ព្រះសីហនុៈ ក្រសួងទេសចរណ៍​បានធ្វើការ​ផ្សព្វផ្សាយ​ពី​ភាព​កាន់តែ​ទាក់ទាញ​ទេសចរ​របស់​ខេត្ត​ព្រះសីហនុ ដែលមាន​តំបន់ឆ្នេរ និង​កោះ​តូច ធំ ដ៏​ស្រស់ស្អាត​រហូតដល់​ទៅ​៣២​កោះ ហើយ​ការធ្វើដំណើរ​ក៏​កាន់តែ​ងាយស្រួល ដោយសារ​តែមាន​ផ្លូវ​ល្បឿន​លឿន និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វាត់ខ្វែង​ដែល​ទើបតែ​សាងសង់​ក្នុង​ខេត្ត​នេះ​។​

​ខេត្ត​ព្រះសីហនុ មាន​ឆ្នេរសមុទ្រ​ដែលមាន​ខ្សាច់​សក្បុស និង​ត្រូវបាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ស្គាល់​ជា​យូរយារ​មកហើយ​។

​ក្រៅពី​តំបន់ឆ្នេរ ខេត្ត​នេះ ក៏មាន​កោះ​តូច​-​ធំ កោះ​ដែល​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍​ចំនួន​៣២​ទៀតផង​ដែរ​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន ដោយ​សក្ដានុពល​ពី​ធម្មជាតិ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ការស្ថាបនា​ផ្លូវ​ចំនួន​៣២​ខ្សែ​ក្នុង​ខេត្ត​នេះ ក៏​រួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ទាក់ទាញ​ទេសចរ និង​វិនិយោគិន​បន្ថែមទៀត​ផងដែរ​៕