ភ្នំពេញៈ ​កម្ពុជា​-​ស្វ៊ី​ស​​ បាន​ពិភាក្សា​គ្នា​ពី​ការ​ជំរុញ​អភិវឌ្ឍ​ន៍ធន​ធាន​ម​នុស្ស​ក្នុង​ដំណាក់​កាលទី​២ (ឆ្នាំ​ ២០២៤-​២០២៨ ​ទៅ​លើ​ផ្នែក​បណ្ដុះ​បណ្តាល​ជំនាញ​​វិជ្ជា​ជីវៈ​ទេស​ចរណ៍​ ដើ​ម្បីពង្រឹ​ងគុ​ណភា​ព​សេវាក​ម្ម​ផ្នែកនេះ​ឱ្យស្រប​តាម​ស្តង់ដា​ជាតិ​និង​អា​ស៊ាន​ក្នុ​ងគោល​បំណ​ងប្រែក្លា​យ​កម្ពុជា​ទៅ​ជា​គោលដៅ​​ទេសច​រណ៍​ប្រកប​ដោយ​ភាព​រស់រ​វើក​។​

កិច្ច​ពិភា​ក្សា​គ្នា​នេះត្រូ​វបា​ន​លើកឡើ​ង​នៅក្នុង​ជំនួប​រវាង​លោក​សុខ សូកេន ​រដ្ឋមន្ត្រី​ក្រសួង​ទេសច​រណ៍និ​ងលោកម៉ា​ខាស​ ប៊ឺ​លី (Markus Buerli) នាយក​ផ្នែក​សហ​ប្រតិ​បត្តិ​ការ​នៃ​ទីភ្នាក់ងា​រ​ស្វ៊ី​ស​សម្រាប់​ការ​អភិវឌ្ឍ​និង​សហ​ប្រតិ​បត្តិ​ការ(SDC) កាល​ពី​ថ្ងៃទី១០​ខែ​មករា​ឆ្នាំ​២០២៤​។​

​យោង​តាម​សេច​ក្តីប្រ​កាស​ព័ត៌​មាន​របស់ក្រ​សួង​ទេស​ចរណ៍បា​នឱ្យដឹ​ងថា កិច្ច​ជំនួប​នេះដើ​ម្បី​ពិភាក្សា​អំពី​កាលានុ​វត្ត​ភាព​សម្រាប់​ព​ង្រឹ​ង​កិច្ច​សហ​ប្រតិ​បត្តិការ​ទេស​ចរណ៍​តាម​រយៈ​គម្រោង​អភិវ​ឌ្ឍន៍​ជំនាញ​(SDP) អនុវត្ត​ដោយ​អង្គ​ការ​ស្វ៊ី​សខន់​ថាក់​និង​គម្រោង​បង្កើត​ឱកាស​ការងារ​សម​រម្យ​ដល់​យុវ​ជន (DEY) អនុវត្ត​ដោយ​អង្គ​ការ​អន្ត​រជាតិ​ខាង​ការ​ងារ​(ILO)។គម្រោង​ទាំងនេះ​សំ​ដៅ​ចូលរួម​លើកក​ម្ពស់​ជំនាញ​​វិជ្ជា​ជីវៈ​ទេស​ចរណ៍​នៅ​កម្ពុជាការ​ពង្រឹង​គុណ​ភាព​សេវា​កម្ម​ទេស​ចរណ៍​ស្រប​តាម​ស្តង់​ដា​ជាតិ​និង​អាស៊ាន​ជាពិ​សេស​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ដល់​យុទ្ធ​សាស្ត្រ​បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិ​ជា្ជ​ជីវៈ​ដល់​យុវជន​ចំនួន​១,៥​លាន​នាក់​របស់​រាជ​រដ្ឋាភិ​បាល​អាណ​ត្តិ​ទី​៧​។​

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖ «​តាម​រយៈ​ជំនួប​នេះភាគី​ទាំង​២បាន​សម្តែង​ការ​ប្ដេជ្ញាចិ​ត្ត​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិកា​រវិ​ស័​យ​ទេសច​រណ៍​បន្ថែម​ទៀត​ជា​ពិសេស​លើ​ការបណ្ដុះប​ណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេស​ចរណ៍​និង​ការ​គ្រប់​គ្រង​គោល​ដៅ​ទេសចរ​ណ៍​ឱ្យមា​ន​ភាព​ទាក់​ទាញ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​»​។​

​ជា​មួយ​គ្នានេះ​ភា​គី​ទាំង​២​ក៏បាន​ពិភាក្សា​គ្នា​​បន្ថែម​​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​ធន​ធាន​មនុស្សតា​មរ​យៈ​ការ​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ដោយ​បន្ត​អនុវត្ត​កម្ម​វិធី​អភិវ​ឌ្ឍន៍​ជំនាញដំណាក់​កាល​ទី​២ឆ្នាំ​២០២៤-​២០២៨​ ការរៀប​ចំ​យន្តកា​រ​បណ្ដុះ​បណ្តាល​វិជ្ជា​ជីវៈ​ទេសច​រណ៍​ស្រប​តាម​គុណ​វុ​ឌ្ឍិជាតិ​​កម្ពុជា​ រៀបចំ​ប្រព័ន្ធ​ធ្វើតេ​ស្ត​សមត្ថភា​ព​អ្នក​ជំនា​ញ​តាម​អន​ឡាញ​និង​គាំទ្រ​កម្មវិធី​គ្រប់​គ្រង​គោលដៅ​​ទេសច​រណ៍​សម្រាប់​រមណី​យ​ដ្ឋា​ន​ទេសច​រណ៍​សំខាន់​ៗ​នៅ​កម្ពុជា​​ផ​ងដែ​រ​។​

​នាឱ​កាស​នោះ​លោ​ក សុ​ខ សូកេន​ បាន​បង្ហា​ញ​ពី​គំនិត​ផ្តួច​ផ្តើម​យុទ្ធសា​ស្ត្រ​រួម​រប​ស់​ក្រសួង​ទេសច​រណ៍​ក្នុង​ការ​ប្រែក្លាយ​​កម្ពុជា​​ជា​គោលដៅ​​ទេសច​រ​ណ៍ប្រក​បដោយ​​ភាពរ​ស់រវើ​កការ​ប្រកួត​ប្រជែង​ចីរភា​ពនិង​បរិ​យាប​ន្ន។

លោក​បាន​បញ្ជាក់​ថា​៖ «​យុទ្ធ​សាស្ត្រ​ទាំ​ងនោះ​​ដោយ​ផ្តោត​លើ​ស​សរ​ស្តម្ភ​យុទ្ធ​សាស្ត្រ​ចំនួន​៥ហៅ​កាត់​ថា“​បង្កើន៥-​Buil​d”ព្រម​ទាំង​មាន​សមាស​ធាតុ​គាំទ្រ​ចំនួន​៣ហៅ​កាត់​ថា«​អភិវឌ្ឍ​​៣-3Ds»ដោយ​ក្នុងនោះ​​កត្តា​ធនធាន​មនុស្ស​គឺជា​អាទិភា​ព​គន្លឹះ​ដែល​គម្រោង​របស់​ទីភ្នាក់​ងារ​ស្វ៊ី​ស​សម្រាប់​ការ​អភិ​វ​ឌ្ឍនិង​សហប្រ​តិបត្តិ​ការ​បាន​ចូល​រួម​ចំណែ​ក​យ៉ាង​សកម្ម​នាពេ​ល​កន្លង​មក​»​។

​ចំណែក​លោក​ ម៉ា​ខាស ​ប៊ឺ​លី បាន​បង្ហាញ​​ពី​កិច្ច​គាំទ្រ​របស់​រដ្ឋាភិ​បាល​ស្វ៊ី​សតា​មរយៈ​កម្មវិធី​សហ​ប្រតិ​បត្តិការ​ស្វ៊ី​ស​សម្រាប់​តំបន់​ឆ្នាំ​២០២២-​២០២៥​ដែល​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គាំទ្រ​ដល់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​លើការ​ចូល​រួម​ចំណែករ​បស់​ប្រជា​ជន​ក្នុង​អភិ​បាល​កិច្ច​ល្អ​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​បរិ​យាប​ន្នតាម​រយៈ​ការ​បណ្តុះ​បណ្តាល​បច្ចេ​កទេស​និង​វិជ្ជា​ជីវៈ​និងកា​រប្រែ​ប្រួល​អាកាស​ធាតុ​និង​ការ​គ្រប់គ្រ​ង​ធន​ធានធ​ម្មជាតិ​​។

​លោកសុ​ខ​ សូកេន ក៏បា​ន​ថ្លែងអំ​ណរ​គុណ​ចំពោះ​ទីភ្នាក់ងា​រ​ស្វ៊ី​ស​សម្រាប់​ការ​អភិវឌ្ឍ​និង​កិច្ច​សហ​ប្រតិ​បត្តិការដែល​បាន​គាំទ្រ​ដល់​កម្ម​វិធី​បណ្តុះ​បណ្តាល​ប​ដិសណ្ឋា​រកិច្ច​​កម្ពុជា​ហូ​កា​(HoKa) ដល់​យុវ​ជន​ក្រីក្រ​ងាយ​រង​គ្រោះ​ចំនួន​ប្រមាណ​ជាង​៤​ពាន់​នាក់​នៅតា​ម​ខេត្ត​គោល​ដៅគ​ម្រោង​ចំនួន​១០​ខេត្តនិ​ង​គាំទ្រ​ចំពោះ​ការ​ពង្រីក​ខេត្ត​សម្រាប់​បណ្តុះ​បណ្តាល​បដិ​សណ្ឋារ​កិច្ច​កម្ពុជា​នៅគោ​លដៅ​ថ្មី​ចំនួន​២រួ​មមាន​ខេត្ត​កោះកុ​ងនិង​ខេត្ត​កំពង់​ឆ្នាំងចាប់ពី​ឆ្នាំ​២០២៤​តទៅ​។​

​គួរ​ជម្រា​ប​ថា កម្ម​វិធី​បណ្តុះ​បណ្តា​លបដិ​សណ្ឋារ​កិច្ច​កម្ពុជា​ហូ​កា​ស្ថិត​ក្រោម​កិច្ច​សហ​ប្រតិប​ត្តិការ​​រ​វាង​ក្រសួង​ទេ​សចរ​ណ៍និ​ង​អង្គការ​ស្វ៊ី​ស​ខន់​ថាក់​ដើម្បី​ជំរុញ​ការ​បណ្តុះ​បណ្តាល​បដិ​សណ្ឋារ​កិច្ច​ដល់​យុវជន​ងាយ​រងគ្រោះបុគ្គ​លិក​ជំនាញ​ទាប​អ្នក​គ្រប់​គ្រងនិង​ម្ចាស់​អាជីវ​កម្ម​ទេស​ចរណ៍​ក្នុង​ខេត្ត​គោល​ដៅ​។​

​លោក​ ជួប​ រតនា ប្រធាន​នាយក​ដ្ឋាន​ផែនកា​រអ​ភិវឌ្ឍ​ន៍​ទេសចរណ៍​ធ្លាប់​​បាន​ប្រាប់​ថាជាទូ​ទៅ​នៅពេ​លដែ​ល​សិក្ខា​កាម​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​បដិស​ណ្ឋារកិ​ច្ចហូ​កាពួកគេ​បាន​ផ្តល់សេវា​កម្ម​ល្អប្រសើរ​និង​សិក្ខា​កាម​ខ្លះ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​៕