ក្រុង​ហូជីមិញ៖ ខេត្ដ​តាម​ដីសណ្ដ​ទន្លេ​មេគង្គ សុក ត្រាង មាន​អារាម​ខ្មែរ​រាប់​រយ​ តែ​វត្ដ​មហាទុប សាឡុន និង​ដាយអ៊ំពូ ត្រូវបាន​ចាត់​ទុក​ជា​អារាម​ស្រស់​ស្អាត​បំផុត។

អារាម សុកត្រាង ស្ថិត​នៅ​ចុង​ផុត​នៃ​ទន្លេហ៊ួ ជា​ដៃ​ទន្លេ​មេគង្គ សូម្បី​ទៅដោយកេរដំណែល​វប្បធម៌​របស់​​ជនជាតិដើមភាគ​តិចចិន គិញ ខ្មែរ និង​ចាម។

ភ្ញៀវ​ដែល​ទៅ​កាន់​អារាម​មហាទុប ឬហៅ​ថា ដូយ​បាត អាច​រីករាយ​នឹង​បរិយាកាស​ដ៏​ស្ងប់សុខ​ និង​ទស្សនា​ស្ថាបត្យកម្ម​ខ្មែរ​ថែម​ទៀត។

អារាម​ដ៏​ស្រស់​ស្អាត​នេះ​រំលេច​ទៅដោយ​ក្បាច់​រចនា​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ជា​ច្រើន ដូចជា នាគ​ ទេវតា​ពស់ និងក្បាច់ហោជាង​លើ​ដំបូល​ព្រះវិហារ។

អារាម​សាឡុន ស្ថិត​នៅ​ចម្ងាយ​ ១២​ គីឡូម៉ែត្រ​ពី​មជ្ឈមណ្ឌល​ក្រុង​សុកត្រាង មាន​រចនាប័ទ្ម​សំណង់​ដ៏​សាមញ្ញ ដែល​សង់​ឡើង​ពី​ឈើ និងស្លឹក​ក្នុង​សតវត្សរ៍​ទី ១៩។ វា​ត្រូវបាន​សាងសង់​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩៦៩។

អារាម​ដាយអ៊ំពូ ស្ថិត​ក្នុង​ស្រុក​ដាច់ស្រយាល​ សុកត្រាង ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥១ និង​បើក​ទ្វារ​ទទួល​ភ្ញៀវ​ក្នុង​ឆ្នាំ​១៩៥៧​៕ Vietnam News/Asia News Network/HR