ក្រុងហាណូយ៖ នៅដើមខែ​វិច្ឆិកា ផ្កា​ម៉ារីហ្គោលស៍​ពណ៌​លឿង​ ឬ​ផ្កា​ឈូក​រ័ត្ន​ម៉ិកស៊ិក​នៅ​ជុំវិញ​បរិវេណ​ភ្នំភ្លើង​ឆូដាងយ៉ា ភាគកណ្ដាល​តំបន់​ខ្ពង់រាប ចាប់​ផ្ដើម​រីក​ស្គុះ​ស្គាយ ដោយ​វាបាន​អន្ទងចិត្ដ​អ្នក​ឡើង​ភ្នំ​ជា​យុវវ័យ​ អ្នក​ថតរូប​ផង​ដែរ។

ភ្នំភ្លើង ឆូ​ដាង​យ៉ា មាន​ន័យ​ថា «ខ្ញី​ព្រៃ» ជាភាសា​តំបន់ លែង​មាន​សកម្មភាព​ផ្ទុះ​កក្រើករាប់​លាន​ឆ្នាំ​មក​ហើយ​។ វា​ស្ថិត​នៅ​ក្នុង​ភូមិ​អ៊ីឡា ហ្គ្រី ឃុំ​ឆូដាងយ៉ា ស្រុក​ឆូប៉ា ខេត្ដ​ហ្គៃឡៃ ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ភាគ​ខាង​ទីក្រុង​ប្លៃគូ​។

នៅលើ​ដំណើរ​ទៅកាន់​តំបន់​ទេសភាព​នោះ ភ្ញៀវ​នឹង​ឆ្លង​កាត់​បឹង​បៀនហូ ជា​គោលដៅ​ទេសចរណ៍​ដ៏ពេញ​និយម​មួយ​ទៀត​ក្នុង​ខេត្ដ​ហ្គៃឡៃ ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ ដូចជា​ចម្រៀង​និមិត្ដរូប ដូយ ម៉ែត ក្លៃគូ (កែវភ្នែក​ក្លៃគូ​)​។

សម្រស់​កម្រាល​ព្រំ​ពណ៌​លឿង​ ដែល​រីក​ស្គុះ​ស្គាយ​គ្រប់​ៗ​ដើម​ចាប់​ពី​ជើង​ភ្នំ​ ផ្លូវ​ដើរ​ទៅកាន់​កំពូល​។ VNS

ទៅដល់​ទីឋាន​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ភ្ញៀវ​ហាក់​មាន​អារម្មណ៍​ស្រឡាំង​កាំង​នឹង​សម្រស់​កម្រាល​ព្រំ​ពណ៌​លឿង​ ដែល​រីក​ស្គុះ​ស្គាយ​គ្រប់​ៗ​ដើម​ចាប់​ពី​ជើង​ភ្នំ​ ផ្លូវ​ដើរ​ទៅកាន់​កំពូល​។

យោងតាម​អ្នក​ឡើង​ភ្នំ​ម្នាក់ វា​ត្រូវការ​ពេល​ ២​០នាទី​ក្នុង​ការ​ដើរ​ឡើង​ទៅកាន់​មាត់​រណ្ដៅ​ភ្នំភ្លើង​ឆូដាងយ៉ា តែ​វា​ពិត​ជាមានតម្លៃ​ណាស់​ ពេល​ទេសចរ​ត្រូវបាន​ផ្ដល់​ត្រឡប់​មកវិញ​នូវ​ភាព​ស្រស់ត្រកាល​នៃ​បុប្ផា​ភ្នំ​ អមដោយ​ព្រៃឈើ​ដែល​តុបតែង​លម្អ​សួន​ផ្កា​នេះ​។

ដើម​ផ្កា​ម៉ារីហ្គោល គឺជា​រុក្ខជាតិ​អម្បូរ​ផ្កាឈូក​រ័ត្ន។ វា​ដុះ​នៅ​ក្នុង​ព្រៃ និង​ត្រូវបាន​ប្រទះ​ឃើញ​សម្បូរ​នៅតាម​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​ ជាទីដែល​មាន​អាកាសធាតុ​ត្រជាក់​៕ VNS/HR

សម្រស់​កម្រាល​ព្រំ​ពណ៌​លឿង​ ដែល​រីក​ស្គុះ​ស្គាយ​គ្រប់​ៗ​ដើម​ចាប់​ពី​ជើង​ភ្នំ​ ផ្លូវ​ដើរ​ទៅកាន់​កំពូល​។ VNS

ដើម​ផ្កា​ម៉ារីហ្គោល គឺជា​រុក្ខជាតិ​អម្បូរ​ផ្កាឈូក​រ័ត្ន។ វា​ដុះ​នៅ​ក្នុង​ព្រៃ និង​ត្រូវបាន​ប្រទះ​ឃើញ​សម្បូរ​នៅតាម​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​។ VNS

នៅដើមខែ​វិច្ឆិកា ផ្កា​ម៉ារីហ្គោលស៍​ពណ៌​លឿង​ ឬ​ផ្កា​ឈូក​រ័ត្ន​ម៉ិកស៊ិក​នៅ​ជុំវិញ​បរិវេណ​ភ្នំភ្លើង​ឆូដាងយ៉ា។ VNS