ក្រសួងបរិស្ថានបានឱ្យដឹងថា គ្រប់អាជីវកម្មដែលប្រើប្រាស់ទឹកក្នុងបរិមាណច្រើនពីប្រភពទឹកពីភ្នំគូលែនអាចនឹងត្រូវប្រកាសឱ្យបង់វិភាគទានដោយស្ម័គ្រចិត្តតាមរយៈការអនុវត្តសាកល្បងការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡស៊ី (PES) នៅកម្ពុជា ខណៈក្រសួងនេះក៏នឹងសាកល្បងយកថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីតាមរយៈការបង់ពន្ធលើការប្រើប្រាស់ទឹកជាលក្ខណៈពាណិជ្ជកម្មរួមទាំងអ្នកផលិត និងចែកចាយផងដែរ។