំពេញអាជីពដ៏អស្ចារ្យមួយសម្រាប់ម្ចាស់បាល់មាស Ballon d''Or ៧សម័យកាលរូបនេះ ដែលជាកីឡាករដ៏អស្ចារ្យបំផុតក្នុងកម្រិតក្លិប។
សរុប ញៀននៃភាពធូរស្រាល ចំពោះគេចផុតពីការជួបជាមួយនឹងក្រុមប្រេស៊ីល ក្នុងវគ្គ៤ក្រុមចុងក្រោយ នឹងក្លាយជាកម្លាំងចិត្តដ៏ធំមួយ ក្នុងពេលពួកគេជួបក្រូអាស៊ី ដែលបានទម្លាក់ជើងខ្លាំងមួយនេះ ដោយការស៊ុតបាល់ប៉េណាល់ទី។
Messi បានទទួលស្គាល់ថា៖ «ពួកគេជាក្រុមដ៏ខ្លាំងមួយ ដែលបានប្រកួតស្មើជាមួយនឹងប្រេស៊ីល ប៉ុន្តែ ភាគច្រើន យើងលេងបានល្អជាង»៕ AFP