The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​ស្វ៊ី​ស​ ផលិត​រ៉ូ​បូត​ចម្អិនម្ហូប​ប្រចាំ​ជាតិ​ស្វ៊ី​ស​បង្ហាញ​នៅ​ក្រុងប៉ារីស​

យុវជន​ស្វ៊ី​ស​ ផលិត​រ៉ូ​បូត​ចម្អិនម្ហូប​ប្រចាំ​ជាតិ​ស្វ៊ី​ស​បង្ហាញ​នៅ​ក្រុងប៉ារីស​

Content image - Phnom Penh Post
រ៉ូបូត​ចាប់់​ចំណិត​នំប៉័ង​ជ្រលក់​ទឹកឈីស ដែល​កូរ​ផ្សំគ្រឿង​រួចជាស្រេច។ រូបថត AFP

យុវជន​ស្វ៊ី​ស​ ផលិត​រ៉ូ​បូត​ចម្អិនម្ហូប​ប្រចាំ​ជាតិ​ស្វ៊ី​ស​បង្ហាញ​នៅ​ក្រុងប៉ារីស​

​ក្រុង​ប៊េ​ន: មុខម្ហូប​ប្រចាំ​ជាតិ​ស្វ៊ី​ស គឺ Fondue ជា​អាហារ​រម្ងាស់​ឈី​ស ពេលនេះ​អាចធ្វើ កូរ និង​បម្រើ​ដោយ​រ៉ូ​បូត ដែល​អរគុណ​ដល់​ភាព​វៃឆ្លាត​នៃ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​បំផុត​។

​ក្រុមការងារ​ជនជាតិ​ស្វ៊ី​ស បាន​បំពេញការងារ​អស់​រយៈពេល​ជា​យូ​រលើ​ការបង្កើត​រ៉ូ​បូត Bouebot ដែល​អាច​ជំនួស​កិច្ចការ​ប្រពៃណី​ប្រទេស​នៅ​ជួរ​ភ្នំ Alpine មួយ​នេះ​។

​នៅ​ខាងក្រៅ​ជ្រលង​ផ្ទាំង​ទឹកកក Rhone ដែល​ខណ្ឌ​ចែក​តំបន់ Wallis ភាគខាងត្បូង​ប្រទេស​ស្វ៊ី​ស ខ្យល់​​ជំនោរ​ភ្នំ​ដ៏​សែន​ត្រជាក់​ដែល​បោកបក់​ពី​កំពូលភ្នំ​ពោរពេញ​ដោយ​ទឹកកក​។

​ប៉ុន្ដែ​នៅ​ស្នាក់ការ​កណ្ដាល​ក្រុមហ៊ុន Workshop 4.0 ក្នុង Sierre នៅ​ខាងក្រោម​រី​សត​ស្គី Crans-Montana ខ្យល់​មាន​សីតុណ្ហភាព​ក្ដៅ​ភាយ​ពី​ម៉ាស៊ីន​របស់​រ៉ូ​បូត Bouebot និង​ជាប់​ក្លិន​ឈី​ស​ខាប់​។

​រ៉ូ​បូត​ត្រៀម​បង្ហាញ​វត្ដ​មាននៅ​ពិព័រណ៍​កសិកម្ម​អន្ដរជាតិ​ក្រុងប៉ារីស ជា​ព្រឹ​ត្ដិ​ការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ម្ហូបអាហារ​ដ៏​ធំ ​១ ​ក្នុង​ពិភពលោក ដែល​រៀបចំឡើង​ពីថ្ងៃ​ទី ២៦ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៦ ខែមីនា​។

​រ៉ូ​បូត Bouebot យកឈ្មោះ​តាម​លំនាំ​ក្មេងប្រុស​ម្នាក់ ដែល​ចំណាយ​ពេលវេលា​នៃ​រដូវក្ដៅ​ក្នុងផ្ទះ​ឈើ​នៅតាម​ជើងភ្នំ និង​ជួយ​អ្នក​ចិញ្ចឹមសត្វ ដោយ​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ប្រមូល​ផល​ទឹកដោះ​មក​ផលិត​ឈី​ស​។​

Content image - Phnom Penh Post
ស្ថាបនិក​រ៉ូបូត​ Bouebot ដែល​អាច​ចម្អិន​អាហារ​ប្រពៃណីស្វ៊ីស។ រូបថត AFP

​រ៉ូ​បូត​អាច​កូរ​ឈី​ស​ក្នុង​ល្បឿន ៦ ​កម្រិត​។ វា​លាយ​ស្រាស​ក្នុង​បរិមាណ​សមល្មម​ទៅក្នុង​ឆ្នាំង​មាន​ដង​កាន់ រួច​ដាក់​វា​នៅក្រោម​ដែកឈូស​ឈី​ស​។

​នៅលើ​ម៉ាស៊ីនកម្ដៅ រ៉ូ​បូត Bouebot ធ្វើ​កិច្ចការ​កូរ​រំលាយ​ឈី​ស លាង​ស្លាបព្រា រោយ​គ្រឿងផ្សំ ចោះ​នំប៉័ង និង​ជ្រលក់​ទឹក​ឈី​ស​ជាដើម​។​

​បញ្ហា​ប្រឈម​គឺ​ដៃ​រ៉ូ​បូត​ពិបាក​នឹង​លៃលក​ចាប់​កាន់​វត្ថុ​ពុំមាន​រូបរាង​ជាក់លាក់​ដូចជា​ដុំ​ឈី​ស និង​គ្រឿងផ្សំ​មាន​ទម្រង់​ច្រើន​សណ្ឋាន​។​

​គម្រោង​ទាំងមូល​មានតម្លៃ​ចន្លោះ​ពី ២៥​ ម៉ឺន ទៅ ៣០ ​ម៉ឺនហ្វ្រង់​ស្វ៊ី​ស (២៧ ​ម៉ឺន ទៅ​ជាង ៣២ ​ម៉ឺន​ដុល្លារ​) ដោយ​គ្រាន់តែ​ដៃ​រ៉ូ​បូត​តែមួយ​ក៏មាន​តម្លៃ ៨ ​ម៉ឺនហ្វ្រង់​ស្វ៊ី​ស​ផងដែរ​។

​សហ​នាយក Workshop 4.0 លោក នី​កូ​ឡាស ហ្វុ​ង​ធៀន អាយុ ៣០​ ឆ្នាំ ដែល​ពាក់មួក​បេស​បលព​ណ៌​ខ្មៅ រំលេច​ពាក្យ «​ចំណង់​ចំណូល​ចិ​ត្ដ​ឈី​ស​» និយាយថា ការផលិត​រ៉ូ​បូត Bouebot ត្រូវ​ចំណាយពេល ២​ ឆ្នាំ​។

​លោក​បន្តថា​៖ «​យើង​ចង់​បង្កើត​គម្រោង ​១ ដែល​រួមបញ្ចូល​ភាព​ច្នៃ​​ប្រឌិត​ជាមួយ​ប្រពៃណី​ស្វ៊ី​ស ហើយ​មុខម្ហូប Fondue គឺជា​ជម្រើស​ដ៏​ស័ក្ដិសម​បំផុត​។ សម្រាប់​ស្វ៊ី​ស Fondue គឺជា​និ​មិ​ត្ដ​រូបតំណាង​ជាតិ​។ វា​ក៏​ពាក់ព័ន្ធ​នឹង​ផ្លូវ​អារម្មណ៍ ពីព្រោះ​វា​ជា​ផ្នែក​ ១ ​នៃ​អត្ដ​សញ្ញាណ​របស់​យើង ឬក៏​ជា​ចំណេះដឹង​មួយ​»៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍