​ភ្នំពេញៈ​​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៩ (The 19th Asian Games) នៅ​ទី​ក្រុង ​Hangzhou ប្រទេស​ចិន បាន​រៀ​បចំ​ពិធី​បើក​ជា​ផ្លូវ​ការ​យ៉ាង​ឱឡា​រិក​កាល​ពី​យប់​ថ្ងៃទី​ ​២៣ ​ខែកញ្ញា ដោយ​មាន​ប្រតិភូ​កីឡា​ចំនួន ​៤៥​ ប្រទេស​បាន​ចូល​រួម ហើយ​ជា​មួយ​គ្នា​នោះ ​ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះបរម​នាថ នរោត្តម​ សីហ​មុនី ក៏បាន​យាង​ចូលរួម​ជា​ព្រះ​រាជាធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុងការ​ពិធី​បើក​នេះ ​តប​តាម​សេចក្តី​ក្រាប​បង្គំ​សូម​យាង​របស់​លោក ​Xi JinPing ប្រធា​នាធិ​បតី​ចិន ផង​ដែរ​។​

​នៅ​ក្នុង​ពិធី​បើក​ការប្រ​កួត​កីឡា​អាស៊ី ​លើក​ទី​១៩ នេះ ​កម្ពុជា បាន​ដាក់​ប្រតិភូ​កីឡា​ករ កី​ឡាការិនី​ ចំនួន​៤៧​នាក់ ឱ្យ​ចូល​ដង្ហែ​ក្បួន​ជាមួ​យ​បណ្តា​ប្រទេស​ចំនួន​៤៤​ទៀត ដោយ​ក្នុ​ងនោះ​ មាន​នាយ​បេស​កកម្ម​១​នាក់ នាយ​រង​បេសក​កម្ម​ម្នាក់​ ម​ន្ត្រីរដ្ឋបាល​ព័ត៌មាន និង​ពេទ្យ​ ២០​នាក់ ក្រុម​បាល់បោះ​៦​នាក់ បាល់​ទះ​១៥​នាក់ ​យូ​ដូ​ម្នាក់​ និង​គុន​ដាវ​៣​នាក់ ហើយ​កីឡាករ ​បាល់បោះ​ ទេព ឆ​រ៉ា​ត ជា​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឆ្នាំ​២០២៣ ​និង​កីឡា​ការិនី​ឆ្នើម​ផ្នែក​គុន​ដាវ ​ហៃ ស្រី​ស្រស់ ជា​​អ្នក​កាន់​ទង់​ជាតិ ​ចំណែក​លោក ថោ​ង ខុ​ន ប្រធាន​ NOCC និង​លោក​ វ៉ា​ត់ ចំរើន​ ជា​អគ្គ​លេខា​ធិកា​រ NOCC អង្គុយ​នៅ​កន្លែង VIP​។​

​យ៉ាង​ណាមិ​ញ ងាក​មក​ចាប់​អារម្ម​ណ៍​កា​រប្រកួត​ប្រជែង​របស់​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា ចំ​នួន​៥​ប្រភេទ ម​កដ​ល់ពេ​លនេះ ទទួល​បាន​លទ្ធផល​មិន​គាប់​ប្រសើរ​ទេ ដោយ​ក្នុង​នោះ​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​​កម្ពុជា ​បាន​ធ្លាក់​ចេញពី​ការប្រ​កួ​ត​មុនគេ​ តាំងពី​ថ្ងៃទី​២១ ​ខែកញ្ញា​ បន្ទាប់ពី​​ពួកគេ​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ​និង​កូរ៉េខាង​ត្បូង ដោយ​លទ្ធ​ផល​៣​សិត​ដាច់​ (៣-០) ដូចគ្នា​ ក្នុ​ងការ​ប្រកួត​ជម្រុះ​តាម​ពូ​ល​នោះ​។​

​ចំ​ណែក​ការប្រ​កួត​របស់​ក្រុម​ជម្រើសជា​តិ​ទូក​ក្តោង​កម្ពុជា​វិញ​ គឺ​កីឡាករ​ កែវ ភា​រុណ បាន​បញ្ចប់​ការ​ប្រកួត​វិញ្ញាសា​ Men''s Windsurfer RS:X-RS:X ដោយ​ទទួល​បាន​ចំណាត់ថ្នា​ក់​លេខ​៦​ក្រោយ​គេ ក្នុង​ចំណោម​កីឡាករ​ទាំង​៦​នាក់​ រីឯ​កីឡា​ករ ញ៉ូ​វ ចាន់ បាន​បញ្ចប់​ការ​ប្រកួត​វិញ្ញាសា​ Men''s Dinghy-ILCA7 ដោ​យបាន​លេខ​១២ ក្នុ​ងចំ​ណោម​កីឡា​ករ​១៣​នាក់ ហើ​យ​កីឡា​ករ កែវ ភានុ​ន ដែល​ប្រកួត​វិញ្ញា​សា ​Men''s Windsurfing – iQFoil ក៏​ទទួល​បាន​លទ្ធ​ផល​មិន​ល្អ និង​ធ្លាក់​ចេញពី​​ការ​ប្រកួត​នេះ​ដូច​គ្នា​។​

​ស្រដៀង​គ្នា​នេះ ក្រុម​​កីឡាក​រ កីឡាកា​រិនី​ហែល​ទឹក​កម្ពុជា ក៏​ធ្វើ​មិនបា​ន​ល្អ ​សម្រាប់​ការប្រកួ​ត​បើកឆា​ក​របស់​ពួកគេ ​នៅ​ថ្ងៃទី​២៤​ ខែកញ្ញា​ផងដែ​រ ​ដោយ​ក្នុង​នោះ​កីឡាករ ដឺ ឡា​ប៉ា​រ៉ង់ អង់​ត្វ័​ន បាន​ធ្លាក់​ក្នុង​ការ​ប្រកួត​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ​ ដោយ​បាន​លេខ​៧ ក្នុង​ចំណោម​កីឡាករ​៨​នាក់ ដែ​ល​ប្រកួត​ជម្រុះ​ក្នុង Heat 3​ ហើយ ​ដឺ ឡា​​ប៉ា​រ៉ង់ អង់​ត្វ័​ន ក៏បាន​ធ្លាក់​ពី​ការ​ប្រកួត​ហែល​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ​ផងដែរ​ ដោយបា​ន​លេខ​៨​ចុងក្រោយ​គេ ក្នុង ​Heat 3​។​

​ចំណែក​កីឡាក​រ​ហែល​ទឹក មន​ត្រស​ ផាន​សុវណ្ណ​អា​រុន ទទួលបា​ន​ចំណាត់ថ្នា​ក់​លេខ​៥ ក្នុងចំ​ណោម​កីឡា​ករ​៨​នាក់​ ដែល​ប្រកួត​ហែល​សេរី​ចម្ងាយ​១០០​ម៉ែត្រ ក្នុង Heat 2 ហើយ កីឡាកា​រិនី សុខ វរ​ល័ក្ខណ៍ ទទួល​បាន​លេខ​៧ ក្នុង​ចំណោ​ម​កីឡាកា​រិនី​៨​នាក់ ​ដែល​ចូល​ប្រ​កួត​ហែល​កង្កែប ​ចម្ងាយ​៥០​ម៉ែត្រ ក្នុង​ Heat3​។ តែ​ទោះ​យ៉ា​ង​ណា ​ពួកគេ​នៅសល់​​វិញ្ញាសា​​ផ្សេង​ទៀត ដែល​ត្រូវ​ប្រកួត​ប​ន្ត នៅ​ថ្ងៃទី​២៥ ​ខែកញ្ញា​។​

​ដោយ​ឡែក​កីឡាកា​រិនី​គុន​ដាវ​កម្ពុជា ​ម៉ែន ម៉ូ​នី​កា បាន​ចាញ់​គ្រប់​ការ​ប្រ​កួត លើ​វិញ្ញា​សា Womme’s Epee ឯកត្ត​ជន​នារី ​នៅក្នុ​ង Pool 4 ដោយ​ក្នុង​នោះ​បាន​ចាញ់​កីឡា​ការិនី​អារ៉ាប់​រួម​ ដោយ​ពិន្ទុ ​៥-១​ ចាញ់​កីឡា​ការិនី​កូរ៉េខាង​ត្បូង​ ៥-២ ចាញ់​កីឡា​ការិនី​អ៊ូ​ស​បេ​គី​ស្ថាន ​៥-១ និង​ចាញ់​កីឡា​ការិនី​របស់​ជប៉ុន និង​ថៃ ​ដោយ​ពិន្ទុ​ ៥-៣ ដូ​ចគ្នា ​រីឯ​កីឡា​ការិនី ហៃ ស្រី​ស្រស់ ត្រូ​វ​ប្រកួត​វិញ្ញា​សា Women’s Foil ឯកត្ត​ជន នៅ​ថ្ងៃទី​២៥​ ខែកញ្ញា​។​

​ចំណែក​កីឡា​ករ​យូ​ដូ​របស់​កម្ពុជា ​ហ្គូ​ឆ្កូ​វ វូ​ឡូ​ឌី​មៀរ ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម​របស់ខ្លួ​ន​ហើយ ​បន្ទាប់​ពី​បាន​ចាញ់​កីឡា​ករ​របស់​នេ​ប៉ាល់ ​Nep B.K Vikas កាល​ពី​ថ្ងៃទី​២៤​ ខែកញ្ញា​ ហើយ​កីឡាករ​យូ​ដូ​របស់​កម្ពុជា​ម្នាក់​ទៀត​គឺ អូ​ណូ ស៊ីន​តា​រ៉ូ នឹង​ត្រូវ​ប្រកួត​ទម្ងន់​៧៣​គីឡូ​ក្រាម នៅ​ថ្ងៃទី​២៥​ ខែកញ្ញា​ ។​

​គួរ​បញ្ជាក់ថា​ កម្ពុជា បា​ន​បញ្ជូន​ក្រុម​អត្ដ​ព​លិ​ក​ចំនួន​១១៤​នាក់ ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី ​លើក​ទី​១៩ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​ចិន​នេះ ​ដោយ​អ្នក​ទាំង​នេះ​ ត្រូវ​ប្រកួត​ប្រជែង លើ​ប្រភេទ​កីឡា​ចំនួន​១៧ ​រួមមាន​កីឡា​ហែល​ទឹក (​មាន​អ​ត្ដព​លិ​ក​៤​នាក់​) អត្ដ​ព​លកម្ម (១០ នាក់​) វាយ​សី (២​នាក់​) បាល់​បោះ​៣​ទល់​៣ (៤​នាក់​) គ្រី​ក​ឃី​ត (១៥​នាក់​) ទូក​នាគ (១៤ នាក់​) គុន​ដាវ (២​នាក់​) យូ​ដូ (២​នាក់​) ជឺ​ជិត​ស៊ូ (២​នាក់​) កា​រ៉ា​តេ (១០​នាក់​) អុក​ចិន (២ នាក់​) ទូកក្ដោង (៣​នាក់​) តេ​ក្វាន់​ដូ WT (៦​នាក់​) សូ​ហ្វ​តិ​ន្នី​ស (១០​នាក់​) ទ្រី​យ៉ា​ត្លុង (២ នាក់​) បាល់​ទះ​ក្នុង​សាល​បុរស (១២​នាក់​) និង​ក្រុម​ចំបាប់ ​មាន​អ​ត្ដព​លិ​ក​១៤​នាក់​៕