ក្រុងជីស៊ីណូ៖ គូស្នេហ៍​យុវវ័យ និង​ក្រុម​គ្រួសារ​នាំ​គ្នាកាច់​រាង​​ថតរូប​ ពេល​ព្រះអាទិត្យ​ចាប់​ផ្ដើម​បន្ទាប​ខ្លួន​លើ​វាល​ផ្កា​ឡាវេនឌ័រ​របស់​ម្ចាស់​កសិដ្ឋាន​ អាឡេចស៊ី កាហ្សាស ខាងក្រៅ​ក្រុង​ជីស៊ីណូ នៃ​សាធារណរដ្ឋ ម៉ុលដាវី។

កសិករ​វ័យ ៤០ ​ឆ្នាំ បាន​ប្រាប់​ AFP ថា​៖ «​ពេល​សួន​ឡាវេនឌ័រ​ចេញ​ផ្កា​ដំបូង យើង​មើល​ឃើញ​ពីភាព​អស្ចារ្យ​នៃ​កម្រាល​ព្រំ​ពណ៌ស្វាយ បន្ថែម​ដោយ​ភ្ញៀវ​ដ៏​ច្រើន​សន្ធឹក។ វា​ហាក់​បីដូចជា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​បំផុត​សម្រាប់​ការ​ថតរូប។ យើង​អត់​មាន​ផែន​ការ​នេះ​ទេ​ពីមុន​មក​»។

លោក កាហ្សាស ដែល​បាន​ដាំ​ផ្កា​ឡាវេនឌ័រ​ដំបូង​ក្នុង​ឆ្នាំ ​២០១៥ ស្ថិត​ក្នុង​ចំណោម​កសិករ​ដ៏​ច្រើន​ក្នុង​សាធារណរដ្ឋ​ ម៉ុលដាវី ដែល​និយម​បង្ក​បង្កើន​ផល​រុក្ខជាតិ​មាន​ក្លិន​ពិដោរ​ ដែល​ការ​ប្រមូល​បាន​បញ្ចប់​ស្របពេល​នៃ​ការ​​​ដួល​រលំ​នៃ​របប​សហភាព​សូវៀត។

សួន​ផ្កា​ឡាវេនឌ័រ​ក៏អាច​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ ដែល​និយម​ផ្ដិត​យក​រូបភាព​ស្រស់​ស្អាត​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ AFP

ការ​វិល​មក​វិញ​នូវ​កម្រាល​ព្រំ​ឡាវេនឌ័រ​ស្ថិត​ក្នុង​ប្រទេស​តូចមួយ​ក្បែរ​ព្រំដែន​រ៉ូមានី បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មិន​ត្រឹម​តែ​ទេសចរ​ក្នុង​ស្រុក ដែល​ស្រេក​ឃ្លាន​បង្អួត​រូបភាព​លើ​បណ្ដាញ​សង្គម​តែ​នៅ​​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ក្រុមហ៊ុន​សម្អាងកាយ​សកល​លោក​ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប​ខាង​លិច​ផង​ដែរ។

លោក​បាន​និយាយថា ក្រុមហ៊ុន​ចំណូល​ថ្មី​ពី ៥ ទៅ ៦ ត្រៀម​ផែនការ​ដាំ​ផ្កា​ឡាវេនឌ័រ​នេះ​រៀង​រាល់​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ផលិតផល​ប្រេង​ឡាវេនឌ័​ររបស់​ម៉ុលដាវី កើន​ឡើង​ទ្វេរ​ដង​ក្នុង​ឆ្នាំ​២០២១ រហូត​ដល់​ ២០​តោន​ បើ​ធៀប​នឹង​តួលេខ ២០ ​ឆ្នាំ​មុន។

ប៉ុន្ដែ​វានៅ​ចាញ់​អំឡុង​ឆ្នាំ ​១៩៨៩ នៅពេល​ប្រទេស​តូច​នេះ​ផលិត​ប្រេង​ផ្កា​រហូត​ដល់ ១៨០ ​តោន។

ភាពអស្ចារ្យ​នៃ​កម្រាល​ព្រំ​ពណ៌ស្វាយ បន្ថែម​ដោយវត្តមាន​​ភ្ញៀវហូរហែ​មក​ថត​រូបអនុស្សាវរីយ៍។ AFP

លោក អាឡិចសាន់ដ្រូ បាដារូ ប្រធាន​សមាគមន៍​កសិករ​ដាំ​ឡាវេនឌ័រ បាន​និយាយថា សមាជិក​របស់​ខ្លួន​បាន​នាំ​ចេញ​ផលិតផល​ប្រេង​ ៩៩ ​ភាគរយ​ទៅកាន់​សហភាព​អឺរ៉ុប ជាពិសេស អាល្លឺម៉ង់ និង​ទៅកាន់​ប្រទេស​ផលិត​ល្បី​ឈ្មោះពីរ​ទៀត​គឺ បារាំង និង​ប៊ុលហ្គារី។

ប្រេងឡាវេនឌ័រ ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​សម្អាងកាយ​ ហើយ​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់​របស់​វា​ត្រូវបាន​ប្រើ​សម្រាប់​បន្ធូរ​បន្ថយ​ភាព​តានតឹង​ ដែល​គេជឿថា វា​អាច​បំបាត់​អាការ​ថប់​បារម្ភ និង​គេង​​មិន​លក់។

ទន្ទឹង​នឹង​នេះ សួន​ផ្កា​ឡាវេនឌ័រ​ក៏អាច​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ ដែល​និយម​ផ្ដិត​យក​រូបភាព​ស្រស់​ស្អាត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត។

សួន​ផ្កា​ឡាវេនឌ័រ​ក៏អាច​រក​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ ដែល​និយម​ផ្ដិត​យក​រូបភាព​ស្រស់​ស្អាត​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ AFP

លោក កាហ្សាស ដែល​សួន​ផ្កា​របស់​លោក​មាន​ទំហំ ជាង ២៤​ ហិកតា បាន​និយាយថា លោក​គិត​លុយ​ពី​ភ្ញៀវប​ប្រមាណ ៣​ដុល្លារ​សម្រាប់​ការ​ដើរ​លេង​ក្នុង​សួន​ផ្កា។

ចំពោះ​វិសាល​ភាព លោក​នៅ​មើល​ឃើញ​លទ្ធភាព​នៃការ​ពង្រីក​សួន​បន្ថែម​ទៀត។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្ដែ​ដំបូង យើង​ត្រូវ​ឱ្យ​ប្រាកដ​ថា យើង​ត្រូវ​ផលិត​នូវ​ផលិត​ផល​គុណភាព​ខ្ពស់​ក្នុង​កម្រិត​ស្ដង់ដារ​អន្ដរជាតិ​»៕ AFP/HR

ភាពអស្ចារ្យ​នៃ​កម្រាល​ព្រំ​ពណ៌ស្វាយ បន្ថែម​ដោយវត្តមាន​​ភ្ញៀវហូរហែ​មក​ថត​រូបអនុស្សាវរីយ៍។ AFP

ប្រេងឡាវេនឌ័រ ត្រូវបាន​ប្រើ​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​សម្អាងកាយ​។ AFP

ភាពអស្ចារ្យ​នៃ​កម្រាល​ព្រំ​ពណ៌ស្វាយ បន្ថែម​ដោយវត្តមាន​​ភ្ញៀវហូរហែ​មក​ថត​រូបអនុស្សាវរីយ៍។ AFP

​ក្លិន​ដ៏​ឈ្ងុយ​ឈ្ងប់​របស់​វា​ត្រូវបាន​ប្រើ​សម្រាប់​បន្ធូរ​បន្ថយ​ភាព​តានតឹង​ ដែល​គេជឿថា វា​អាច​បំបាត់​អាការ​ថប់​បារម្ភ និង​គេង​​មិន​លក់។ AFP