ថ្លែងក្រោយបញ្ចប់សុន្ទរកថា នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងពិធីបើកសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី «ការប្រែប្រួលអាកាសធាតុ សម្រាប់ថ្នាក់ដឹកនាំវ័យក្មេង និង យុវជនរាជធានីភ្នំពេញ» នៅឯសណ្ឋាគារកាំបូឌីយ៉ាណា រាជធានី ភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ទិន ពន្លក អគ្គលេខាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន បានប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា ការធ្វើសំណាកឈាមលើជនរងគ្រោះដែលស្លាប់ក្នុងឧប្បទ្ទវហេតុពុល នៅខេត្តក្រចេះ កាលពី ៣ សប្ដាហ៍មុននេះ បានរកឃើញមានសារធាតុ «ហ្សានីដ» ប៉ុន្តែក្នុងកម្រិតតិចតួចបំផុត។