strong>ក្រុង​ប៉ារីស៖ ក្រុមហ៊ុន​បារាំង​បាន​ឱ្យដឹងថា ក្រុមហ៊ុន Brittany Ferries និង​សហរដ្ឋ​អាមេរិក​​បានចាប់ផ្តើម​ផែនការ Regent ដើម្បី​អភិវឌ្ឍ​យាន​ជំនិះ​​សមុទ្រ​អគ្គិសនី​ ដែលមាន​ល្បឿន​លឿន​ អាច​ហោះ​ប៉ប៉្រះ​​លើ​ទឹក​ដើម្បី​​ដឹក​អ្នកដំណើរ​រវាង​ប្រទេស​បារាំង​ និង​អង់គ្លេស។

សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា ​គម្រោង​នេះ​គឺ​ផ្អែកទៅលើ​យាន​ដែល​កំពុង​ត្រូវបាន​បង្កើតឡើង​ដោយ Regent ដែលមាន​មូលដ្ឋាន​នៅក្រុង​​បូ​ស្តុ​ន​ដែល​អាចមាន​សមត្ថភាព​ដឹក​អ្នកដំណើរ​ពី ៥០ ទៅ ១៥០ នាក់​ រវាង​ចក្រភព​អង់គ្លេស​ និង​បារាំង​នៅ​ឆ្នាំ ២០២៨។

ក្រុមហ៊ុន Regent រំពឹងថា​អ្នកដំណើរ​ពាណិជ្ជកម្ម​ដំបូង​នឹងធ្វើ​ដំណើរ​លើ​យាន​អគ្គិសនី​តូច​ជាង​មុន​នៅ​ឆ្នាំ ២០២៥។

តាម​ទ្រឹស្តី​ យន្តហោះ​លើ​សមុទ្រដែលមាន​សមត្ថភាព​ហោះហើរ​បាន​ដល់​ទៅ ២៩០ គីឡូម៉ែត្ រ​ក្នុង ​១ ម៉ោង ឬ​លឿន​ជាង​សាឡាង​ធម្មតា ៦​ ដង​ យាន​ដើរ​ដោយ​ថាមពលអគ្គីសនី​ បាន​កាត់បន្ថយ​ការ​បំ​ភាយ​ដល់​កម្រិត​​សូន្យ។

តាម​ទ្រឹស្តី​ យន្តហោះ​លើ​សមុទ្រដែលមាន​សមត្ថភាព​ហោះហើរ​បាន​ដល់​ទៅ ២៩០ គីឡូម៉ែត្រ​ ក្នុង​ ១ ម៉ោង។

ការធ្វើដំណើរ​ពី Cherbourg ប្រទេស​បារាំង​ទៅកាន់ Portsmouth ក្នុងប្រទេស​អង់គ្លេស​ត្រូវបាន​គេ​ព្យាករណ៍​ថា​ នឹង​ចំណាយពេលត្រឹមតែ​ ៤០ នាទី។

បច្ចុប្បន្នសេវាដឹកជញ្ជូន​ Brittany Ferries បាន​ផ្សព្វផ្សាយ​សេវាកម្ម​ល្បឿន​លឿន​ដែល​ចំណាយពេល​ ៣​​ ម៉ោង។

បច្ចុប្បន្ន​ក្រុមហ៊ុន Brittany ដំណើរការ​នាវា​ចំនួន ១២ នៅលើ​ផ្លូវ​ទឹក​ចំនួន ១៤ រវាង​បារាំង​ចក្រភព ​អង់គ្លេស ​អៀរ​ឡង់ ​និង​អេ​ស្ប៉ា​ញ។

ដូច​ក្រុមហ៊ុន​ទេសចរណ៍​ភាគច្រើន​ដែរ​វា​ត្រូវបាន​រងគ្រោះ​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​រាតត្បាត​ ជាមួយ​ចំនួន​ការ​ជញ្ជូន​អ្នកដំណើរ​ប្រហែល ៧៥០​ ០០០ នាក់ ​កាលពី​ឆ្នាំមុន​ បើ​ប្រៀបធៀប​ទៅនឹង ២,៥​ លាន​នាក់​នៅ​ឆ្នាំ ២០១៩៕ AFP/HR

ការធ្វើដំណើរ​ពី Cherbourg ប្រទេស​បារាំង​ទៅកាន់ Portsmouth ក្នុងប្រទេស​អង់គ្លេស​នឹង​ចំណាយពេលត្រឹមតែ​ ៤០ នាទី។