ក្រុងម៉ូស៊ុល៖ ធ្លាប់តែឃើញ​គំនរ​បាក់បែក​នៃ​ទីក្រុងម៉ូស៊ុល ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាមនៅ​ប្រទេស​អ៊ីរ៉ាក់ ការ​មើល​​​ឃើញ​មនុស្ស​យន្ត​​​ដើរ​ទៅមក​ក្នុង​ភោជនីយដ្ឋាន​មួយ ដើម្បី​បម្រើ​អតិថិជន​ដ៏ក្អាកក្អាយ​ ពិត​ជា​ទិដ្ឋភាព​ដ៏​គួរ​ឱ្យភ្ញាក់ផ្អើល។

«សូម​ស្វាគមន៍», «យើង​សូម​ជូនពរ​ឱ្យទទួលទាន​យ៉ាង​រីករា​យ​ក្នុង​ភោជនីយដ្ឋាន​របស់​យើង», «យើង​រីករាយ​នឹង​​មតិ​របស់​អ្នក​ចំពោះ​គុណភាព​នៃ​សេវាកម្ម» នេះ​ជា​សំឡេង​បន្លឺដោយ​បុគ្គលិក​ដំណើរ​ការ​​​ដោយ​ស្វ័យប្រវត្តិ បញ្ចេញ​ពន្លឺ​ភ្នែក​ក្រហម​ព្រិច​ៗ ចេញពី​រាងកាយ​ដូច​ស្លៀក​រ៉ូប​ពណ៌​​ខៀវ និង​សភ្លឺ​ចែងចាំង។

លោក Rami ChkibAbdelrahman ជា​ម្ចាស់​ភោជនីយដ្ឋាន​ White Fox ដែល​បាន​បើក​ដំណើរការ​កាលពី​ខែមិថុនា បាន​និយាយថា៖ «នៅលើ​កញ្ចក់​ទូរទស្សន៍ អ្នកឃើញ​មនុស្ស​យន្ត និង​តុ​អេក្រង់​ថាច់​ស្គ្រី​ន​នៅក្នុង​ប្រទេស​អារ៉ាប់​រួម អេ​ស្ប៉ា​ញ និង​ជប៉ុន»។

ភោជនីយដ្ឋាន​ស្ថិត​​នៅ​ផ្នែក​ខាងកើត (ច្រាំង​ខាងឆ្វេង​នៃ​ទន្លេទីគ្រីស) នៃ​ទីក្រុងម៉ូស៊ុល​ ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​។ AFP

លោក​បន្ត​ថា៖ «ខ្ញុំ​បាន​​​ព្យាយាម​នាំយក​គំនិត​ទាំងនេះ​មក​កាន់ទីក្រុងម៉ូស៊ុល»។

ម៉ាស៊ីន​បម្រើ​អនាគត​គឺជា​លទ្ធផល​នៃ​បច្ចេកវិទ្យា ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីក្រុង​ភាគ​ខាងជើង ដែលជា​ទីតាំងដ៏​​រឹងមាំ​របស់​ក្រុម​ជី​ហាដ​ រដ្ឋ​អ៊ិស្លាម។

លោក Abdelrahman ដែលមានអាជីពជា​​ទន្តពេទ្យ​​បាន​និយាយថា៖ «យើង​បានឃើញ​គំនិត​នេះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​​ភោជនីយដ្ឋាន​នៃអនាគត​»។

ភោជនីយដ្ឋាន​ស្ថិត​​នៅ​ផ្នែក​ខាងកើត (ច្រាំង​ខាងឆ្វេង​នៃ​ទន្លេទីគ្រីស) នៃ​ទីក្រុងម៉ូស៊ុល​ ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​។ AFP

វេលា​ទទួលទាន​​​អាហារ​ពេល​ល្ងាច អ្នកគាំទ្រ​ភោជនីយដ្ឋាន​នឹង​ទទួលបានអារម្មណ៍​បីដូច​​អវកាសយានិក​អណ្តែត​ក្នុងសាល​រចនា​គំនូរ​​លើ​ជញ្ជាំង​គំរូតាម​ទិដ្ឋភាព​ភព​​​ផែនដី និង​ភព​ផ្សេងទៀត។

ពិ​តាន​មាន​ពន្លឺ​ចែងចាំង​ដោយ​ក្រុម​តារានិករ។ រចនាប័ទ្មលម្ហអវកាសក្នុងភោជនីយដ្ឋាន​​​ ផ្តល់ឱ្យ​អតិថិជន​នូវ​អារម្មណ៍​នៃ​ការ​សម្លឹងមើល​តាម​ច្រកទ្វារ​នៃ​យានអវកាស​មួយ។

ប៉ុន្តែ​ភាព​ទាក់ទាញ​របស់​ភោជនីយដ្ឋាន​ ​នៅតែ​ជា​មនុស្សយន្ត​ ២​​គ្រឿង បង់កន្សែង ធ្វើដំណើរ​សន្សឹមៗ​លើ​គន្លង​ដូច​ផ្លូវ​រថភ្លើង​ដើម្បីលើកថាសអាហារ​​បម្រើភ្ញៀវ​ដល់តុទទួលទាន។

កូនក្មេង​នាំ​គ្នា​រត់​មក​ថត​ជាមួយ​មនុស្ស​យន្តអ្នករត់តុភោជនីយដ្ឋាន កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ​ឆ្នាំ២០២១។ AFP

នៅពេលមនុស្ស​យន្ត​ដើរ​មក​ជិត កាមេរ៉ា​ស្មា​ត​ហ្វូ​ន​តម្រង់មក​ថត ខណៈ​​ក្មេងៗរត់​មក​ឈរ​ជិត​អ្នករត់តុ​ស្វ័យ​ប្រវត្តិ​ ដើម្បី​ថតរូប​អនុស្សាវរីយ៍។

លោកAbdelrahmanបាន​បន្ថែមថា ​អ្វី​គ្រប់យ៉ាង​នៅក្នុង​ភោជនីយដ្ឋាន​គឺ​ឌីជីថល រួមទាំង​តុ ១៥ មាន​បំពាក់​អេក្រង់ប៉ះបញ្ជាលើបញ្ជីរាយនាមមុខម្ហូប។

យ៉ាងណាមិញ មនុស្ស​មិនត្រូវ​បាន​ជំនួស​ទាំងស្រុង​ដោយ​ម៉ាស៊ីន​នោះ​ទេ។

ភោជនីយដ្ឋាន​ស្ថិត​​នៅ​ផ្នែក​ខាងកើត (ច្រាំង​ខាងឆ្វេង​នៃ​ទន្លេទីគ្រីស) នៃ​ទីក្រុងម៉ូស៊ុល​ ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​។ AFP

អ្នករត់​តុ​វ័យក្មេង​៤​​នាក់​កំពុង​រវល់​រើស​ចាន​ពី​ថាស​របស់​មនុស្ស​យន្ត ហើយ​ដាក់​វា​នៅលើ​តុ។

ស្ថិត​ក្នុង​ចំណោមអតិថិជន​ដ៏ច្រើន លោក Bashar Mahmud ដែល​មក​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​ភរិយា បាន​ឆ្លៀត​ដក​កាមេរ៉ា​ថត​រូប​សែលហ្វ៊ីញញឹម​ជាមួយ​មនុស្ស​យន្ត។

ជាងដែក​វ័យ ៥០​ឆ្នាំ​ដែលមាន​ពុកចង្កា​ល្បាយអាចម៍ខ្លា​រូបនេះ បាន​​ប្រាប់ថា៖ «ខ្ញុំ​ធ្លាប់​ទៅដើរលេង​ក្រៅប្រទេស ហើយ​ខ្ញុំ​មិនដែល​ឃើញ​អ្វី​ដូចនេះ​ទេ។ នេះ​មនុស្សយន្ត​រត់តុ​​នៅប្រទេស​អ៊ីរ៉ាក់យើង មិនមែន​នៅ​ប្រទេស​តួកគី ហ្ស៊​កដា​នី ឬ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​ទេ»៕ AFP

ភោជនីយដ្ឋាន​ស្ថិត​​នៅ​ផ្នែក​ខាងកើត (ច្រាំង​ខាងឆ្វេង​នៃ​ទន្លេទីគ្រីស) នៃ​ទីក្រុងម៉ូស៊ុល​ ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​។ AFP