ជាអ្នកស្រុកចំការលើ ខេត្តកំពង់ចាម និងធ្លាប់ជាក្មេងវត្ត រស់នៅអាស្រ័យដោយបាយបាត្ររបស់ព្រះសង្ឃនៅក្នុងវត្តជ្រោយថ្ម ខេត្តកំពង់ចាម ខណៈលោករៀនថ្នាក់វិទ្យាល័យនិងបានស្នាក់នៅវត្ត ឧណ្ណាលោម ពេលលោក រៀននៅមហាវិទ្យាល័យក្នុងរាជធានីភ្នំពេញ។
លោក គា បូរាណ បានជាប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ ជាប់បរិញ្ញាបត្រភាសាអង់គ្លេស និងសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យករ ស្ដង់ដារចក្រភពអង់គ្លេស។ លោក មិនធ្លាប់បាននៅក្រៅប្រទេសទេ។
លោករៀបអាពាហ៍ពិពាហ៍នៅឆ្នាំ ២០០៦ និងមានកូនប្រុសម្នាក់។ លោក គា បូរាណ ចាប់ផ្ដើមការងារដំបូងក្នុងវិស័យហិរញ្ញវត្ថុ តាំងពីឆ្នាំ ១៩៩៩។ លោក ធ្លាប់ធ្វើការជាអ្នកកាន់បញ្ជីស្នាមតូចតាច ប៉ុន្ដែគាត់ខិតខំអភិវឌ្ឍខ្លួនរហូតបានក្លាយជានាយកប្រតិបត្តិនៃគ្រឹះស្ថានហិរញ្ញវត្ថុ AMK ចាប់ពីខែកក្កដា ឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន។