
បច្ចេកវិទ្យាចុងក្រោយបង្ហាញនៅក្រុងបាសេឡូណា រួមមានឆ្កែយន្ត។ រូបថត AFP
ក្រុងបាសេឡូណា: ក្រុមហ៊ុនផលិតទូរស័ព្ទ និងក្រុមហ៊ុនទូរគមនាគមន៍បានបង្ហាញឧបករណ៍ និងការច្នៃប្រឌិតជាបន្តបន្ទាប់នៅឯការជួបជុំគ្នាដ៏ធំបំផុតរបស់ឧស្សាហកម្មបច្ចេកវិទ្យានៅក្រុងបាសេឡូណា។
រ៉ូបូតក្រឡុកស្រាដំណើរការ 5G និងធ្វើការ ២៤ ម៉ោង ក្នុង ១ ថ្ងៃ រ៉ូបូត Kime ចេះក្រឡុកស្រា អាចនិយាយច្រើនភាសា និងទទួលអតិថិជនយ៉ាងរួសរាយបំផុត។
ជាមួយតម្លៃលក់ដ៏ខ្ពស់ រ៉ូបូតក្រឡុកស្រាត្រូវបានបង្កើតឡើងដោយក្រុម បច្ចេកវិទ្យាអាហារ របស់អេស្ប៉ាញ Macco Robotics។
ក្រុមហ៊ុនបាននិយាយថា នៅក្នុងពេលវេលាដែលរងផលប៉ះពាល់ដោយ Covid-19 នេះ បុគ្គលិកមនុស្សយន្តមានអត្ថប្រយោជន៍បន្ថែម ១ ទៀត លើដៃគូប្រកួតប្រជែងជាបុគ្គលិកមនុស្ស គឺកាត់ផ្ដាច់ទំនាក់ទំនងដែលមិនចាំបាច់ និងបន្ថយហានិភ័យនៃការចម្លងរោគ។
ឌីស្កូនិម្មិតគ្មានការតម្រង់ជួរ និងគ្មានសន្តិសុខយាមនៅច្រកទ្វារទៀតទេ។ គ្រាន់តែជាកាសស្តាប់និម្មិត និងបទភ្លេងដែលកំពុងពេញនិយម អ្នកអាចត្រូវបាននាំអារម្មណ៍ទៅដល់ក្លិបកម្សាន្តភ្លាមៗ។
ប្រតិបត្តិករកូរ៉េខាងត្បូង SK Telecom ផ្ដល់ឱ្យអតិថិជននូវបទពិសោធដ៏រស់រវើក ជាមួយការក្ដាប់ដៃចង្កឹះលេខ និងបាល់ឌីស្កូដ៏ធំសម្បើមនៃពិភពនិម្មិត metaverse។
ការប្រណាំងរថយន្តពីចម្ងាយធ្លាប់ឆ្ងល់ទេថា តើការបើករថយន្តពេលកំពុងអង្គុយបញ្ជាចង្កូតពីចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ ពីទីតាំងជាក់ស្ដែង នោះមានអារម្មណ៍បែបណា?
ប្រតិបត្តិករបារាំង Orange កំពុងបង្ហាញបច្ចេកវិទ្យាកម្សាន្តពីចម្ងាយនេះ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត 5G ជំនាន់ក្រោយ។
Vrombr ជាហ្គេមទូរស័ព្ទបង្កើតឡើងដោយ Polyptik ដែលអនុញ្ញាតឱ្យអ្នកបើកបរនៅក្រុងបាសេឡូណាទទួលបទពិសោធនៅទីលានប្រណាំងរថយន្តក្រុងប៉ារីស។

រ៉ូបូតក្រឡុកស្រា អាចនិយាយច្រើនភាសា និងរួសរាយដាក់អតិថិជន។ រូបថត AFP
សាកថ្មលឿន និងថាមពលបៃតងក្រុមហ៊ុនជាច្រើនបានបង្កើតឆ្នាំងសាកស្មាតហ្វូនក្នុងលឿនបំផុតនៅលើពិភពលោក។
ក្នុងក្រុមហ៊ុន Realme បានដាក់បង្ហាញប្រព័ន្ធសាកថ្ម ១៥០ វ៉ាត់សម្រាប់ GT Neo 3 ដែលនឹងអនុញ្ញាតអ្នកប្រើប្រាស់បញ្ចូលថ្មឡើងវិញដល់ ៥០ ភាគរយក្នុងរយៈពេលត្រឹមតែ ៥ នាទី។
គូប្រជែងរបស់ខ្លួន Oppo បានសន្យាពីសមត្ថភាពសាកថ្មពេញ ១០០ ភាគរយក្នុងរយៈពេល ៩ នាទី ដោយបច្ចេកវិទ្យា Supervooc ២៤០ វ៉ាត់របស់ខ្លួន។
ងាកមកមើលជម្រើសបៃតងវិញ ក្រុមហ៊ុនជប៉ុន PJP Eye បានបង្ហាញគំរូដើមនៃថាមពលថ្មសរីរាង្គ ដោយប្រើកាបូនផលិតពីកប្បាសជំនួសឱ្យវត្ថុធាតុដើមពីលោហៈ។
Inketsu Okina នាយកក្រុមហ៊ុនពន្យល់ថា៖ «បច្ចេកវិទ្យានេះធ្វើឱ្យថ្មរបស់យើងមានអាយុកាលយូរ និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបោន»។
ឆ្កែយន្តជើងរបស់វាទាប តួរបស់វាពោរពេញដោយឧបករណ៍ចាប់សញ្ញា និងមីក្រូហ្វូន។ ឆ្កែយន្តអាចដើរទៅជិតម្ចាស់វា ព្រុស លើកដៃសំពះ ហើយថែមទាំងឈរយាមទៀតផង។
ទោះបីជាខួរក្បាលរបស់វានៅតែស្ថិតក្នុងដំណាក់កាលពិសោធក៏ដោយ ក៏ក្រុមហ៊ុន Xiaomi បានដាក់លក់ វាបានចំនួន ១ ០០០ ក្បាលរួចហើយនៅប្រទេសចិន ក្នុងតម្លៃដ៏ថោកត្រឹមតែ ១ ៦០០អឺរ៉ូ ឬ (១ ៨០០ ដុល្លារ) ក្នុង ១ ក្បាល៕ AFP/HR